ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​​ជិត៥០នាក់​ទៀត​ដួលសន្លប់​​​ដោយសារ​ពុល​ក្លិន​សាប៊ូ​ រោងចក្រ​បិទ​ទ្វារ​​​៣ថ្ងៃសិន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​កម្មករ-កម្មការិនី​​រោង​​​ចក្រ​កាត់ដេរ​សម្លៀកបំពាក់​​​​សិន​តៃ​ហ្គា​មេន ​​ខូ​អិល​​ធីឌី ​​ប្រមាណ​៥០នាក់​ទៀត ​បាន​ដួលសន្លប់​​​ព្រម​ៗគ្នា ដោយ​​​សារ​តែ​ជះ​ក្លិន​គីមី​សាប៊ូ ​​ដែលគេ​​​បា.ញ់​ពន្លត់​​អគ្គិភ័យ ​ក្រោយពី​​មាន​​​​​ទុស្សេ​​ម៉ា​ស៊ីន​ភ្លើង​​របស់រោងចក្រដល់​​​ទៅ​​​២ដង​ ​​​​ឆេះ​ហុយ​​ផ្សែង​​​ទ្រលោម​មួយ​ប្រឹប នាំ​

រាជធានីភ្នំពេញ​​ ៖ ​​កម្មករ-កម្មការិនី​​រោង​​​ចក្រ​កាត់ដេរ​សម្លៀកបំពាក់​​​​សិន​តៃ​ហ្គា​មេន ​​ខូ​អិល​​ធីឌី ​​ប្រមាណ​៥០នាក់​ទៀត ​បាន​ដួលសន្លប់​​​ព្រម​ៗគ្នា ដោយ​​​សារ​តែ​ជះ​ក្លិន​គីមី​សាប៊ូ ​​ដែលគេ​​​បាញ់​ពន្លត់​​អគ្គិភ័យ ​ក្រោយពី​​មាន​​​​​ទុស្សេ​​ម៉ា​ស៊ីន​ភ្លើង​​របស់រោងចក្រដល់​​​ទៅ​​​២ដង​ ​​​​ឆេះ​ហុយ​​ផ្សែង​​​ទ្រលោម​មួយ​ប្រឹប នាំ​ឱ្យ​កម្មករ​ភ័យ​​ស្លន់​ស្លោ​ និងភ្ញាក់​ផ្អើល​។ ការ​ដួល​​សន្លប់​​​លើក​ទី​​​២​នេះ ​បានកើតឡើង​​កាលពីវេលាម៉ោង​​​​​៨ព្រឹក​​​ថ្ងៃទី​​​៥ សីហា ២០១១ ​ដែលរោងចក្រ​​​នេះ​ស្ថិតក្នុងភូមិ​​ដំណាក់ សង្កាត់​​ភ្នំពេញ​ថ្មី ​​ខណ្ឌសែនសុខ ​តាម​បណ្តោយ​​ផ្លូវ​រថ​ភ្លើង​។

យោងតាម​សមត្ថកិច្ច​​​​​ខណ្ឌ​សែនសុខ ​បាន​ឱ្យ​ដឹង​ថា រោងចក្រ​​​សិនតៃ​​​ហ្គា​​មេន ខូអិលធីឌី ​មានកម្មករ​​​​​ប្រហែល​​២.០០០​នាក់ ​​​ធ្វើការ​​ ​បាន​ទុស្សេ​ម៉ាស៊ីន​​​ភ្លើង និង​​ផ្ទុះ​ម្តង​រួចហើយ ​កាលពី​វេលា​​ម៉ោង​​១១​និង​​​៣០​នាទី​​​ព្រឹក​​ថ្ងៃទី​​​៤ សីហា ​២០១១ ​​បណ្តាល​ឱ្យ​ភ្លើង​​ឆេះ​ហុយ​​ផ្សែង​ទ្រលោម​។ ​​​ភ្លាម​ៗ​នោះ​ គេ​ក៏​បាន​​ទាញ​បំពង់​​​ឧស្ម័ន​​​​ពន្លត់​​​អគ្គិភ័យ​ និងទឹក​សាប៊ូ​ទៅបាញ់​​​ពន្លត់​ទាន់​​ពេល​​វេលា​ ហើយ​​អ្នក​​ជំនាញ​​ក៏​​ផ្តាច់ខ្សែ​​ចរន្ត​អគ្គិសនី​ និង​ដេញកម្មករ​ចេញ​ទៅ​ក្រៅ​​មួយ​ភ្លែត។​ ពេល​ជួស​ជុល​​​រួច​រាល់​​នៅវេលាម៉ោង​​១២​និង​​​៣០នាទី​ កម្មករ​​ត្រូវ​បាន​​អនុញ្ញាត​​ឱ្យ​ចូល​ធ្វើការ​​​វិញ ប៉ុន្តែ​​​មិន​បាន​​​ប៉ុន្មាន​ផង ម៉ាស៊ីន​ភ្លើង​នោះ​​ក៏ផ្ទុះឡើង​ម្តង​ទៀត បណ្តាល​ឱ្យ​​​ហ៊ុយ​​ផ្សែង​​ទ្រលោម​​ជះក្លិន​​ឈ្ងៀម ពិបាក​​ដក​ដង្ហើម​​នាំ​ឱ្យ​កម្ម​ករ​ដួល​សន្លប់​​​បន្តបន្ទាប់​​រហូត​ដល់​​​ជិត​៣០​នាក់។

