ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡិចស៊ីស​បុក​បង្គោល​​​ភ្លើង​ស្តុប​ជាប់​​ស្លាកលេខ​ ​ប្រុង​រត់​​​ជាប់​​អន្ទាក់​​ប៉េអឹម​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​រថយន្តឡិចស៊ីស ស៊េរី​ ៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-0277 បាន​​បើក​បុក​​​បង្គោល​ភ្លើង​​ស្តុប​រោង​​​កុនលុច្ស យ៉ាង​​អង់អាច បណ្តាល​​ឱ្យ​ក្រពឹត​​ ស្ថិត​នៅ​​​តាម​បណ្តោយ​​មហាវិថី​​ព្រះនរោត្តម ​​កែង​វិថី​​​តេជោ​ដំឌិន ​​លេខ​​១៥៤ ​ស្ថិត​ក្នុងសង្កាត់​​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ​​​កាលពីវេលាម៉ោង​​​២​និង​​៣០​នាទី​រំលងអធ្រាត្រ​​​ថ្ងៃទី​៤

រាជធានីភ្នំពេញ​​ ៖ ​​​រថយន្តឡិចស៊ីស ស៊េរី​ ៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-0277 បាន​​បើក​បុក​​​បង្គោល​ភ្លើង​​ស្តុប​រោង​​​កុនលុច្ស យ៉ាង​​អង់អាច បណ្តាល​​ឱ្យ​ក្រពឹត​​ ស្ថិត​នៅ​​​តាម​បណ្តោយ​​មហាវិថី​​ព្រះនរោត្តម ​​កែង​វិថី​​​តេជោ​ដំឌិន ​​លេខ​​១៥៤ ​ស្ថិត​ក្នុងសង្កាត់​​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ​​​កាលពីវេលាម៉ោង​​​២​និង​​៣០​នាទី​រំលងអធ្រាត្រ​​​ថ្ងៃទី​៤ សីហា​ ​២០១១ បង្ក​​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​។​

ប្រភពព័ត៌​មាន​​ពីសមត្ថ​កិច្ច​​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​​ឡិចស៊ីស ស៊េរី​​៣០០ ​បើកបរ​ក្នុង​ល្បឿន​លឿន​តាម​​​បណ្តោយ​​​មហាវិថី​ព្រះនរោត្តម​ពី​​​ត្បូងទៅជើង បត់​ចូលតាម​​វិថី​​តេជោ​ដំឌិន​លេខ​​១៥៤ ​ស្រាប់តែ​​​រថយន្ត​​ជ្រុល​ចង្កូត​​ទៅបុក​បង្គោល​​ភ្លើង​​​ស្តុប បណ្តាល​​ឱ្យ​​ក្រពឹតបង្គោល (បង្គោល​ដែក​ក្រាស់​​រឹង​) ហើយ​​ជាប់កាង​​ និង​ស្លាក​​លេខ​​នៅ​នឹង​បង្គោល​​ស្តុប​នោះ​​តែម្តង ។ ​បន្ទាប់​មក ​​រថយន្ត​ថយ​ក្រោយ​បត់​ទៅ​តាមវិថី​​តេជោ​ដំឌិន ​ឆ្ពោះ​​ទៅ​​ផ្សារ​​ថ្មី​ទៅដល់​ផ្លូវ​​ភ្លោះ ​ជាប់​​របង​​​មន្ទីរពេទ្យ​​ព្រះ​អង្គឌួង ​ពេលនោះត្រូវ​កម្លាំង​​កង​រាជអាវុធ​ហត្ថ​​​ខណ្ឌដូនពេញ​​ស្ទាក់ចាប់​​ជាប់​។​

​ប៉ូលិស​បានពិនិត្យ​ឃើញ​​នៅក្នុង​​រថយន្ត​ឡិច​ស៊ីស នេះមាន​មនុស្ស​ជិះ​​គ្នា​​​២​នាក់ ស្រីម្នាក់ ប្រុស​ម្នាក់ ​ពេលដែល​​​សមត្ថកិច្ច​​ស្ទាក់​ចាប់​​ជាប់​នោះ​​បុរស​​​ជា​អ្នកបើក​បរ​បាន​ចុះទៅ​​កាច់ស្លាក​លេខ​រថយន្ត​បត់ឡើង​លើ ​និង​យកដៃ​​​បិទ​ស្លាក​​លេខ​រថយន្ត មិន​​​ឱ្យ​អ្នក​យក​ព័ត៌​មាន​​​ថត​រូប​បាន ។ ចំណែក​រថយន្ត​ត្រូវ​បានសមត្ថកិច្ច​​​អូស​យក​ទៅ​ការិយាល័យ​​ប៉ូលិស​ចរាចរណ៍​ដើម្បីដោះ​​​ស្រាយ​​សង​ការ​ខូចខាត​ដល់ទ្រព្យ​​សម្បត្តិ​រដ្ឋ​ ៕​