ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​ម៉ាស៊ីន​ភ្លើង​​កម្មករ​​​ជិត​៣០នាក់​ដួលសន្លប់​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​កម្មករ-កម្មការិនី​​រោង​​​ចក្រ​កាត់ដេរ​សម្លៀកបំពាក់​​​​សិន​តៃ​ហ្គា​មេន ​​ខូ​អិល​​ធីឌី ​​ប្រមាណ​​៣០នាក់ ក្នុង​​ចំណោម​​​ជិត​២.០០០នាក់​បាន​ដួលសន្លប់​​​ព្រម​ៗគ្នា ​ក្រោយពី​​មាន​​​​​ទុស្សេ​​ម៉ាស៊ីនភ្លើង​​របស់រោងចក្រដល់​​​ទៅ​​​២ដង​ ​បណ្តាល​​ឱ្យ​​​ឆេះ​ហុយ​​ផ្សែង​​ទ្រលោម​មួយ​ប្រឹប នាំ​ឱ្យ​កម្មករ​ភ័យ​​

រាជធានីភ្នំពេញ​​ ៖ ​​កម្មករ-កម្មការិនី​​រោង​​​ចក្រ​កាត់ដេរ​សម្លៀកបំពាក់​​​​សិន​តៃ​ហ្គា​មេន ​​ខូ​អិល​​ធីឌី ​​ប្រមាណ​​៣០នាក់ ក្នុង​​ចំណោម​​​ជិត​២.០០០នាក់​បាន​ដួលសន្លប់​​​ព្រម​ៗគ្នា ​ក្រោយពី​​មាន​​​​​ទុស្សេ​​ម៉ាស៊ីនភ្លើង​​របស់រោងចក្រដល់​​​ទៅ​​​២ដង​ ​បណ្តាល​​ឱ្យ​​​ឆេះ​ហុយ​​ផ្សែង​​ទ្រលោម​មួយ​ប្រឹប នាំ​ឱ្យ​កម្មករ​ភ័យ​​ស្លន់ស្លោ​ និងភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​​​​១២​និង​៣០នាទី​​​ ថ្ងៃទី​​​៤ សីហា ២០១១ ​ស្ថិតក្នុងភូមិ​​ដំណាក់ សង្កាត់​​ភ្នំពេញ​ថ្មី ​​ខណ្ឌសែនសុខ ​តាម​បណ្តោយ​​ផ្លូវ​រថ​ភ្លើង​។​

យោងតាម​សមត្ថកិច្ច​​​​​ខណ្ឌ​សែនសុខ ​បាន​ឱ្យ​ដឹង​ថា រោងចក្រ​​​សិនតៃ​​​ហ្គា​​មេន ខូអិលធីឌី ​មានកម្មករ​​​​​ប្រហែល​​២.០០០​នាក់ ​​កំពុង​​ធ្វើការ​​ ស្រាប់តែ​​​មកដល់​វេលា​ម៉ោង​​១១​និង​​​៣០​នាទី​​​ព្រឹក​ក៏​មាន​​​​ទុស្សេ​​ម៉ាស៊ីនភ្លើង​​ឆេះ​ហុយ​​ផ្សែង​ទ្រលោម​។ ​​​ភ្លាម​ៗ​នោះ​ គេ​ក៏​បាន​​ទាញ​បំពង់​​ឧស្ម័ន​​​ពន្លត់​​​អគ្គិភ័យ​ទៅបាញ់​​​ពន្លត់​ទាន់​ពេល​វេលា​ ហើយ​​អ្នក​​ជំនាញ​​ក៏​​ផ្តាច់ខ្សែ​​ចរន្ត​អគ្គិសនី​ និង​ដេញកម្មករ​ចេញ​ទៅ​ក្រៅ​​មួយ​ភ្លែត។​ ពេល​ជួស​ជុល​​​រួច​រាល់​​នៅវេលាម៉ោង​​១២​និង​​​៣០នាទី​ កម្មករ​​ត្រូវ​បាន​​អនុញ្ញាត​​ឱ្យ​ចូលធ្វើការ​​​វិញ  ប៉ុន្តែ​​​មិន​បាន​​​ប៉ុន្មាន​ផង ម៉ាស៊ីន​ភ្លើង​នោះ​​ក៏ផ្ទុះឡើង​ម្តង​ទៀត បណ្តាល​ឱ្យ​​​ហ៊ុយ​​ផ្សែង​​ទ្រលោម​​ជះក្លិន​​ឈ្ងៀម ពិបាក​​ដក​ដង្ហើម​។ ចំណែក​កម្ម​ករ​ស្រាប់​តែ​​នាំគ្នា​ដួល​សន្លប់​​​បន្តបន្ទាប់​​រហូត​ដល់​​​ជិត​៣០​នាក់ ​បង្ក​ឱ្យ​​មានភាពភ្ញាក់​ផ្អើល​​ដល់​កម្មករ​​​ដទៃ​ទៀត​រត់​ចេញ​​​ក្រៅ​ឱ្យ​​​​ប្រសាច​ស្រែក​​​ឱ្យគេជួយ។​​ ភ្លាម​ៗ​នោះ​សមត្ថ​កិច្ច​​បានទាក់ទង​ហៅ​​​​រថយន្ត​ពេទ្យ ​​មក​ដឹក​​យកទៅ​​សង្គ្រោះ​ នៅតាម​គ្លីនិក និង​មន្ទីរពេទ្យ​​​នានា។​

​សូមបញ្ជាក់​ថា ​មូលហេតុដែល​​ម៉ាស៊ីន​​ភ្លើង​​ផ្ទុះឡើង​​​ត្រូវ​បាន​​ក្រុមជាង​​​ប្រាប់​ថា ​គឺ​បណ្តាល​​​មក​ពី​​ភ្លេច​ដាក់ទឹក​​​ជំនួយ​ម៉ាស៊ីន​​​ (ដាក់​​ទឹកកុំ​​​ឱ្យ​ឆាប់​ក្តៅ) ​លុះ​ដល់​​​បញ្ឆេះប្រើ​​យូរ​បន្តិច​​វា​ក៏ក្តៅ​រួច​ហើយ​ផ្ទុះ​​ឆេះ​​តែ​ម្តង ។ ​​​មិនតែ​​​ប៉ុណ្ណោះ​​​​បានជះ​​ផ្សែង​ទ្រលោម​​​​​ចូលមក​ក្នុង​​សាល​កម្មករ​ធ្វើការ​ទើប​បណ្តាល​​ឱ្យពួកគេ​​​​ដួលសន្លប់​​​​ដោយសារ​តែ​​​ពុលនឹង​​ផ្សែង​នោះ ៕​​