ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តបុក​គ្នា​បន្តបន្ទាប់​​​​២ករណី​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ស្លា.ប់​១ របួស​​​៤​

13 ឆ្នាំ មុន

​ខេត្តកំពង់ឆ្នាំង​​ ៖ ​​បុរស​​អ្នកបើក​​បរ​ម្នាក់​បានស្លា.ប់​​កៀប​ជាប់​​ក្នុង​​រថយន្ត​​ និង​​៤​នាក់​ទៀតរង​របួស​​​ដោយ​​សារ​រថយន្ត​​បុកគ្នា​​​​២ករណី​នៅលើ​​​ផ្លូវ​ ​ជាតិ​លេខ​​៥ ​​ចម្ងាយពី​គ្នា​ប្រហែល​​២០គីឡូម៉ែត្រ​ ស្ថិត​ក្នុង​​​​​ស្រុករលាប្អៀរ ​​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង ​វេលា​ម៉ោង​​​ជាង​​៥​​ភ្លឺ​ថ្ងៃទី​​​៧ សីហា ​២០១១​។

ខេត្តកំពង់ឆ្នាំង​​ ៖ ​​បុរស​​អ្នកបើក​​បរ​ម្នាក់​បានស្លាប់​​កៀប​ជាប់​​ក្នុង​​រថយន្ត​​ និង​​៤​នាក់​ទៀតរង​របួស​​​ដោយ​​សារ​រថយន្ត​​បុកគ្នា​​​​២ករណី​នៅលើ​​​ផ្លូវ​​ជាតិ​លេខ​​៥ ​​ចម្ងាយពី​គ្នា​ប្រហែល​​២០គីឡូម៉ែត្រ​ ស្ថិត​ក្នុង​​​​​ស្រុករលាប្អៀរ ​​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង ​វេលា​ម៉ោង​​​ជាង​​៥​​ភ្លឺ​ថ្ងៃទី​​​៧ សីហា ​២០១១​។

យោងតាម​អ្នក​​​ឆ្លើយឆ្លង​​ព័ត៌មានកោះសន្តិ​ភាព​ប្រចាំ​ខេត្ត​​​​កំពង់ឆ្នាំង​​​បាន​ឱ្យដឹង​ថា ​​ករណី​ទី​​​១​-​រថយន្តកាមរី​​​​គូទហើម​​​ ពណ៌ស្ករ ​ពាក់​ស្លាក​លេខ ​2A-0125 ដឹកជនជាតិចិនម្នាក់ ​​​អង្គុយ​​​ខាង​ក្រោយ​​ធ្វើដំណើរ​​ពីភ្នំពេញទៅ​​កាន់ខេត្ត​​​ពោធិ៍​សាត់ ​​ពេលទៅដល់​​ទឹកដី​​​ឃុំពង្រ ​​ស្រុករលា​ប្អៀរ ក៏បុកគ្នា​​​​ជាមួយរថយន្ត​​​យីឌុប​​​ ពណ៌ត្រេអ៊ី  បណ្តាល​ឱ្យ​​ស្លាប់​អ្នក​បើកបរ​កៀប​ជាប់​ក្នុង​​​​រថ​យន្ត​មើលទៅ​​គួរ​ឱ្យ​​​រន្ធត់ ចំណែក​ជន​​​ជាតិ​ចិន​​អង្គុយ​​ខាង​ក្រោយ​រង​របួស​ស្រាល​។

ករណីទី​​២-រថយន្ត​​នីស្សាន់​២​គ្រឿង​បាន​សំចត​បន្តកន្ទុយ​​​​គ្នា​​​ ដើម្បី​​ឱ្យអ្នក​ដំណើរ​​ចុះ​ទៅបត់ជើងតូច​ ស្រាប់តែ​​រថយន្ត​ប្រភេទ​យីឌុប​​​​ធ្វើដំណើរ​​​​លឿន​មក​​​​បុកពីក្រោយ​​​​ បណ្តាល​ឱ្យ​​​រថ​យន្តនីស្សាន់​​​២គ្រឿង​​​នេះ​ខ្ទាតទៅ​បុក​គ្នា​បន្ត​បន្ទាប់​ទៀត គឺ​រថយន្ត​នីស្សាន់​​ខាង​ក្រោយ​​រង​ការ​​ខូច​ខាត​​​ធ្ងន់ធ្ងរ ​មនុស្សរង​របួស​​២នាក់ ​រីឯ​រថយន្ត​​នីស្សាន់​​ខាង​មុខ​​រង​​ការ​ខូច​ខាត​តិចតួច ​ចំណែក​រថយន្ត​​​ប្រភេទ​យីឌុប​​ក្រពឹត​មុខ​​​​ខ្លាំងគ្រាន់បើ ​និង​អ្នក​បើកបរ​​​រង​របួស​។ ​​ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​​​នៅ​​​ភូមិ​ចា ឃុំ​អណ្តូង​​​ស្នាយ ស្រុករលាប្អៀរ ​វេលាម៉ោង​​ជាង​​៥​ភ្លឺ​ថ្ងៃទី​​៧ សីហា ​២០១១ រថ​យន្តបង្កហេតុ​ត្រូវ​យក​ទៅ​រក្សា​ទុក​​​ដើម្បីរង់ចាំ​​ការ​ដោះស្រាយ​​​តាមនីតិវិធី៕