រាជធានីភ្នំពេញ ៖ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍លោកង៉ែត សារ៉ាត់ បានចេញដីកាកោះហៅលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី ឱ្យចូលរួមសវនាការនៅថ្ងៃទី២០ កញ្ញា ២០១១ វេលាម៉ោង៨ព្រឹក ដើម្បីជំនុំជម្រះពីបទ«ក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ និងផ្សាយព័ត៌មានមិនពិត»។
យោងតាមដីកាសាលាឧទ្ធរណ៍ដែលកោះសន្តិភាពបានទទួលដោយមានចុះហត្ថលេខាដោយលោកង៉ែត សារ៉ាត់ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ចុះថ្ងៃទី២៨ កក្កដា ២០១១ ឱ្យដឹងថា យើងង៉ែត សារ៉ាត់ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានចេញដីកា ឬសាលដីកាបញ្ជូនរបស់សាលាឧទ្ធរណ៍បង្គាប់ឱ្យឈ្មោះសម រង្ស៊ី ភេទប្រុស កើតនៅថ្ងៃទី១០ មីនា ១៩៤៩ សង្កាត់លេខ២ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី៣១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចូលខ្លួនក្នុងសវនាការសាលាឧទ្ធរណ៍នៅថ្ងៃទី២០ កញ្ញា ២០១១ ដើម្បីជំនុំជម្រះពីបទ «ក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ និងផ្សាយព័ត៌មានមិនពិត» ។ ក្រុមប្រឹក្សាជំនុំជម្រះរួមមានគឺប្រធានចៅក្រម លោកឃុន លាងម៉េង លោកចៅក្រម សំរិទ្ធ សុផល និងលោកស្រីចៅ ក្រមចាន់ ម៉ាឌីណា ក្រឡាបញ្ជី លោកប៉ៅ សុន្តរ៉ា៕
ចែករំលែកព័តមាននេះ