ស្វាយរៀង ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ «តម្លៃពិតនៃវិជ្ជាជីវៈសុខាភិបាល គឺការលះបង់ដ៏ស្ងៀមស្ងាត់ ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ ។ ឯកេរ្តិ៍ឈ្មោះល្អរបស់មណ្ឌលសុខភាព មិនមែនកើតពីពាក្យសរសើរទេ ប៉ុន្តែកើតពីទង្វើល្អៗដែលបងប្អូនបានបម្រើជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ។

ជាក់ស្តែងក្រសួងសុខាភិបាលបានប្រកាសនាព្រឹកថ្ងៃទី២១ ខែមិថុនានេះថា ៖ «ខ្ញុំសូមគោរព និងថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ ដែលបានជ្រើសរើសផ្លូវនៃការបម្រើសុខភាពជូនប្រជាពលរដ្ឋ ។ ប្រហែលមិនមែនគ្រប់ការលះបង់របស់បងប្អូន សុទ្ធតែត្រូវបានមើលឃើញនោះទេ ប៉ុន្តែការលះបង់ដ៏ស្ងៀមស្ងាត់ទាំងនោះ បានជួយសង្គ្រោះអាយុជីវិត បង្កើតក្តីសង្ឃឹម និងនាំមកនូវស្នាមញញឹមដល់គ្រួសារទាំងឡាយក្នុងសហគមន៍យើង ។ នេះហើយជាតម្លៃពិតនៃវិជ្ជាជីវៈសុខាភិបាល។»

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា អមដំណើរដោយឯកឧត្តមអភិបាលខេត្តស្វាយរៀង និងក្រុមការងារ ក៏បានរលេចបន្ថែមទៀតថា ៖ ពេលអ្នកជំងឺចាកចេញពីមណ្ឌលសុខភាពដោយស្នាមញញឹម និងក្តីសង្ឃឹម នោះ គឺជាជោគជ័យពិតប្រាកដរបស់យើង ។ ឯកេរ្តិ៍ឈ្មោះល្អរបស់មណ្ឌលសុខភាព មិនមែនកើតពីពាក្យសរសើរទេ ប៉ុន្តែកើតពីទង្វើល្អៗដែលបងប្អូនបានបម្រើជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ។ ការដែលប្រជាពលរដ្ឋជ្រើសរើស មកមណ្ឌលសុខភាពយើងនេះ មិនមែនដោយសារតែអគារស្អាតអនាម័យល្អតែប៉ុណ្ណោះទេ ប៉ុន្តែដោយសារពួកគាត់មានទំនុកចិត្តលើបេះដូង និងការយកចិត្តទុកដាក់របស់បងប្អូនចំពោះពួកគាត់ ៕







ចែករំលែកព័តមាននេះ