ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស្វករសំណង់2នាក់និងអ្នកលក់គ្រឿងញៀ.នម្នាក់ត្រូវនគរបាលចាប់ខ្លួន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៤ សីហា សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បាន​​​ចាប់​បញ្ជូន​​វិស្វករសំណង់២​នាក់ និង​ជន​លក់​គ្រឿង​ញៀនម្នាក់​ទៅកាន់សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាមច្បាប់​​ពី​បទ​ពាក់ព័ន្ធ​នឹង​​អំពើ​លក់​ និងប្រើប្រាស់គ្រឿងញៀ.ន ។

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៤ សីហា សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បាន​​​ចាប់​បញ្ជូន​​វិស្វករសំណង់២​នាក់ និង​ជន​លក់​គ្រឿង​ញៀនម្នាក់​ទៅកាន់សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាមច្បាប់​​ពី​បទ​ពាក់ព័ន្ធ​នឹង​​អំពើ​លក់​ និងប្រើប្រាស់គ្រឿងញៀន ។

ជនជាប់សង្ស័យ​ទាំង​៣​នាក់​នេះ​មាន​១-ឈ្មោះ​មាស វណ្ណថន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទី​លំនៅផ្ទះលេខ​៩D ផ្លូវ​លំ ភូមិ​ព្រៃទា សង្កាត់​ចោម​​ចៅ ខណ្ឌ​ដង្កោ ជាវិស្វករសំណង់ ២-ឈ្មោះ​​សាន វិសិដ្ឋ ហៅសែន ភេទប្រុស អាយុ​២៦​ឆ្នាំ ជាវិស្វ​ករសំណង់ និងស្នាក់នៅផ្ទះជាមួយ​ឈ្មោះ​វណ្ណថន ហើយក៏បានប្រព្រឹត្តការសេព​គ្រឿង​​ញៀន​ដូចគ្នា និង៣-ឈ្មោះសំ ណារិទ្ធ ហៅមាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅបន្ទប់ជួល​ក្នុង​ផ្ទះសំណាក់ រស្មីឋានសួគ៌ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាអ្នកយកគ្រឿងញៀនមកលក់ឲ្យវិស្វករ​២​នាក់​នេះ។

គួរបញ្ជាក់ថា កាលពីវេលា៥និង៣០នាទី​ល្ងាច​ថ្ងៃទី១ សីហា កន្លងមក សមត្ថកិច្ចនគរ​បាល​ខណ្ឌមានជ័យ ដោយសហការ​ជា​មួយអាជ្ញា​ធរ​មូលដ្ឋាន​បាន​ចុះបង្ក្រាបក្រុមអ្នកលក់ និង​អ្នក​ប្រើប្រាស់គ្រឿងញៀនមួយករណី​នៅផ្ទះសំណាក់​រ​ស្មីឋានសួគ៌ ដោយឃាត់ខ្លួនជន​សង្ស័យបាន៣​នាក់។ក្នុងការ​បង្រ្កាបនេះសមត្ថ​កិច្ច​ដកហូតបាន​វត្ថុ​តាងមានថ្នាំញៀនម៉ាទឹកកក ២​កញ្ចប់តូច ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿង​ញៀន​មួយ​ចំនួន និងរថយន្តមែរសឺដេស១គ្រឿង​ជា​របស់​វិស្វ​ករ​២នាក់ខាងលើ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ៣នាក់នោះ​ហើយ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ក៏បាន​កសាងសំណុំរឿងបញ្ជូន​ទៅ​កាន់សាលាដំបូងរាជ​ធានីភ្នំពេញ ដើម្បីចាត់ការ​តាម​ផ្លូវច្បាប់ ៕