ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​​អាយុ​79ឆ្នាំ​កំពុង​តែ​​រស់ទាំង​ត្រដរ​​រង់​ចាំ​​តែ​ថ្ងៃស្លា.ប់

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​​​លោក​យាយ​ទុរគត​ម្នាក់​រស់គ្មានទីពឹងកណ្តោចកណ្តែងម្នាក់ឯង លើផ្ទះ​ឈើប្រក់ស្បូវ ដំបូល​ប្រក់មេឃ​ ជញ្ជាំងស្លឹក​ប្រឹងរស់ទាំងត្រដរពឹង​លើព្រហ្មលិខិត​ជា​អ្នក​ កំណត់វាសនាទាំងមាន​ជំងឺរ៉ាំរ៉ៃប្រចាំកាយ និង​មានវ័យចាស់ជរា ត្រចៀកធ្ងន់​ ដៃជើងស្ទើរកំរើក​មិនកើត ។ ​​គាត់​​រស់​នៅ​​​​សព្វ​​ថ្ងៃ​​​

ខេត្ត​ក្រចេះ ៖ ​​​លោក​យាយ​ទុរគត​ម្នាក់​រស់គ្មានទីពឹងកណ្តោចកណ្តែងម្នាក់ឯង លើផ្ទះ​ឈើប្រក់ស្បូវ ដំបូល​ប្រក់មេឃ​ ជញ្ជាំងស្លឹក​ប្រឹងរស់ទាំងត្រដរពឹង​លើព្រហ្មលិខិត​ជា​អ្នក​កំណត់វាសនាទាំងមាន​ជំងឺរ៉ាំរ៉ៃប្រចាំកាយ និង​មានវ័យចាស់ជរា ត្រចៀកធ្ងន់​ ដៃជើងស្ទើរកំរើក​មិនកើត ។ ​​គាត់​​រស់​នៅ​​​​សព្វ​​ថ្ងៃ​​​បាន​អ្នក​​ជិត​ខាង​​ផ្តល់ចំណីអាហារគ្រាន់ចិញ្ចឹមក្រពះមួយ​គ្រាៗ ។

កូនប្រុសបង្កើតទាំងបួននាក់​របស់​​លោក​យាយទៅរស់នៅឆ្ងាយជាមួយប្រពន្ធកូន​ដោយ​មានជីវភាពលំបាកវេទនាដូចគ្នា ក្នុងនោះ​មាន​កូនប្រុសម្នាក់​បានស្លាប់ដោយសារទាហានសៀមបាញ់សម្លាប់ពេលចូលទៅ​កាប់ឈើគ្រញូង​នៅ​ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ ។ ក្រោយ​ពីកូនប្រុសរូបនេះបាន​ទទួល​មរណភាព ​លោក​យាយធ្លាក់ខ្លួនឈឺ និងដុនដាបពីមួយថ្ងៃ​ទៅ​មួយថ្ងៃ។

ពាក្យមួយឃ្លាពោលថា «កើតចាស់ឈឺស្លាប់​គឺជារឿងធម្មតារបស់មនុស្សក្នុងលោក» តែ​ដូនចាស់ឈ្មោះសែន រ៉ន អាយុ៧៩ឆ្នាំ មានទី​លំនៅក្នុងភូមិ​កែង ឃុំជ្រោយបន្ទាយ ស្រុក​ព្រែកប្រសព្វនៅតែព្យាយាមរស់ទាំងត្រដរទាំង​មានជំងឺលើសឈាមជាប់កាយ និងបានធ្លាក់​ខ្លួន​ឈឺ​ដុនដាប់កាន់តែខ្លាំង​រយៈពេលជាច្រើនឆ្នាំមកហើយ ។ គាត់ស្នាក់នៅក្នុងផ្ទះឈឺមួយខ្នង​តែ​ប្រៀបបាន​នៅកណ្តាលលំហវេហាស៍ដោយ​មាន​ថ្ងៃខ្លះគាត់ត្រូវ​សំរាន្តទាំងទទឹក​ភ្លៀង​នៅក្នុង​​ផ្ទះ​រងា​ញ័រ​រណ្តំថ្គាមដោយសារតែផ្ទះគ្មានដំបូល ប្រក់ជិត ។ សព្វថ្ងៃនេះលោកយាយស្ទើរ​មិន​អាចងើបអង្គុយដោយខ្លួនឯងបានទេ គឺបាន​ត្រឹម​តែដេកដណ្តប់ភួយចាស់ផ្ទាល់នឹងរនាបប្ញស្សី​បាក់​ធ្លុះធ្លាយចំកណ្តាលផ្ទះ ក្នុងសភាពញរ័​ ទទ្រើក ។ គាត់អាចប្រឹង​ងើបចំអិនបាយ​ដោយ​កូនឆ្នាំង​ស្ពាន់​ដែលសល់ពីបុរាណមួយ គឺដាំព្រឹក​ទុកហូប​ដល់​ស្អែក ។

