ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងកម្ពុជានៅ UN បញ្ជាក់ជាថ្មី​អំពី​​​ការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការគោរព​គោល បំណង និង​គោលការណ៍​ធម្មនុញ្ញ​UN

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្ក​ការ​សហប្រជាជាតិ (UN) បាន​បញ្ជាក់​ថា ជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​គោរព​គោលបំណង និង​គោលការណ៍​ធម្មនុញ្ញ​UN ។

យោង​តាម​បណ្តាញ​សង្គម​ផ្លូវ​របស់​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្ក​ការ​សហប្រជាជាតិ បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្ដម កែវ ឈា តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) បាន​ចូលរួម​ចុះហត្ថលេខា​លើ​ធម្មនុញ្ញ​អ​.​ស​.​ប​.៨០ (UN80 Charter) ដែល​ជា​គំនិត​ផ្ដួចផ្ដើម​ពិសេស​ជា​និមិត្តរូប ក្នុង​ការ​ប្រារព្ធ​ទិវា​ធម្មនុញ្ញ​អ​.​ស​.​ប​.​នៅ​ឆ្នាំ​នេះ និង​គូសបញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​គោរព​គោលបំណង និង​គោលការណ៍​ធម្មនុញ្ញ​អង្ក​ការ​សហប្រជាជាតិ ព្រមទាំង​ការ​លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។

ក្នុង​ឱកាស​នោះ​ដែរ តំណាង​អចិន្ត្រៃយ៍​/​តំណាង​អចិន្ត្រៃយ៍​រង​នៃ​បណ្ដា​រដ្ឋ​សមា ជិ​ក​អាស៊ាន បាន​ថតរូប​ជុំ​គ្នា ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព និង​ការ​ប្ដេជ្ញា​ចិត្ត​រួម​ក្នុង​ការ​គោរព​ធម្មនុញ្ញ​អង្ក​ការ​សហប្រជាជាតិ​ផង​ដែរ ៕