ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើងជិះម៉ូតូដេញគ្នាដួលបុកដើមអាកាស្យាបងស្លា.ប់ ប្អូនសន្លប់

13 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ យុវជនម្នាក់​​ស្លា.ប់​ ដោយ​​សារជិះម៉ូតូបុកដើម​អាកាស្យា​នៅលើ​ផ្លូវ​វិស្វកម្ម​ខាងជើង​ភូមិ​ ត្បូងវត្ត ចម្ងាយប្រហែល​៨០០​ម៉ែត្រ ក្នុងឃុំ​មេមត់ ស្រុកមេមត់ និង​ប្អូន​ប្រុសអាយុ១៦​ឆ្នាំសន្លប់។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលាម៉ោង១១និង១០នាទី​យប់ថ្ងៃទី៣ សីហា ២០១១ បង្កឡើង

ខេត្តកំពង់ចាម ៖ យុវជនម្នាក់​​ស្លាប់​ ដោយ​​សារជិះម៉ូតូបុកដើម​អាកាស្យា​នៅលើ​ផ្លូវ​វិស្វកម្ម​ខាងជើង​ភូមិ​ត្បូងវត្ត ចម្ងាយប្រហែល​៨០០​ម៉ែត្រ ក្នុងឃុំ​មេមត់ ស្រុកមេមត់ និង​ប្អូន​ប្រុសអាយុ១៦​ឆ្នាំសន្លប់។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលាម៉ោង១១និង១០នាទី​យប់ថ្ងៃទី៣ សីហា ២០១១ បង្កឡើង ដោយក្រុម​ក្មេង​ទំនើង​១ក្រុម មានគ្នាចំនួន៥នាក់ជិះម៉ូតូ២គ្រឿង     បើក​ដេញបំបុកពីខាងក្រោយ ហើយនាំគ្នារត់​គេច​​ខ្លួន​បាត់ស្រមោល ។

តាមសេចក្តីរាយការណ៍ពីលោក​វរសេនីយ៍ត្រី ឯម កុសល អធិការនគរបាលស្រុកមេមេត់​ប្រាប់​ឲ្យដឹងថា អ្នកដែលស្លាប់ឈ្មោះធី នីតា អាយុ​១៩ឆ្នាំ និងប្អូនប្រុស​ដែលរង​របួស​រហូត​សន្លប់​ឈ្មោះ​ធី វត្តី អាយុ១៦ឆ្នាំ ទាំង២​នាក់ រស់នៅ​ភូមិ​មេមង ឃុំមេមង ស្រុកមេមត់ ។

លោកអធិការនគរបាលស្រុកមេមត់ ប្រាប់​បន្តថា ទាំង២នាក់បងប្អូន​​ជិះម៉ូតូ១គ្រឿង​ទៅ​ផឹក​ស៊ីនៅផ្ទះរបស់មិត្ត​ភក្តិ​នៅភូមិត្រពាំងរាំង ឃុំ​មេមត់ នាពេលល្ងាច​។ ពេលស្រវឹង​ឈ្មោះ​នីតា ទាញ​ម៉ូតូជិះត្រឡប់មកផ្ទះវិញ ឌុបប្អូនប្រុស។ ពេល​ជិះទៅដល់ផ្លូវ​កងវិស្វកម្ម​ខាងជើងភូមិត្បូង​វត្ត ត្រូវ​ក្មេង​ទំនើង៥នាក់ មិនស្គាល់អត្តសញ្ញាណ​ជិះម៉ូតូចំនួន២គ្រឿងដេញតាមពី​ក្រោយ​ក្រកៀក​ប្រកិត ​ដោយ​មិន​ដឹង​មូល​ហេតុ​។ ក្នុង​​ស្ថាន​ ភាព​បែប​នោះ ធ្វើឲ្យ​២​​នាក់ បង​ប្អូន​មានការភិត​ភ័យ​បន្ថែម​ល្បឿនបើកគេចជ្រុលទៅបុកដើម​អាកាស្យាពេញ​ទំហឹង។ ការ​បុក​នោះ​បណ្តាល​ឱ្យ​អ្នក​ឌុបបោកក្បាល​ទៅ​នឹង​គល់អាកាស្យា​ស្លាប់ ​។ មិនតែ​ប៉ុណ្ណោះត្រូវក្រុម​ទំនើងយក​ឧបករណ៍​រឹងមានចុងស្រួចចាក់កផ្នែកខាង​ស្តាំ​ធ្លាយ​ទៅខាងឆ្វេងទៀតផង  ។

លោកឌឹម ហួរ នគរបាលយុត្តិធម៌ស្រុកមេ​មត់​ប្រាប់ឲ្យដឹងថា នគរបាលស្រុកបាន​ទៅនាំ​អ្នក​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមេត់។ តាមការស្រាវជ្រាវនៅកន្លែងផឹក​ស៊ីដឹងថា អ្នកស្លាប់​នោះពេល​ផឹកស្រាហើយបាន​ទៅ​លេងផ្ទះស្រីស្នេហ៍របស់​គេទៀតផង។ ប​ន្ទាប់​មក​ពេល​ជិះ​ម៉ូតូត្រឡប់ទៅផ្ទះ​វិញ បានប្រហែល​ពី​៥០០ទៅ៦០០ម៉ែត្រ​ក៏​ជួប​ហេតុ​ការណ៍​​អាក្រក់​នោះ​តែម្តង ។  

នាពេលកន្លងមកអ្នករងគ្រោះមិនដែលមាន​ទំនាស់មួយជាមួយក្រុមទំនើងទាំង​នោះទេ តែ​ធ្លាប់ជិះ​ម៉ូតូ​​​លឿន​កាត់ក្រុមនោះ និង​ត្រូវ​ក្រុម​​នោះ​ស្រែក​​ថា «ជិះលឿនដូច្នេះប្រយ័ត្នដួលងាប់​វើយ!» ។ ព្រឹកថ្ងៃទី៤ សីហា ​លោក​អធិការនគរ​បាល​ស្រុកមេមត់ បញ្ជា​ឲ្យ​សមត្ថ​កិច្ច​​ជំនាញ​ស្រាវ​ជ្រាវបន្តទៀត រក​មុខ​ក្រុមក្មេងទំនើងទាំងនោះ។ មានការ​សង្ស័យ​ថា ក្រុមបង្កមុនពេលកើតហេតុ​នាំគ្នា​ច្រៀងនៅហាងខារ៉ាអូខេមួយ ដូច្នេះសមត្ថ​កិច្ច​អាច​ស្រាវជ្រាវរក​ឃើញ៕