ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បន្ត​ចុះ​ណែនាំ​និង​ហាមអាជីវករ​លក់ដូរ​នូវ​ផលិតផល​នាំ​ចូលពី​ប្រទេស​ថៃ​លក់​នៅ​លើ​ទីផ្សា​ជា​ដាច់ខាត

3 អាទិត្យ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦​នេះ អភិបាលក្រុង​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន មន្ទីរ​ពាណិជ្ជកម្ម មន្ត្រី​ក​.​ប​.​ប ចៅសង្កាត់​ប៉ៃលិន នគរបាល​ក្រុង​និង​ប៉ុស្តិ៍​ប៉ៃលិន បាន​បន្ត​ចុះ​ពិនិត្យ​និង​ណែនាំ​បន្ថែម​ទៀត​មិន​ឲ្យ​អាជីវក​រដាក់​លក់​ផលិតផល​ថៃ​លក់​នៅ​លើ​ទីផ្សារ​នេះ​ឡើយ​។

លោក លី សុង​ហ៊ី​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​អាជ្ញាធរ​ក្រុង និង​អង្គភាព​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​គ្រប់​ទីតាំង​លក់ដូរ រួម​មាន គ្រឿងទេស បន្លែ ត្រី សាច់ ផ្លែ​ឈើ គ្រឿងសម្អាង​ការ គ្រប់​ប្រភេទ សម្ភារៈ​ប្រើប្រាស់ សាប៊ូ គ្រឿងក្រអូប​ជាដើម ។​ល​។

រដ្ឋបាល​ក្រុងប៉ៃលិន​បាន ពិនិត្យ​ឃើញ​ថា ពិតជា​មាន​របស់​ទាំងនោះ​សារា​ចរណ៍​លើ​ទីផ្សារ​ប្រាកដ​មែន តែ​មិន​មាន​ច្រើន​នោះ​ទេ ឥ​វ៉ា​ន់ ១០០​មុខ មាន​ប្រហែល ១​មុខ​ទៅ ៥​មុខ គិត​ជា​ភាគរយ​ប្រមាណ ១​ទៅ​៥%​ភាគរយ​ប៉ុ​ណ្ណុះ គឺ​សល់​តិចតួច​បំផុត​។

ហើយ​ឥ​វ៉ា​ន់​ទាំងនេះ ជា​ឥ​វ៉ា​ន់​ចាស់​ដែល​មាន​ដឺ​ឡេ​ផលិត​ឆ្នាំ​២០២៤ និង​ដើមឆ្នាំ​២០២៥ និង​អាច​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០២៦ ឬ​ឆ្នាំ​២០២៧ ទៅ​តាម​មុខទំនិញ ដែល​បងប្អូន​អាជីវក​រដាក់​តាំង​លក់​។

វិធាន​ការណ៍ ដែល​អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​បងប្អូន​បញ្ឈប់​ការ​តាំង​លក់ទំនិញ​ទាំងនេះ​នៅ​លើ​ទីផ្សារ​បន្ត​ទៀត ឱ្យ​បាន​១០០​ភាគរយ គឺ​បញ្ឈប់​ការ​តាំង​លក់ទំនិញ​ថៃ ១០០​ភាគរយ​តែ​ម្តង​។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​រាយការណ៍​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច គណៈកម្មការ​ផ្សារ ករណី​មានការ​លប​លួ​យ​ដឹកនាំ​ទំនិញ​ខុស​ច្បាស់​មក​សារា​ចរណ៍​លើ​ទីផ្សារ​នេះ និង​រកមុខ​អ្នក​នាំ​ចូល​ទំនិញ​ទាំង​នេ​ាះ យក​មក​អនុវត្ត​ច្បាប់​ជា​ធរមាន​៕