ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​បុក​វីវ៉ា និង​បុក​តាកូម៉ា​រួញ​ខាង​មុខ​រមូរ​ម៉ូតូ​ចូលក្រោម​រថយន្ត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​រថយន្តឡិចស៊ីស​​មួយ​គ្រឿង​​បើក​​វ៉ា​រថយន្ត​​​​កុងតឺន័រ​ចូលទៅខាង​​ស្តាំ​ ដៃ​របស់គេ ​បាន​បុកម៉ូតូវីវ៉ា​​រមូរទាំង​​​អ្នកបើក​​​ចូល​ក្រោម​​រថយន្ត​ រួច​បន្ត​​​ទៅបុក​​​រថ​យន្ត​តាកូម៉ា ​មួយ​​គ្រឿង​​​ទៀត រួញ​​​​ខាង​មុខ​​ខ្ទេច ​បណ្តាល​​ឱ្យ​​​​អ្នក​បើក​​ម៉ូតូ​​២នាក់​រង​របួស​ធ្ងន់ ​​ស្រែក​ដង្ហោយ​​​ហៅ​ឱ្យជួយ​ កាលពីវេលាម៉ោង​​​

រាជធានីភ្នំពេញ​​ ៖ ​​រថយន្តឡិចស៊ីស​​មួយ​គ្រឿង​​បើក​​វ៉ា​រថយន្ត​​​​កុងតឺន័រ​ចូលទៅខាង​​ស្តាំ​ដៃ​របស់គេ ​បាន​បុកម៉ូតូវីវ៉ា​​រមូរទាំង​​​អ្នកបើក​​​ចូល​ក្រោម​​រថយន្ត​ រួច​បន្ត​​​ទៅបុក​​​រថ​យន្ត​តាកូម៉ា ​មួយ​​គ្រឿង​​​ទៀត រួញ​​​​ខាង​មុខ​​ខ្ទេច ​បណ្តាល​​ឱ្យ​​​​អ្នក​បើក​​ម៉ូតូ​​២នាក់​រង​របួស​ធ្ងន់ ​​ស្រែក​ដង្ហោយ​​​ហៅ​ឱ្យជួយ​ កាលពីវេលាម៉ោង​​​១១​និង​​៣០​នាទី​​យប់​ថ្ងៃទី​​​៣ សីហា ២០១១ ​នៅចំណុច​ខាងកើត​គ្លី​និក​ចន្ទ្រាវុធ ​​ចម្ងាយ​​​​៣០​ម៉ែត្រ ​លើ​កំណាត់​​​ផ្លូវ​​ ព្រះមុនីរ៉េត ស្ថិត​ក្នុង​ភូមិទ្រា ​​ក្រុមទី​​​​៥ ​សង្កាត់ស្ទឹង​មានជ័យ​ ​ខណ្ឌ​មានជ័យ ។

រថយន្ត​​​ឡិចស៊ីស​ខាងលើនេះ ​​ស៊េរី ​៤៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6165 បើក​បរ​តាម​បណ្តោយ​​វិថីព្រះ​មុនីរ៉េត ​​ក្នុង​ទិសដៅ​​ពី​​លិច​ឆ្ពោះទៅ​កើត ដោយ​បើក​ពី​ក្រោយ​​​រថយន្ត​​កុងតឺន័រ។​ ​​លុះដល់​​ចំណុច​កើត​ហេតុ​​ខាង​លើ ​រថយន្ត​​​​​​ឡិចស៊ីស​​​ បាន​បើក​វ៉ា​រថយ​ន្ត​កុងតឺ​ន័រ ហៀរ​ចូល​​​ផ្លូវ​ខាង​ស្តាំ​របស់គេ ក៏​បណ្តាល​​ឱ្យ​​បុក​​ជាមួយម៉ូតូ​​​វីវ៉ា ​​​ពណ៌ខ្មៅ ​ពាក់​ស្លាកលេខ ​ភ្នំពេញ 1AF-8913 ជិះ​គ្នា​​​​២​នាក់ ​​ឪពុក​-​​កូន ​បើកក្នុងទិស​ដៅ​​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​​​ម៉ូតូ និង​អ្នក​បើកបរ​​​រមូរ​ចូល​ក្រោម​​រថ​យន្ត​ឡិចស៊ីស ​ចំណែក​​​អ្នក​ជិះ​​​​ពីក្រោយ​​​​ខ្ទាច​​​ចេញ​​ទៅ​ក្រៅ ។ ​​ស្រប​​ពេល​នោះ​ មានរថយន្ត​​​តាកូម៉ា ​​ពណ៌​ទឹក​មាស ពាក់ស្លាក​លេខ ​ភ្នំពេញ 2P-0716 ដែលបើក​​មក​​ពីក្រោយ​ម៉ូតូ​​​វីវ៉ា បុកជាមួយ​​​រថ​យន្តឡិចស៊ីស ​រួញ​ផ្នែក​​ខាង​មុខខ្ទេច ​​ហាក់ដូច​ជា​​​​ជួយ​ទប់​រថយន្ត​ឡិចស៊ីស​​​​មិន​ឱ្យកិន​​​មនុស្ស​​អី​ចឹង​។

