សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលត្រូវពស់ចឹក ការរក្សាភាពស្ងប់ស្ងាត់និងមិនកម្រើកខ្លួនគឺជាកត្តាសំខាន់បំផុត ដើម្បីកាត់បន្ថយការសាយភាយជាតិពុល។
ជំហានសង្គ្រោះត្រឹមត្រូវរួមមាន៖ ផ្លាស់ប្តូរអ្នកជំងឺចេញពីទីតាំងគ្រោះថ្នាក់ដោយមិនឱ្យដើរហើរ, ដាក់អវយវៈដែលត្រូវចឹកឱ្យនៅស្ងៀមនិងទាបជាងបេះដូង, ដោះគ្រឿងអលង្ការឬសម្លៀកបំពាក់តឹងៗចេញដើម្បីចៀសវាងការរឹតបណ្តាញឈាមនៅពេលហើម, លាងសម្អាតមុខរបួសថ្នមៗដោយទឹកស្អាត, និងបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ត្រូវចៀសវាងដាច់ខាតការចិតមុខរបួស, ការបឺតពិស, ការចងរឹតខ្លាំងពេក, ការស្អំទឹកកក និងការផឹកស្រា ឬប្រើថ្នាំផ្តេសផ្តាស។ ការថតរូបពស់ ឬចងចាំរូបរាងរបស់វា នឹងជួយឱ្យគ្រូពេទ្យផ្តល់ការព្យាបាលបានទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