ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ពេល​ព្រឹក​ទាំង ៣ ប្រភេទ​ដែល​បង្កើន​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល

2 ថ្ងៃ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ជ្រើសរើស​អាហារ​ពេល​ព្រឹក​មិនល្អ​អាច​ជាដើម​ចម​នៃ​ជំងឺ​សរសៃឈាម​ក្រិន​រឹង ការ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដោយ​មិន​ប្រកាន់​វ័យ​ឡើយ​។

អាហារ​ទាំង ៣ ប្រភេទ​ដែល​គួរ​កាត់​បន្ថយ​ការ​ទទួលទាន​រួម​មាន អាហារ​ចៀន​បំពង ប្រេង​សម្បូរ​ជាតិ​ខ្លាញ់​អាក្រក់​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​និង​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ អាហារ​ផ្អែម​មាន​ជាតិ​ស្ករ​ខ្ពស់​បណ្ដាល​ឱ្យ​កកកុញ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​និង​លើស​ទម្ងន់ និង​សាច់​កែ​ច្នៃ​ស្រាប់​ដូច​ជា​សាច់ក្រក​និង​សាច់​កំប៉ុង​ដែល​មាន​ជាតិ​អំបិល​និង​ខ្លាញ់​តិត្ថិភាព​ខ្ពស់​ជំរុញ​ឱ្យ​ឡើង​សម្ពាធ​ឈាម​ព្រមទាំង​បង្កើត​ជា​បន្ទះ​ខ្លាញ់​រឹង​នៅ​លើ​ជញ្ជាំង​សរសៃឈាម​។

អាហារ​ពេល​ព្រឹក​គឺជា​ពេល​ដ៏​សំខាន់​សម្រាប់​សុខភាព​។ គួរ​ងាក​មក​ទទួលទាន​អាហារ​ដែល​មាន​ជីវជាតិ​និង​មាន​តុល្យភាព ដើម្បី​ការពារ​ប្រព័ន្ធ​សរសៃឈាម​និង​បេះដូង​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​៕