ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តិប​ចោរ ​៣​នាក់ ចូល​ផ្ទះ​ពលរដ្ឋ​ប្រុង​លួ.ច​ទ្រព្យសម្បត្តិ ម្ចាស់​តេ​ប្តឹង​សមត្ថកិច្ច​ក្របួច​ជាប់

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ជា​ក្តឹប​ចោរ​ខាងលើ​ធ្វើ​សកម្មភាព​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ប្រុង​លួច​ទ្រព្យសម្បត្តិ​ប៉ុន្តែ​ម្ចាស់​ដឹង​ទាន់​ក៏​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់​បាន​តែ​ម្ដង​។

មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ក្តឹប​ចោរ​ខាងលើ នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៦ មាន​ប្រជាពលរដ្ឋ ឈ្មោះ ទូច សំណាង ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ បាន​ទូរស័ព្ទ ទំនាក់ទំនង តាម​រយៈ​លេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ (HoteLine)1292 បាន​រាយការណ៍ ថា​មាន​ករណី ក្រុម​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​របស់​គាត់ ស្ថិត​នៅ​ក្នុងភូមិ​ប្រសប់​ជុំ​  ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​តាម​ទូរស័ព្ទ​រួច​មក ភ្លាម​ៗ​នោះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​ចុះ​ទៅ​ដល់ទី​តាំង​កេ​ី​ត​ហេតុ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​÷​ទី​១-​មានឈ្មោះ ម៉ៅ ហេង​លាភ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប្រសប់​ជុំ​  ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី​២-​ឈ្មោះ ម៉ា​ប់ រ៉ា​ពេជ្រ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប្រសប់​ជុំ​  ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​ទី​៣-​ឈ្មោះ ជិន សុ​វ៉ា​ត ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប្រសប់​ជុំ​  ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្រោយ​ឃាត់ខ្លួន​ក្រុម ជនសង្ស័យ​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​÷

១-​ទូរស័ព្ទ​ដៃ​ចំនួន​៥​រឿង
២-​ម៉ូតូ​ចំនួន ១​គ្រឿង
៣-​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ ចំនួន​១​សន្លឹក​ផង​ដែរ ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ រួម​ជាមួយនឹង​វត្ថុ​តាង​បាន​បញ្ជូន​ទៅ បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តកំពង់ស្ពឺ ដើ​ម្បើ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>