ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការអប់រំកូនដោយមានការចូលរួមពីជីដូនជីតា មិនមែនមានន័យថាធ្វើឱ្យក្មេងខូចនោះទេ ផ្ទុយទៅវិញវាគឺជាកម្លាំងចលករដ៏សំខាន់ដែលធ្វើឱ្យក្មេងវៃឆ្លាតជាងក្មេងដទៃជិត ៣០%។
ភាពជោគជ័យនេះកើតចេញពីការសហការដ៏ឆ្លាតវៃចំនួន ៣៖ ទីមួយ ជីដូនជីតាផ្តល់នូវ “ភាពស្ងប់ស្ងាត់ និងភាពអត់ធ្មត់” ដែលជួយក្មេងឱ្យមានស្ថិរភាពផ្លូវចិត្ត និងកម្រិតឆ្លាតវៃផ្នែកអារម្មណ៍ (EQ) ខ្ពស់។ ទីពីរ ការនាំក្មេងទៅប្រឡូកនឹងធម្មជាតិជាក់ស្តែង ជួយជំរុញការអភិវឌ្ឍខួរក្បាល និងការគិតបែបរិះរកឱ្យមានប្រសិទ្ធភាពជាងការលេងឧបករណ៍អេឡិចត្រូនិក។ ទីបី គឺសិល្បៈនៃការផ្តល់ភាពឯករាជ្យដល់កូន និងការគោរពតាមគោលការណ៍វិន័យដែលឪពុកម្តាយបានកំណត់ ដោយមិនតាមចិត្តចៅហួសហេតុ។
សរុបមក ការសហការដ៏រវាងម្ដាយឪពុកនិងជីដូនជីតានិងមានគោលការណ៍រវាងពីរជំនាន់ គឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់កូនដើម្បីរីកចម្រើនប្រកបដោយទំនុកចិត្ត និងភាពវៃឆ្លាត៕
ចែករំលែកព័តមាននេះ