ដោយមើលឃើញពីការលំបាករបស់ជីដូនរូប​នេះ ដែលទ្រាំរស់ទាំងត្រដរពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃនោះ និងដោយមានការអាណិត​អាសូរ​ប្រជាពលរដ្ឋរស់​នៅក្បែរ​ខាងតែង​តែ​ជួយ​ឧបត្ថម្ភជាចំណីអាហារម្តងម្កាល គ្រាន់​ជួយ​ដល់​ក្រពះដែលកំពុងតែស្រេកឃ្លានជាមួយ​នឹង​ជំងឺដ៏ដុនដាបប្រចាំកាយ ។ ​ដោយ​សារតែ​ពិបាកមើលចំពោះការលំបាកបែបនេះ​អ្នកស្រុក​បានហៅលោក​យាយទៅសម្រាក​នៅលើផ្ទះ​របស់​អ្នកភូមិក្បែរខាងគ្រាន់​បាន​គេជួយមើល
ថែ តែលោក​យាយ​បដិសេធមិនទៅទេ ដោយ​​មាន​ប្រសាសន៍ថា «គាត់ស៊ូស្លាប់នៅក្រោម​ដំបូល​ផ្ទះមួយខ្នងនេះ ​ជា​មួយផ្នូរសពប្តីរបស់​គាត់ដែលស្លាប់ និងបាន​កប់​ទុកនៅខាងមុខ​ផ្ទះ»។

ក្រោយពីបានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីប្រជាពលរដ្ឋអំពីទុក្ខវេទនារបស់ជីដូនឯការូបនេះនៅ​ព្រឹកថ្ងៃទី៣១ កក្កដា លោក​ឧត្តមសេនីយ៍ត្រីជួង ស៊ាងហាក់ ស្នងកានគរ​បាលខេត្ត និង​មន្រ្តីនគរបាលនៃស្នងការដ្ឋានជា​ច្រើន​រូបទៀតបានទៅពិនិត្យមើលទិដ្ឋភាព​រស់​នៅរបស់គាត់ដល់ទីកន្លែង​ និង​នាំ​អំណោយជា ​ប្រាក់ និង​សម្ភារទៅប្រគល់ជូនផង​ដែរ ។

អំណោយមាន​ប្រាក់៥៦ម៉ឺនរៀល និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួនទៀតរួមមាន មី អង្ករ ទឹកត្រី ទឹកស៊ីអីុវ ប៊ីចេង ស្ករស អំបិល ត្រីខកំប៉ុង ត្រូវបាន​ប្រគល់​ជូនដោយផ្ទាល់​ពី​លោកឧត្តម​សេនីយ៍ត្រីជួង ស៊ាងហាក់ លោក អៀន ភារម្យ អភិបាលរងស្រុកព្រែកប្រសព្វ លោកអធិការស្រុក មេឃុំ និងមេភូមិ។

តាមការរៀបរាប់របស់ស្រ្តីឈ្មោះរ៉េត សុខ​វឿន អាយុ៥២ឆ្នាំ​ជាប្រជាពលរដ្ឋរស់​នៅ​ក្បែរ​ខាងនិយាយថា នៅ​ក្នុងភូមិដូនចាស់រូប​នេះ​មិន​មានសាច់ញាតិនឹង​គេទេ ។ មុនពេលធ្លាក់ខ្លួនឈឺ​គាត់​មាន​មុខរបរជាអ្នកលក់នំបញ្ចុក ។ គាត់មាន​កូនប្រុស​៤នាក់ដែលកូនទាំងនោះបានទៅប្រកប​មុខរបរឆ្ងាយ ហើយសុទ្ធសឹងតែមានជីវភាព ក្រីក្រលំបាកដូចគ្នា ។ ក្នុងចំណោម​​កូន​ទាំងនោះ​ មានកូនប្រុស​ម្នាក់ស្លាប់កាលពីប៉ុន្មានឆ្នាំមុន ខណៈពេលដែលគេបានទៅស៊ីឈ្នួលកាប់ឈើគ្រញូង​នៅព្រំដែន រីឯប្តីរបស់គាត់បានស្លាប់ជាង​១០​ឆ្នាំហើយ ដោយសារតែជំងឺរបេងសួត ។

លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នង​ការនគរ​បាល​ខេត្តបានមានប្រសាសន៍ថា ក្រោយ​ពីទទួលបានព័ត៌មានពីប្រជាពល​រដ្ឋ​ ក្នុង​នាមជាមន្រ្តី​នគរបាលនៃស្នងការដ្ឋាននគរបាល​ខេត្តក្រចេះ លោក​ផ្តើម​រៃអង្គាស​ប្រាក់​ និង​សម្ភារមួយចំនួនយក​ទៅប្រគល់ជូន​ជី​ដូន​ចាស់រូបនេះគ្រាន់​បានផ្គត់​ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេល។

លោកស្នងការថ្លែងថា ទោះបីជា​សម្ភារ និងថវិកាទាំងនេះមិនច្រើនពិត​មែន​តែអាច​ជួយ​ដោះស្រាយការលំបាកបាន​មួយរយៈ។​​លោក​នឹងបន្តការរៃ​អង្គាសជាសម្ភារ និង​ថវិកាមក​ផ្តល់​ជូនលោកយាយបន្ថែមទៀតសំរាប់ផ្គត់ផ្គង់លើជីវភាពរស់នៅប្រចាំថ្ងៃ និងសាងសង់​ដំបូល​ផ្ទះឱ្យមានភាពសមរម្យ។
ទាំងថវិកា និងសម្ភារ ដែលបានប្រគល់ជូន​នៅ​ព្រឹកនោះត្រូវបានរក្សាទុកដោយអាជ្ញាធរ ថ្នាក់ឃុំ សម្រាប់ផ្គត់​ផ្គង់​​​ដល់​ជីវភាព​លោក​យាយ៕