ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ត្រឹមតែ​ជា​បន្លែ​! ក្តាត​ និង​ត្រប់វែង​ ជួយ​កម្ចាត់​កោសិកា​មហារី.ក​សួត ថ្លើម និង​សុដន់

1 ថ្ងៃ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ក្ដាត​និង​ត្រប់វែង សម្បូរ​ដោយ​សមាសធាតុ​ស្តេ​រ៉ូ​អ៊ី​ត​និង​អាល់​កា​ឡូ​អ៊ី​ត ដែល​មាន​ឥទ្ធិពល​ពុល​ខ្លាំង​លើ​កោសិកា​មហារីក​សួត ថ្លើម សុដន់ និង​ប្លោក​នោម ព្រមទាំង​ទប់ស្កាត់​ការ​រលាក ដោយ​បើកផ្លូវ​ក្នុង​ការ​អភិវឌ្ឍ​ជា​ឱសថ​នា​ពេល​អនាគត​។

ការ​រក​ឃើញ​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​វេជ្ជសាស្ត្រ​ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​ធម្មជាតិ​។​ប៉ុន្តែ​យ៉ាងណាមិញ ផ្លូវ​នៅ​វែង​ឆ្ងាយ​ទៀត​មុន​នឹង​អាចយ​កមក​ប្រើប្រាស់​ជា​ឱសថ​ព្យាបាល​ជា​ផ្លូវការ ព្រោះ​លទ្ធផល​នេះ​ទើបតែ​រក​ឃើញ​តាម​រយៈ​ការ​ធ្វើតេស្ត​នៅ​ក្នុង​មន្ទីរពិសោធន៍​នៅឡើយ​។ ដូចនេះ ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព សូម​បន្ត​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ និង​កុំ​ទាន់​អាល​ប្រើប្រាស់​រុក្ខជាតិ​ទាំងនេះ​ជា​មធ្យោបាយ​ព្យាបាល​ជំងឺមហារីក​ដោយ​ឯកឯង​ឱ្យ​សោះ​៕