ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​គភ៌​ដែល​​ប្រើ​ប្រាស់​​ប្រដាប់​ផ្លុំ​សក់​ ចង្ក្រាន​មីក្រូ​វ៉េវ​ ​ម៉ា​ស៊ី​ន​បូម​ធូ​លី​​​ ឬរស់​នៅ​ក្បែរ​​បង្គោល​ភ្លើង​នឹង​​ធ្វើ​ឱ្យ​កូន​ក្នុង​​ផ្ទៃ​កើត​មក​​ប្រឈម​នឹង​​ជំ​ងឺ​ហឺត​

12 ឆ្នាំ មុន

យល់ដឹង ៖ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​អាមេរិក​បាន​អះ​អាង​ថា បណ្តា​ស្រ្តី​មាន​គភ៌​ដែល​ប្រើ​ប្រាស់​ម៉ា​ស៊ីនផ្លុំ​សក់ ចង្ក្រាន​មី​ក្រូ​វ៉េវឬក៏​រស់​នៅ​ក្បែរ​តំបន់​បង្គោល​ភ្លើង​អគ្គិសនី​អាច​នឹង​ធ្វើ​ឲ្យ​កូន​របស់​ពួក​គេ​ពេល​កើត​មក​ប្រឈម​នឹង​ការ​កើត​ជំ​ងឺ​ហឺត​។ ពួក​អ្នក​វិទ្យា​សាស្ត្រទាំង​នេះ​បាន​ព្រមាន​ថា

យល់ដឹង ៖ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​អាមេរិក​បាន​អះ​អាង​ថា បណ្តា​ស្រ្តី​មាន​គភ៌​ដែល​ប្រើ​ប្រាស់​ម៉ា​ស៊ីនផ្លុំ​សក់ ចង្ក្រាន​មី​ក្រូ​វ៉េវឬក៏​រស់​នៅ​ក្បែរ​តំបន់​បង្គោល​ភ្លើង​អគ្គិសនី​អាច​នឹង​ធ្វើ​ឲ្យ​កូន​របស់​ពួក​គេ​ពេល​កើត​មក​ប្រឈម​នឹង​ការ​កើត​ជំ​ងឺ​ហឺត​។

ពួក​អ្នក​វិទ្យា​សាស្ត្រទាំង​នេះ​បាន​ព្រមាន​ថា កូន​ៗ​មិន​ទាន់​កើត​ដែល​ទទួល​រង​ថាម​ពល​ម៉ាញ៉េទិច​ដ៏​គ្រោះ​ថ្នាក់បង្កើត​​ដោយ​ប្រដាប់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​និង​ខ្សែ​ភ្លើង​អាច​ធ្វើ​ឲ្យពួក​គេ​​​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ហឺត​៣ដង ។ ពីរបីទសវត្ស​ចុង​ក្រោយ​​នេះ អត្រា​កុមារ​ដែល​​កើត​ជំ​ងឺ​ហឺត​បាន​កើត​ឡើង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ លទ្ធផល​ខាង​លើ​នេះ​បាន​កើត​ចេញ​ពី​ការ​ពិ​សោធន៍​លើ​ស្ត្រី​មាន​គភ៌​ប្រមា​ណ​៨០០នាក់​និង​បោះ​ពុម្ព​ផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​សមាគមវេជ្ជ​សាស្ត្រ​របស់​អាមេរិក​ឈ្មោះ ​Archives of Pediatrics and Adolescent Medicine។

នេះ​ជា​លើក​ទី​១ហើយ​ដែល​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា​ ស្រ្តី​មាន​គភ៌​ដែល​ប្រើ​ប្រាស់​ម៉ា​ស៊ីនផ្លុំ​សក់ ចង្ក្រាន​មី​ក្រូ​វ៉េវឬក៏​រស់​នៅ​ក្បែរ​តំបន់​បង្គោល​/ខ្សែ​ភ្លើង​អគ្គិសនី​អាច​ធ្វើ​ឲ្យ​កូន​របស់​ពួក​គេ​ពេល​កើត​មក​ប្រឈម​នឹង​ការ​កើត​ជំ​ងឺ​ហឺត។ ចំណែក​លោក​វីលៀម ស្ទូ​វើត​សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ​University of Southamptonប្រទេស​អង់​គ្លេស​យល់​ថា ការ​សិក្សា​លើក​នេះ​មាន​ចំណុច​ដែល​មិន​ច្បាស់​មួយ​ចំនួន​ហើយ​ថា ការ​សិក្សា​បន្ថែម​ទៀត​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឡើង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ទទូច​ថា គេ​មិន​អាច​ធ្វើ​ព្រងើយ​មិន​ដឹង​មិន​ឮចំពោះ​គ្រោះ​ថ្នាក់​ដែល​បាន​រក​ឃើញ​ដោយ​អ្នក​វិទ្យា​សាស្ត្រ​របស់​អាមេរិក​លើក​នេះ​ទេ៕