ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់ឥណទានជាង១៦២លានដុល្លារដល់កម្ពុជា ដើម្បីស្តារប្រព័ន្ធស្រោចស្រព និងដោះទឹកភាគនិរតីភ្នំពេញ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន បន្ត​ផ្តល់​ជំនួស​ដល់​ប្រទេស​កម្ពុជា ដែល​មាន​ទឹកប្រាក់​សរុប ២៤.២៣៧ លាន​យ៉េន (​ប្រមាណ​១៦២.៧ លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​អនុវត្ត​គម្រោង​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ (​កញ្ចប់​ឥណទាន​ទី​៣) ។

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ផ្ដល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ២៤.២៣៧ លាន​យ៉េន (​ប្រមាណ​១៦២.៧ លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​អនុវត្ត​គម្រោង​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ (​កញ្ចប់​ឥណទាន​ទី​៣)៕