ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​«យក​ពង​មាន់​ផ្ញើ​ក្អែក​»​កោះ​ហៅ​លើក​ទី2​សិស្ស​មេធាវី​រំលោ.ភ​កូន​ស្រី​ហើយ ចាប់​ឪពុក​ដាក់​គុក​ទៀត

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៤ សីហា នេះ​ គឺជាថ្ងៃដែលសាលាដំបូងរាជធានី កោះ​ហៅ​លោក​ជីប ធី សិស្សមេធាវីជាលើកទី២ ដើម្បី​ធ្វើការសាកសួរលើ​បណ្តឹងចោទប្រកាន់មួយ ពាក់​ព័ន្ធ​លើ​សំណុំរឿងរំលោ.ភកូនក្រមុំគេរួច​គំរាម​សម្លា.ប់ មិន​តែ​ប៉ុណ្ណោះ​បាន​ប្រើ​ល្បិច​ចាប់​ឪពុក​​នាង និង​បុរស​ម្នាក់​ទៀត​​ដាក់​

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៤ សីហា នេះ​ គឺជាថ្ងៃដែលសាលាដំបូងរាជធានី កោះ​ហៅ​លោក​ជីប ធី សិស្សមេធាវីជាលើកទី២ ដើម្បី​ធ្វើការសាកសួរលើ​បណ្តឹងចោទប្រកាន់មួយ ពាក់​ព័ន្ធ​លើ​សំណុំរឿងរំលោភកូនក្រមុំគេរួច​គំរាម​សម្លាប់ មិន​តែ​ប៉ុណ្ណោះ​បាន​ប្រើ​ល្បិច​ចាប់​ឪពុក​​នាង និង​បុរស​ម្នាក់​ទៀត​​ដាក់​គុក​យ៉ាង​អយុត្តិ​ធម៌​ថែម​ទៀត។ ទំនងជា​រឿង «​ចំណេះ​ជិះក​ឯង» ក្នុងរឿង «យក​ពងមាន់ទៅ​ផ្ញើ​ក្អែក» នេះ​​កំពុង​តែ​វិល​ទៅ​រក​​អ្នក​បង្កើត​​រឿង​នេះ​វិញ​ចៀស​មិន​រួច​ឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក​ជីប ធី អាយុ៤៣ឆ្នាំ ជាសិស្សមេធាវីកំពុងជាប់ការ​សិក្សា ត្រូវបានសាលាដំបូងរាជធានី កោះហៅ​ជា​លើកទី២ ដើម្បីសាកសួរពាក់ព័ន្ធរឿង​រំលោភ​សេព​សន្ថវៈ និងគំរាមសម្លាប់។ ការកោះ​អញ្ជើញ​លើក​ទី១ បាន​កំណត់ឲ្យចូលខ្លួននៅថ្ងៃទី២៥ កក្កដា តែពេលនោះ​លោក​ជីប ធី មិនហ៊ានចូល​មក​ខ្លួនឯងទេ គឺបានពឹង​ពាក់មេធាវីម្នាក់ឲ្យចូល​ឆ្លើយជំនួស។ ប៉ុន្តែតំណាងអយ្យការមិនព្រម ព្រោះ​សំណុំរឿងនោះជា​បទល្មើសព្រហ្មទណ្ឌ​ ជា​បទឧក្រិដ្ឋដែលតម្រូវឲ្យសាមីខ្លួនចូលឆ្លើយផ្ទាល់​តែម្តង ទើបស្របតាម​នីតិ​វិធី និង​តាមផ្លូវច្បាប់។

ប្រភព​ព័ត៌មានបានបន្តថា ក្រោយពី​តំណាង​អយ្យការមិនយល់ព្រម មេធាវីការពារក្តីឲ្យ​លោក​ជីប ធី បានដាក់ពាក្យសុំពន្យារពេលភ្លាម ដើម្បី​ជួបកូនក្តីរកច្រក​ថ្មី​ទៀត ការពារខ្លួនលើ​បណ្តឹងចោទ​ប្រកាន់នោះ។ ប៉ុន្មានថ្ងៃក្រោយមក​មាន​​មេធាវី​ជើងចាស់ម្នាក់អះអាងថាជាគ្រូ បាន​ទៅ​​ចរចា​​ជា​មួយ​មន្រ្តីសាលាដំបូង ដោយ​សុំទុក​ពេលឲ្យ​សិស្ស​ចូលឆ្លើយបំភ្លឺបានយូរថ្ងៃបន្តិច ព្រោះថា​ពេល​នេះ​ជីប ធី បានជួបគ្រោះថ្នាក់ចរា​ចរណ៍​បាក់​​ជើង​ទៅសម្រាកព្យាបាលនៅ​ឯ​ប្រទេស​វៀត​ណាម​បាត់ទៅហើយ។ ការអះអាង​ពី​សំណាក់​គ្រូ​មេធាវីខាងលើនេះ ពុំមានអ្វីជា​សំអាង​ដែលអាច​ឲ្យតំណាងអយ្យការជឿទុកចិត្ត​បានទេ ទើប​សាលាដំបូងចេញដីកាកោះហៅឲ្យ​ចូល​ខ្លួន​ជាថ្មីមួយទៀតនៅព្រឹកនេះ។

អ្នកតាមដានហេតុការណ៍បាននិងកំពុងរង់ចាំ ​មើលថា តើឈ្មោះជីប ធី ហ៊ានចូលតុលាការ​ដែរឬអត់ បើខ្លួនឯងជា«តួឯក»ក្នុងរឿងនេះ។ អ្នក​វិភាគបានទាយទុករួចហើយថា ទោះបី​វ៉ៃឲ្យ​ស្លាប់​ ឬវ៉ៃ «ដប់​រាប់​មួយ» ក៏ជីប ធី មិនល្ងង់​ចូល​ខ្លួនតាម​ការ​កោះ​ហៅ​នោះ​ដែរ។ បើមកដល់​សាលាដំបូងមែន ទាល់​តែ​សមត្ថ​កិច្ចនាំមក​ ទើប​ អាច​ធានា​ថា បាន​មក​មែន។

