ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌទួលគោក ចុះ​ឆែកឆេរ​ផ្ទះ​ជួល​លើ​ផ្សារ​ទំនើប​ស៊ី​ធី​ហ័​រលា​ន ឃាត់ខ្លួន​ជនជាតិ​ចិន ៤​នាក់ ស្នាក់​នៅ​ខុសច្បាប់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក ជា ពិសី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោក នៅ​វេលា​ម៉ោង​១៦:៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៦ លោក​បាន​បញ្ជា​ឱ្យ​លោក​ឈាង វុ​ទ្ធី អភិបាលរង​ខណ្ឌទួលគោក ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ដោយ​បានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោកស្រី ភី ស៊ី​ថន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​តាម​បន្ទប់​ជួល​ដែល​មា​នទី​តាំងនៅ​ពីលើ​ផ្សារ​ទំនើប ស៊ី​ធី​ហ័​រលា​ន ស្ថិត​នៅផ្ទះ​លេខ​២៨A ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ​២២៥ ភូមិ​០៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល សមត្ថកិច្ច​រក​ឃើញ​ជនជាតិ​ចិន ចំនួន​០៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ប្រមូលផ្តុំ​ស្នាក់​នៅ​ខុសច្បាប់ និង​គ្មាន​លិខិតឆ្លងដែន ។

បច្ចុប្បន្ន ជនជាតិ​ចិន​ទាំង​០៤​នាក់ ត្រូវ​បាន​ឃាត់​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​បំពេញបែបបទ និង​បញ្ជូន​ទៅ​ការិយាល័យ​អនុវត្តន​និ​តិ​វិធី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×