រថយន្តឡិចស៊ីស ​​បើកបរ​ដោយ​​​​ឈ្មោះ​​ឡាយ ឆោម ​​ភេទប្រុស អាយុ​​​៤៤​ឆ្នាំ ​មាន​ទី​លំនៅ​​ផ្ទះលេខ​​​២២៩Eo ក្រុមទី​​១០ ផ្លូវ​លេខ​​​​១២៨ ​សង្កាត់មិត្តភាព ​ខណ្ឌ​​៧​មករា ​។ ចំណែក​​ម៉ូតូវីវ៉ា​ជិះគ្នា​​​២នាក់​​ឈ្មោះ​​រស ផលទៀង ភេទ​ប្រុស អាយុ​​​២៤​ឆ្នាំ ជិះ​ឌុប​​ឪពុក ឈ្មោះ​​​រស លីម ​អាយុ​​៥៥​ឆ្នាំ មានទីលំនៅ​​​​ភូមិ​​ភ្នៀត ​សង្កាត់​ស្ទឹង​មានជ័យ ​​ខណ្ឌ​មានជ័យ ។ ​រថយន្ត​​តាកូម៉ា​បើក​បរ​​ដោយឈ្មោះ​សែម ​​ចាន់រិទ្ធិ ​​ភេទប្រុស ​​អាយុ​​​​៣៦​ឆ្នាំ ​​មានទីលំនៅ​​​​ផ្ទះលេខ​​១៩Eo ភូមិទ្រា សង្កាត់ស្ទឹង​មានជ័យ​។ ពេល​រថយន្តឡិចស៊ីស​​​បុក​ម៉ូតូ​​រមូរ​​ចូលក្រោម​​រថយន្ត​ អ្នកបើកបរ​​ម៉ូតូ​ត្រូវ​​​​កៀប​ជាប់​​​​ក្រោម​រថយន្ត​ទម្រាំ​តែ​​​​ទាញចេញ​រួច ត្រូវ​​​​លើក​ក្បាល​​​រថយន្ត​បង្ហើប​​ទើបអាច​​យក​មនុស្ស​​ចេញបាន ហើយត្រូវ​រយះ​បាក់ភ្លៅខាង​ឆ្វេង ​​​រង​របួស​​ពេញខ្លួន​​​ធ្ងន់ធ្ងរ ​​រីឯ​ឪពុក​ជិះ​ពី​ក្រោយ​​​ខ្ទាតចេញក្រៅ​​រង​របួស​បាក់​​កជើង​ឆ្វេង ​។​ ​ទាំងពីរនាក់​ឪពុក​​​កូនត្រូវបញ្ជូនទៅព្យា​បាល​​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​។

ទោះបីជា​យ៉ាង​ណា ​ភាគី​ខាង​រថយន្ត​ឡិច​ស៊ី​ស​​​ព្រមទទួលស្គាល់​ថា ​​ខ្លួនជាអ្នក​ខុស​​​​ ហើយ​ធានា​សង​​​​ការ​ខូច​​ខាតទាំងអស់ ។ ​ចំណែក​រថ​យន្ត​ឡិចស៊ីស ​រថយន្តតាកូម៉ា ​និងម៉ូតូវីវ៉ា ត្រូវ​​នគរ​បាល​​​​ការិយាល័យ​​​​ជើងគោក​រាជធានី​ភ្នំពេញ ​​ស្ទូច​យកទៅរក្សា​ទុក​​ធ្វើការ​ដោះស្រាយ​​​តាមនីតិ​
វិធី ៕