គួររំលឹកថា កាលពីថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០១១ អ្នកស្រីឈន ដានី អាយុ​៤២​ឆ្នាំ មាន​ទី​លំនៅភូមិស្វាយធី ឃុំបឹងរំាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បានដាក់ពាក្យបណ្តឹង​ប្តឹង​ឈ្មោះ​ជីប ធី ភេទប្រុស អាយុ៤៣ឆ្នាំ ជា​សិស្សមេធាវី ស្នាក់នៅផ្ទះ​លេខ​១៨ ផ្លូវ​លេខ​៣៤៤ ភូមិ៦ សង្កាត់បឹង​សាឡាង ខណ្ឌទួលគោក ដោយចោទ​ប្រកាន់ពី​បទរំលោភសេពសន្ថវៈ និង​ប៉ុនប៉ង​សម្លាប់​កូន​ស្រី​​របស់​គាត់ ។

ពាក្យបណ្តឹងបានចោទប្រកាន់ឈ្មោះជីប ធី ថា ក្នុង​អំឡុងខែមិថុនា ឆ្នាំ​២០១១ អ្នកស្រីបាន​ឆែក​ហោប៉ៅខោកូន​ស្រីឃើញមានថ្នាំពន្យារ​កំណើតជា​ច្រើន​គ្រាប់ លុះពេលអ្នកស្រីសួរ​ដេញ​ដោលទៅ ទើបដឹងថានាងត្រូវឈ្មោះជីប ធី រំលោភ​ជា​ច្រើន​ដង។ ពាក្យបណ្តឹងបានចោទ​ប្រកាន់​​​ទៀត​ថា មុនលេចធ្លាយរឿងនេះ កូនអ្នក​ស្រី​បាន​ចេញ​ពី​​ស្រុកកំណើតមករាជធានី​ភ្នំពេញ ក្នុង​គោល​បំណងចង់ប្រឡងចម្រៀង​នៅស្ថានីយ​ទូរទស្សន៍​​មួយ ពេលនោះប្តីនិងអ្នកស្រីបានផ្ញើកូន​ឲ្យស្នាក់​នៅជាមួយឈ្មោះជីប ធី ដែល​ជាអ្នក​ស្រុក​ភូមិ​ផង​របងជាមួយគ្នា ហើយក៏ត្រូវ​ជា​មិត្ត​ភក្តិ​ទៀត​ផង។

ការផ្ញើកូន​​ក្រមុំ​អាយុ​១៦​ឆ្នាំ​នេះ ឲ្យ​នៅ​​ជាមួយជីប ធី ប្រៀបដូច​យក​ពងមាន់​​មក​ផ្ញើ​​នឹង​ក្អែក​ដូច្នោះ​ដែរ។ ​បានជានិយាយយ៉ាង​ដូច្នោះ ព្រោះជីប ធី បានលួងលោមកូនស្រីគាត់​នាំទៅ​រំលោភសេពសន្ថវៈជាច្រើនដង។

បន្ទាប់ពីត្រូវ​បែកការណ៍រឿនេះ ឈ្មោះជីប ធី បានអង្វរ​ករ​អ្នក​ស្រីនិងប្តីកុំឲ្យមានការប្តឹង​ប្តល់ និងដើម្បី​បញ្ចប់​រឿង ជីប ធី ឯកភាពបង់​ថ្លៃ​ទឹកដោះ​ជា​ទឹក​ប្រាក់​ចំនួន​៣.០០០ដុល្លារ​សហ​រដ្ឋអាមេរិក។ ប្រាក់​នោះ​ជីប ធី តម្រូវឲ្យប្តី​អ្នក​ស្រីមកទទួល​យក​នៅ​រាជ​ធានីភ្នំពេញ តែ​ផ្ទុយ​ទៅវិញជីប ធី បានរៀប​អន្ទាក់ជាមួយសមត្ថកិច្ច​ជា​ស្រេច​ចាំចាប់ខ្លួន​ប្តី​អ្នក​​ស្រី និងមិត្តភក្តិគាត់​ម្នាក់​​ដែល​បានជូនដំណើរ​មក​ជា​មួយ​ដោយ​ចោទ​ប្រកាន់ពួកគាត់ថា ជា​ជន​គំរាម​តាម​ទូរស័ព្ទជម្រិត​ទារប្រាក់​ពីគាត់។ ដូចនេះ​ប្តីអ្នកស្រីគឺ​ឈ្មោះ​ជួប សំបាន និងឈ្មោះសាញ់ សុខែម ដែលជូន​ដំណើរ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​មែន និង​ត្រូវ​​បាន​តុលា​ការ​ឃុំខ្លួនដាក់​ពន្ធនាគារព្រៃស​អស់​រយៈ​ពេល២២ថ្ងៃ។ ក្នុ​ង​អំពើ​​អយុត្តិ​ធម៌​បំផុត​នោះ បើកុំតែមានប្រតិកម្មពី​សំណាក់​លោក​ជីវ កេង ប្រធានសាលាដំបូងរាជធានី​ភ្នំពេញ ម៉្លេះសម​ពួក​គាត់ត្រូវជាប់គុក​ជា​ច្រើន​ឆ្នាំ​ពីបទល្មើស​ឧក្រិដ្ឋ​នេះ​ជាមិនខាន ៕