រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋប្រភេទ១តោនកន្លះ១គ្រឿងបានបើកបុកបង្គោលភ្លើងថ្ម១ដើម បាក់៣កំណាត់ បណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ ចំណែករថយន្តក្រពឹតផ្នែកខាងមុខទៅមុខលែងរួចបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាលម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣ សីហា ២០១១ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅខណ្ឌសែនសុខ ។
សមត្ថកិច្ចខណ្ឌសែនសុខបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកឥដ្ឋ១គ្រឿងប្រភេទ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-៩៥០០ បើកបរពីត្បូងទៅជើង ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើង បណ្តាលឱ្យបាក់ជា៣កំណាត់ ឯអ្នកបើកបររថយន្តរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយព្រូរថយន្តម្នាក់ទៀតរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចបានសន្និដ្ឋានថា ប្រហែលជាអ្នកបើកបររថយន្តនេះងងុយដេកពេក ទើបគាត់ជ្រុលចង្កូតទៅបុកបង្គោលភ្លើងទាំងកំរោល។
ដោយឡែកយោងតាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ថា នៅក្នុងរថយន្តគេឃើញមានបុរស២នាក់ ម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតជាព្រូ ។ ខ្លាចគេបើករថយនរេម្តងទៅនេះម្តងទៅនោះ ធ្វើឱ្យអ្នកដំណើរមានការព្រួយបារម្ភ និងភិតភ័យយ៉ាងខ្លាំងស្ទើរតែឈប់ម៉ូតូ-រថយន្តរកកន្លែងពួនទៅហើយ ព្រោះតែខ្លាចរថយន្តនេះបុក ។ បុរសម្នាក់អាយុប្រហែលជាង៣០ឆ្នាំ អង្គុយបើកក្នុងរថយន្តនោះងោកងុយដេក ស្រាប់តែដល់ចំណុចកើតហេតុ ក៏កាច់ចង្កូតបត់មកឆ្វេង ទៅបុកបង្គោលភ្លើង១ដើម បណ្តាលឱ្យបាក់ជា៣កំណាត់ អ្នកបើកបររងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ឯព្រូរថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយឡែក រថយន្តបង្កហេតុត្រូវបានប៉ូលិសចរាចជើងគោករបស់ស្នងការដ្ឋានរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំដោះស្រាយសំណងជូនរដ្ឋ ៕
ចែករំលែកព័តមាននេះ