បុគ្គលិក​​រដ្ឋបាល​នៃរោងចក្រ​សិនតៃ​​ហ្គាមិន ខូ​អិល​ធីឌី បាន​និយាយ​​​ឱ្យដឹង​ថា ការ​ដួល​សន្លប់​លើកទី​២​នេះ​ទៀតសោត​មាន​ធ្ងន់​​ មាន​ស្រាល​ត្រូវ​​បាន​បញ្ជូន​ទៅសង្គ្រោះ​នៅ​គ្លីនិក​​ចោម​ចៅ និ​ងគ្លីនិក​ផ្សេងៗទៀតចំនួន​​៥០នាក់​​ សរុប​ទាំង​​២​ថ្ងៃ​ជាប់​ៗគ្នានេះ គឺ​ឡើង​ដល់​​៨០​នាក់​ហើយ​។​​​ចំណែក​នៅក្នុង​រោងចក្រ​​ដែល​កើត​រឿង​​ដួល​សន្លប់​​​ឯណោះវិញ​ ​បង្ក​ឱ្យ​​មានភាពភ្ញាក់​ផ្អើល​​ដល់​កម្ម​ករ​​​ដទៃ​ទៀត​រត់​ចេញ​​​ក្រៅ​ឱ្យ​​​​ប្រសាច​ស្រែក​​​ឱ្យ​គេ​ជួយ ហើយ​រោងចក្រ​​​ត្រូវបិទ​​ទ្វារ​ផ្អាក​​​ធ្វើ​ការ​​ងារ​រយៈ​ពេល​៣ថ្ងៃ​​រង់ចាំ​​ត្រួតពិនិត្យ​​ និង​រៀប​ចំ​បរិស្ថាន​​ឱ្យបានស្រួល​បួលសិន​។ ​សូម​បញ្ជាក់​ថា ​មូលហេតុដែល​នាំ​ឱ្យ​មានការ​ដួល​សន្លប់​​​​ជាថ្មីនេះ ​ត្រូវ​បាន​កម្មករ​​​អះអាង​ថា ​​គឺ​ដោយសារ​​តែធុំ​ក្លិន​អាក្រក់ ឬ​ជាតិ​​​គីមីពុលពី​សាប៊ូ​ដែល​បាញ់​ពន្លត់​​​ម៉ាស៊ីន​​​ភ្លើង​​កាលពី​​ថ្ងៃទី​​៤ សីហា​​។

ចំណែក​​​ម៉ាស៊ីន​​ភ្លើង​ដែល​​ផ្ទុះឡើង​​ទៀត​សោត ​​​ត្រូវ​បាន​​ក្រុមជាង​​​ប្រាប់​ថា ​គឺ​បណ្តាល​​​មក​ពី​​ភ្លេច​ដាក់ទឹក​​​ជំនួយ​ម៉ាស៊ីន​​​ (ដាក់​​ទឹកកុំ​​​ឱ្យ​ឆាប់​ក្តៅ) ​លុះ​ដល់​​​បញ្ឆេះប្រើ​​យូរ​បន្តិច​​វា​ក៏ក្តៅ​រួច​ហើយ​ផ្ទុះ​​ឆេះ​​តែ​ម្តង ។ ​​​មិនតែ​​​ប៉ុណ្ណោះ​​​​បានជះ​​ផ្សែង​ទ្រលោម​​​​​ចូលមក​ក្នុង​​សាល​កម្មករ​ធ្វើការ​ទើប​បណ្តាល​​ឱ្យពួកគេ​​​​ដួលសន្លប់​​​​ដោយសារ​តែ​​​ពុលនឹង​​ផ្សែង​នោះ ៕