ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធ្លាប់មាន! បារាំងប្រកាសអាសន្ន​ ដោយសាររលកកម្ដៅកើន​ឡើង​ខ្លាំង

2 ថ្ងៃ មុន

ប្រទេស​បារាំង ៖ ដោយសារ​ធាតុអាកាស​ក្ដៅ​ខ្លាំង​ ជា​ពិសេស ពាក់កណ្ដាល​នៃ​ប្រទេស​បារាំង ត្រូវ​ដាក់​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ក្រហម ចាប់ពី​ថ្ងៃ​ទី​២២​ មិថុនា ​ទៅ ដោយ​រលក​ក្ដៅ​ខ្លាំង​បំផុត​ ពុំ​ធ្លាប់​មាន​នឹង​នាំ​ទៅ​ដល់​ការ​ប្រកាស​បិទទ្វារ​សាលាជា​ច្រើន​ ។

ពេល​នេះ ​ខេត្ត​បារាំង​ចំនួន​៤៩​ ត្រូវ​ប្រកាស​អាសន្ន​ពី​ការ​ក្ដៅ​ខ្លាំង​ចាប់ពី​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ​មិថុនា​ ទៅ​ ។ ការ​ក្ដៅ​ខ្លាំង​បំផុត ​មាន​ជា​ពិសេស​ នា​តំបន់​ភាគ​កណ្ដាល​ និង​ភាគ​ខាងលិច​បារាំង តំបន់​ព្រឺ​តា​ញ ​និង​មួយ​ផ្នែក​នៃ​តំបន់​ន័​រម៉ង់​ឌី ដែល​ជា​តំបន់​រង​ការ​ប៉ះ​ពាល់​ខ្លាំង​ជាងគេ​ ។

ខេត្ត​បារាំង​៤០​ទៀត ​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​ក្ដៅ​ខ្លាំង​កម្រិត​ពណ៌​ទឹកក្រូច​។ ផ្នែក​ឧតុនិយម​បារាំង​គូសបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១​ មិថុនា​ ពលរដ្ឋ​បារាំង​៥៣​លាន​នាក់ រង​ការ​ប៉ះពាល់​រួច​ហើយដោយ​ធាតុអាកាស​ក្ដៅ​ខ្លាំង ក្នុង​ខេត្ត​៣៥ ​ដែល​មានការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម ​និង​ខេត្ត​៤៥​ ដែល​មានការ​ប្រកាស​អាសន្ន​ពណ៌​ទឹកក្រូច ​។

ដោយសារ​ធាតុអាកាស​ក្ដៅ​ខ្លាំង​ ជា​ពិសេស​ អាជ្ញាធរ​បារាំង​បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន​ខ្ពស់​។ ដើម្បី​ប៉ុនប៉ង​ចៀសវាង​ការ​ដួល​សន្លប់ និង​ភាព​ចលាចល​សាធារណៈ គេ​បាន​ហាម​មិន​ឲ្យ​ផឹកស្រា​តាម​ផ្លូវ​សាធារណៈ ក្នុង​បណ្ដា​ខេត្ត​ដែល​មានការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម ព្រមទាំង​ក្នុង​បណ្ដា​ខេត្ត​មានការ​ប្រកាស​អាសន្ន​ពណ៌​ម​ទឹកក្រូច​ផង​ដែរ​។

ទីក្រុង​ធំ​ៗ​មួយ​ចំនួន​របស់​បារាំង​រហូត​ដល់​លុប​ចោលការ​ប្រគំ​ត​ន្រី្ត ដែល​មាន​មនុស្ស​ប្រមូលផ្ដុំ​ច្រើន ហើយ​ពិធីបុណ្យ​មួយ​ចំនួន​ពន្យារពេល​ចាប់ផ្ដើម​រហូត​ដល់​ពេល​ល្ងាច​ ឬ​​ប្រ​លប់​ ៕