ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​ទឹក​ត្រជាក់ ​(ទឹកកក) ​អាច​ប្រឈម​​ជំងឺ​បេះ​​ដូង ​និង​​មហា​រីក​

12 ឆ្នាំ មុន

យល់ដឹង ៖ ​ពិសា​ទឹក​ត្រជាក់ (ទឹក​កក) ​ទោះ​បីជា​ផ្តល់​​នូវអារម្មណ៍​ឆ្ងាញ់​ក៏ដោយ ប៉ុន្តែ​វា​​ក៏​​ផ្តល់​ផល​​មិនល្អ​ដល់​បេះដូង​ និង​ប្រឈម​មុខ​ការ​កើត​មហា​រីក​ផង​ដែរ ​ដូច្នេះ​គួរ​សាក​ល្បង​កែ​ប្រែ​ទង្វើ​ខាងលើ​ដើម្បីការពារ​​ការ​កើត​រោគ​ដ៏កាច​សាហា.វ​នេះ ។ មនុស្សជាច្រើន​​​និយម​​ពិសា​ទឹក​កក​ក្រោយ​ពេល​​ទទួល​ទាន​អាហារ​ ប៉ុន្តែ​​គួរ​យល់​ថា

យល់ដឹង ៖ ​ពិសា​ទឹក​ត្រជាក់ (ទឹក​កក) ​ទោះ​បីជា​ផ្តល់​​នូវអារម្មណ៍​ឆ្ងាញ់​ក៏ដោយ ប៉ុន្តែ​វា​​ក៏​​ផ្តល់​ផល​​មិនល្អ​ដល់​បេះដូង​ និង​ប្រឈម​មុខ​ការ​កើត​មហា​រីក​ផង​ដែរ ​ដូច្នេះ​គួរ​សាក​ល្បង​កែ​ប្រែ​ទង្វើ​ខាងលើ​ដើម្បីការពារ​​ការ​កើត​រោគ​ដ៏កាច​សាហាវ​នេះ ។

​មនុស្សជាច្រើន​​​និយម​​ពិសា​ទឹក​កក​ក្រោយ​ពេល​​ទទួល​ទាន​អាហារ​ ប៉ុន្តែ​​គួរ​យល់​ថា ​ខ្លួន​កំពុង​​ប្រឈម​មុខ​នឹង​ការ​កើត​មហា​រីក ព្រោះ​​ទឹក​ត្រជាក់ ឬ​ទឹកកក​ នឹង​ធ្វើ​​ឱ្យជាតិ​ខ្លាញ់​អាហារ​ដែល​​​យើង​ទទួល​ទាន​ចូល​ចាប់​ផ្តើម​​កក និងធ្វើ​ឱ្យ​​ការ​រំលាយ​អាហារ​មាន​សភាពយឺត​យ៉ាវ ។ ​នៅពេល​កំណក​ជាតិ​ខ្លាញ់​ទាំង​នេះ​មាន​ប្រតិ​កម្ម​ជា​មួយ​ជាតិ​អាស៊ីត​​វា​បាន​បែក​ជា​បំណែក​ និង​ត្រូវ​ជ្រួត​ជ្រាប​តាម​ពោះ​​​វៀន​​ក្លាយ​ជា​ខ្លាញ់​​ បណ្តាល​ឱ្យ​កើត​មហា​រីក​បាន ។ ដូច្នេះ​​យើង​គួរ​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ​ក្រោយ​ពី​ទទួល​ទាន​អាហារ​ទើប​ល្អ ។ ​គេអាច​​កត់​សម្គាល់​​បាន​តាម​រយៈ​ជន​​ជាតិ​ចិន និងជប៉ុន​​ដែល​​ភាគច្រើន​​រមែង​ពិសា​ទឹក​តែ​កឧណ្ហៗ​​នៅពេល​កំពុង ឬ​ក្រោយ​ពេល​​ទទួល​ទាន​អាហារ ​​ដោយ​មិន​ពិសា​ទឹក​ត្រជាក់​ ឬ​ទឹកកក​ឡើយ ។

​ប្រការ​មួយ​ទៀត​លោក​អ្នក​គួរ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​​នៅពេល​​យប់​ព្រលប់​ និង​មិន​គួរ​ងូត​ទឹក​នៅ​ក្រោយ​ម៉ោង​៩​យប់ឡើយ។ ប្រសិន​បើ​ងូត​ទឹក​មុន​ការ​ទទួល​ទានអាហារក៏ជា​រឿង​ល្អដែរ ព្រោះ​​ប្រព័ន្ធ​​រំលាយ​អាហារ​ និង​​បេះ​ដូង​ដំណើរ​ការស៊ីសង្វាក់គ្នា​។ ​ប្រសិន​បើ​លោក​អ្នក​អនុ​វត្ត​​​តាម​ការណែ​នាំ​នេះជា​ប្រចាំ​​​នោះ ​លោក​អ្នក​នឹង​អាច​ចៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​​ខាង​លើ​មិន​ខាន៕