ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនទុរយសរំលោ.ភកូនស្រីបានកូនមួយទើបបែកការណ៍

13 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រឿងអាស្រូវ​​មួយ​​បាន​បែកធ្លាយ​​កាលពី​ព្រឹក​​​ថ្ងៃ​ទី​៣ សីហា គឺ​រឿង​​ឪពុក​បង្កើត​​រំលោ.ភ​​កូន​​ស្រី​ឯង រហូ​ត​មាន​​ផ្ទៃ​ពោះ​ និង​កើត​​បាន​កូន​​ប្រុស​​ម្នាក់​អាយុ​៧​ថ្ងៃ។ នេះ​ជា​​រឿងដ៏​កម្រនិង​គួរ​ឱ្យ​ស្អប់​​ខ្ពើម ​​ដែល​​បុរស​​អគតិ​ម្នាក់​មិន​​ចាត់​ទុក​ខ្លួន​​ឯង​ជា​មនុស្ស​មាន​ វិចារណញ្ញាណ​បែរ​ជា​​មក​ប្រព្រឹត្ត​​​

ខេត្តកំពង់ឆ្នាំង ៖ រឿងអាស្រូវ​​មួយ​​បាន​បែកធ្លាយ​​កាលពី​ព្រឹក​​​ថ្ងៃ​ទី​៣ សីហា គឺ​រឿង​​ឪពុក​បង្កើត​​រំលោភ​​កូន​​ស្រី​ឯង រហូ​ត​មាន​​ផ្ទៃ​ពោះ​ និង​កើត​​បាន​កូន​​ប្រុស​​ម្នាក់​អាយុ​៧​ថ្ងៃ។ នេះ​ជា​​រឿងដ៏​កម្រនិង​គួរ​ឱ្យ​ស្អប់​​ខ្ពើម ​​ដែល​​បុរស​​អគតិ​ម្នាក់​មិន​​ចាត់​ទុក​ខ្លួន​​ឯង​ជា​មនុស្ស​មាន​វិចារណញ្ញាណ​បែរ​ជា​​មក​ប្រព្រឹត្ត​​​អំពើ​ដូច​សត្វ ហើយ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​ខេត្ត ចុះ​ធ្វើ​ការ​សាក​សួរ​និង​ឃាត់​ខ្លួន​ជន​ស​ង្ស័យ​​ជា​ឪពុក​កញ្ចាស់​​យក​មក​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត ដើម្បី​កសាង​សំណុំ​រឿង​​បញ្ជូន​​​ទៅ​តុលា​ការ​​តាម​នីតិ​វិធី​​ច្បាប់ ។

បុរស​ជា​ឪពុក​ចិត្ត​ជា​សត្វ​តិរច្ឆាន​នេះ ​ឈ្មោះ​ស្រី ឆន អាយុ​៧៣​ឆ្នាំ ជា​បុរស​ពោះ​ម៉ាយ​យូរ​ឆ្នាំ​ ចំណែក​កូន​ស្រី​ឈ្មោះ​ស្រី គីម​ហៀង អាយុ​២៧​ឆ្នាំ ​ទាំងពីរ​នាក់​​ឪពុក និង​កូន​មាន​ទីលំនៅ​ភូមិ​ទួល​រកា ឃុំ​មេ​លំ ស្រុក​បរិ​បូណ៌ ។ ​តាម​នាង​ជា​កូន​ស្រី​បាន​រៀប​រាប់​ថា ​នាង​មិន​ចាំ​ខែ​ថ្ងៃ​​​ទេ តែ​​តាម​ស្មាន​ប្រហែល​​ជា​១០​ខែ​មុន ឪពុក​នាង​​ ​ស្រវឹង​​ស្រា​យ៉ាង​ខ្លាំង ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​ក្នុង​ពេល​យប់​ជ្រៅ​បន្តិច​​ ក៏​បាន​ចាប់​នាង​រំលោភ​​រហូតបាន​សម្រេច​ លុះក្រោយៗ​មក​ក៏​ចាប់​នាង​រំលោភ​បែប​នេះចំនួន​​៣​ដងទៀត ។ ក្រោយ​មក​ នាង​ដឹង​ខ្លួន​ថាមាន​ផ្ទៃ​ពោះ​​ក៏ប្រាប់​​ឪពុក​​ ពេល​នោះ​​ឪពុក​បាន​​ប្រាប់​ឱ្យ​នាង​ទៅរំលូត​កូន​ចេញ​ ប៉ុន្តែ​​​កាល​ណោះ​នាង​គ្មាន​លុយ​ ​ក៏​ចេះ​តែទុក​រហូត​កើត​បាន​កូន​ប្រុស​មួយ​​ដែល​គិ​ត​ត្រឹម​ថ្ងៃ​ទី​៣ សីហា ​មាន​អាយុ​​៧​ថ្ងៃ​ហើយ ។

ចំណែក​បុរស​ជា​ឪពុក​រូប​នេះ​បាន​ឆ្លើយថា ​ដោយ​រូប​គាត់​ស្រវឹង ហើយ​ភ្លេច​ភ្នាំង​ស្មារតី​ក៏​បាន​ចាប់​កូន​ស្រី​រំលោភ​រហូត​បាន​សម្រេច និង​ក្រោយៗ​មក​ទៀត​ក៏ចេះ​តែ​​ប្រព្រឹត្ត​​បែប​នេះ​បាន​ចំនួន​៤​ដង។ ​ពេល​នាង​មាន​ផ្ទៃ​ពោះ​​បាន​មក​ប្រាប់​គាត់​ដែរ​ តែ​​គាត់​មិន​ជឿ លុះដល់​ដឹង​ច្បាស់​​គឺ​៦​ខែ​ទៅ​ហើយ ​​តែ​ដោយ​​គ្មាន​លុយ​យក​កូនចេញ ក៏ចេះ​តែ​ទុក​ទៅ​ ។

មន្ត្រី​​ប៉ូលិស​មូល​ដ្ឋាន​និយាយថា ផ្ទះ​គ្រួសារ​​នេះ​មាន​កូន​៣​នាក់ ​និង​ឪពុក​ម្នាក់ ប៉ុន្តែ​កូន​២​នាក់​បាន​បែក​ចេញអស់​ទៅ​​នៅ​សល់​តែ​កូន​ស្រី​រងគ្រោះ​​ និង​ឪពុក​ដែល​ផ្ទះ​មួយ​រស់​​នៅ​​តែ​ពីរនាក់​ឪពុក និង​កូនស្រី ។ ​អ្នក​ជិត​ខាង​​បាន​លើក​​ជា​សំណួរ​ថា ផ្ទះ​មាន​តែ​២​នាក់​ពេល​នេះ​ឪពុក​​ជាប់​គុក​ ចុះ​កូន​ស្រី​ដែល​មាន​កូន​ខ្ចី​៧​ខែ​បាន​នរណា​មើល​ថែ ម្យា៉ង​​​នាង​​មាន​សតិ​មិន​ប្រក្រតី​ទៀត៕