ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់ឡាន រត់ម៉ូតូឌុបត្រូវដឹង ! កុំឱ្យគេបោកបាននេះជាតម្លៃប្រេងសាំង និងម៉ាស៊ូតផ្លូវការទើបប្រកាសក្តៅៗ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​តម្លៃ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវ​លក់ ដោយ​សាំង​ធម្មតា ៤.៣៥០​រៀល និង​ម៉ា​ស៊ូ​ត ៤.២៥០​រៀល ចាប់ពី​ថ្ងៃនេះ​តទៅ ។

ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ផ្លូវការ​ស្តី​ពី​ការ​កំណត់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី នៅ​តាម​ស្ថានីយ​ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​តម្លៃ​ថ្មី​នេះ ត្រូវ​អនុវត្ត​ជា​រៀង​រាល់​ស​ប្ដា​ហ៍ ចាប់ពី​វេលា​ម៉ោង​១ រសៀល​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ ។

ដើម្បី​កុំឱ្យ​គេ​បោក​! សូម​លោក​អ្នក​មក​ដឹង​ពី​តម្លៃ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​ផ្លូវការ​របស់​ក្រសួង​ដែល​ត្រូវ​លក់​ឱ្យ​បាន​ច្បាស់​៖
ចំពោះ​ប្រេងសាំង​ធម្មតា ៖ ៤.៣៥០ រៀល​/​លី​ត្រ និង​ប្រេងម៉ាស៊ូត​៖ ៤.២៥០ រៀល​/​លី​ត្រ ។

ក្រសួងពាណិជ្ជកម្ម​ក៏​បាន​បញ្ជាក់ និង​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ឱ្យ​ចូលរួម​អនុវត្ត​តាម​តម្លៃ​កំណត់​ថ្មី​នេះ ចាប់ពី​ម៉ោង ១ រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា នេះ​តទៅ ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​ផលប្រយោជន៍​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​៕