ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ.ថ្នា.ក់ធំនៅអង់គ្លេស៖ រថភ្លើង២ខ្សែបុ.កគ្នាយ៉ាងពេញ​ទំហឹង ស.ម្លា.ប់អ្នកបើកបរម្នាក់ និងរបួសជិត​៣០នាក់

2 ថ្ងៃ មុន

ប្រទេស​អង់គ្លេស ៖ អ្នក​បើក​រថភ្លើង​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​​​បុក​គ្នា​រវាង​រថភ្លើង​២​ខ្សែ​ កាលពី​ថ្ងៃ​ទី​១៩​ មិថុនា ក្នុង​តំបន់​BEDFORD អង់គ្លេស ដែល​នោះ​ចាត់​ទុក​ថា ​ជា​គ្រោះថ្នាក់​រថភ្លើង​ចម្បង​មួយ​សម្រាប់​ប្រទេស​ ។

ក្រុមហ៊ុន​រថភ្លើង​EAST MIDIANDS RAILWAY​ គូសបញ្ជាក់​ថា រថភ្លើង​របស់​ខ្លួន​ដែល​បើក​ចេញ​នា​វេលា​ម៉ោង​១៦​ និង​៤០​នាទី​ភ្ជាប់​ CORBY​ទៅ ​LONDRES ST PANGRAS បាន​បុក​នៅ​BEDFORD SOUTH ជាមួយ​រថភ្លើង​ដែល​ចេញ​នា​វេលា​ម៉ោង​១៥​ និង​៥០​នាទី រត់​រវាង​ក្រុង​NOTTINGHAM និង​LONDRES ST PANGRAS​។

គ្រោះថ្នាក់​នោះ​ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ជា​អ្នក​រថភ្លើង​របស់​យើង​ស្លាប់ ហើយ​អ្នកដំណើរ​២៨​នា​ក់់រង​របួស ​ក្នុង​នោះ​៩​នាក់​របួសធ្ងន់​ ។ រថយន្ត​សង្គ្រោះ​ជាង​២០​គ្រឿង​ និង​ឧ​ទ្ធ​ម្ផា​គ​ចក្រ​ពេទ្យ​៦​គ្រឿង ព្រមទាំង​បណ្ដា​ក្រុម​អ្នកឯកទេស​បាន​ចូលរួម​ធ្វើ​អន្តរា​គមន៍​ជួយ​សង្គ្រោះ​។ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បុក​គ្នា​នេះ​នៅឡើយ​ ហើយ​ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​៕