ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកម៉ាស៊ីនត្រជាក់មិនត្រជាក់? ពិនិត្យមើលកំហុស ៤ យ៉ាងនេះ!

12 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស បើទោះបីជាបើកម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ ប៉ុន្តែនៅតែមានអារម្មណ៍ថាក្ដៅ មូលហេតុចម្បងជារឿយៗមិនមែនមកពីម៉ាស៊ីនខូចនោះទេ ប៉ុន្តែមកពីការរចនាផ្ទះ និងទម្លាប់ប្រើប្រាស់៖

ទីមួយ កញ្ចក់បង្អួចធំៗស្រូបយកកម្ដៅចូលក្នុងផ្ទះ។ ទីពីរ ការជ្រើសរើសទំហំម៉ាស៊ីនត្រជាក់តូចជាងផ្ទៃក្រឡាជាក់ស្តែង។ ទីបី ជញ្ជាំង និងពិដានស្រូបយកកម្ដៅពីព្រះអាទិត្យពេញមួយថ្ងៃ។ ទីបួន ការប្រើប្រាស់ឧបករណ៍អគ្គិសនីបញ្ចេញកម្ដៅក្នុងផ្ទះដោយមិនបានគ្រប់គ្រង។

ការដោះស្រាយបញ្ហាទាំងនេះតាមរយៈការប្រើវាំងននការពារកម្ដៅ ការតម្រូវទំហំម៉ាស៊ីនឱ្យសមស្រប និងការកាត់បន្ថយប្រភពកម្ដៅក្នុងបន្ទប់ នឹងជួយឱ្យបន្ទប់ត្រជាក់ជាងមុន និងសន្សំសំចៃអគ្គិសនីបានច្រើន៕