ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់ចា.ប់រថយន្ត​ស៊េរីទំនើប១គ្រឿង​ ឃាត់ខ្លួនចិន ៦នាក់ សង្ស័យ​ប្រព្រឹត្ត​បទល្មើ.ស​អន​ឡាញ​ស្គេ​.ម ​ក្នុង​រថយន្ត​

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​ចម្រុះ​ស្ទាក់​ចាប់​រថយន្ត​អាល​ផាត​១​គ្រឿង​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​៦​នាក់​ដែល​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​អន​ឡាញ​ស្គេ​ម​ក្នុង​រថយន្ត​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៦​ នៅ​ចំណុច​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​មួយកន្លែង ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រតិបត្តិការ​ខាងលើ​​នេះ​​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ប៊ុ​ន ណាំ​អៀង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​លោក​វរៈសេនីយ៍ត្រី គង់ រិ​ទ្ធា មានការ​ស​ម្រ​ម​សម្រួល​ពី​លោក សំ​រិ​ទ្ធ សុ​ខុន ព្រៈ​រាជអាជ្ញា​រង​អយ្យា​ការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដែល​ដឹកនាំ​កម្លាំង​ចម្រុះ​បង្ក្រាប​។

ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ដែល​សង្ស័យ​មាន​រថយន្ត​អាល​ផាត​១​គ្រឿង​ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ​ 2CI-9612 ​ដែល​កំពុង​បើកបរ​តាម​ផ្លូវ​កម្លាំង​ជំនាញ​បាន​ស្ទាក់​ឃាត់​ទាំង​រថយន្ត​និង​ឃាត់ខ្លួន​ជនជាតិ​បរទេស​ចំនួន​៦​នាក់​ក្នុង​នោះ​ស្រី​១​នាក់​ដែល​ជន​ជា​ជនជាតិ​ចិន​និង​រក​ឃើញ​សម្ភារៈ​ប្រព្រឹត្ត​បទល្មើស​អន​ឡាញ​ស្គេ​ម​ក្នុង​រថយន្ត​មាន​ទូរស័ព្ទ​និង​ដុំ​Wifi​និង​សម្ភារៈ​ផ្សេង​ៗ​។

ក្រោយ​កម្លាំង​ចម្រុះ​ឃាត់ខ្លួន​ជនជាតិ​ចិន​៦​នាក់​ក្នុង​ស្រី​១​នាក់​និង​សម្ភារៈ​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​អន​ឡាញ​ស្គេ​ម​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​យក​ទៅ​សាកសួរ​ហើយ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

​គួរ​រំលឹក​ថា​៖​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​កម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​អន​ឡាញ​ស្គេ​ម​រាល់ថ្ងៃ​និង​ឃាត់ខ្លួន​ជនបរទេស​បញ្ជូន​ជា​បន្តបន្ទាប់​ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា​ហើយ​មាន​ជនសង្ស័យ​ខ្លៈ​ពាក់​ព័ទ្ធ​បទល្មើស​ត្រូវ​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​រហូត​ពេល​នេះ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ស្ងាត​ច្រ​ងំ​កន្លង​មក​ធ្លាប់តែ​មាន​ភាព​អ៊ូអរ​ ៕