ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារិកា​អភ័ព្វ​អាយុ1​ឆ្នាំ​8ខែ​មាន​លលា​ដ៍​ក្បាល​2ជាន់

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ទារិកា​ម្នាក់​​កើត​មក​គ្មាន​ខួរ​ក្បាល​ទេ បែរ​ជា​មាន​ទឹក​​នៅ​​ក្នុង​ក្បាល​ជំនួស​ទៅ​វិញ ចំណែក​ឯ​លលាដ៍​ក្បាល​មាន​២​ជាន់ ខុស​ប្លែក​ពី​ទារិកា​ផ្សេង​ទៀត។ចំពោះ​​កាយ​សម្ប​​ទា​វិញ​មាន​អា​ការ​ស្គម​ ស្គាំង​គួ​រ​ឱ្យ​​អាណិត​។ ទារិកា​អភ័ព្វ​នេះ ​បាន​ចាប់​កំណើត​ក្នុង​គ្រួ​សារ​ខ្មែរ​អ៊ិ​ស្លាម​មួយមាន​មុខ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ទារិកា​ម្នាក់​​កើត​មក​គ្មាន​ខួរ​ក្បាល​ទេ បែរ​ជា​មាន​ទឹក​​នៅ​​ក្នុង​ក្បាល​ជំនួស​ទៅ​វិញ ចំណែក​ឯ​លលាដ៍​ក្បាល​មាន​២​ជាន់ ខុស​ប្លែក​ពី​ទារិកា​ផ្សេង​ទៀត។ចំពោះ​​កាយ​សម្ប​​ទា​វិញ​មាន​អា​ការ​ស្គម​ស្គាំង​គួ​រ​ឱ្យ​​អាណិត​។ ទារិកា​អភ័ព្វ​នេះ ​បាន​ចាប់​កំណើត​ក្នុង​គ្រួ​សារ​ខ្មែរ​អ៊ិ​ស្លាម​មួយមាន​មុខ​របរ​ជា​កម្ម​​ករ​ចាក់​ហ្គាស​ឱ្យ​ស្ថា​នីយ​ហ្គាស​​ក្រុម​ហ៊ុន​ខូល​​អិល​​ធី​ឌី ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោ​ភ័ណ​ ។

ទារិកា​អភ័ព្វ​នេះ​មាន​ម្តា​យ​ឈ្មោះ​ឡោះ អៃ​សាស់ ​អាយុ​២៤​ឆ្នាំ ​ឪ​ពុក​ឈ្មោះ​រ៉ូ​ សាត់​ អាយុ​៣៤​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​រាជធានី​​ភ្នំពេញ​​ ហើយ​បាន​មក​ធ្វើ​ជា​​កម្ម​ករ​ចាក់​ហ្គាស​ឱ្យ​ក្រុម​ហ៊ុន​ខាង​លើ បាន​រយៈ​ពេល​​ជាង​៤​ខែមក​ហើយ។ នេះ​បើ​តាមពួក​គាត់​បាន​រៀប​រាប់​​ប្រាប់​អ្នក​យក​ព័ត៌​មាននៅ​ព្រឹ​ក​ថ្ងៃ​ទី​២ សី​ហា ឆ្នាំ​២០១១។

អ្នក​ស្រី​ឡោះ អៃ​សាស់ បាន​រៀប​រាប់​ថា គាត់​​មាន​កូន​៣​នាក់​ ឯកូន​ស្រី​​របស់​គាត់​នេះ​ឈ្មោះ​​សារ៉េត សាយ​រុះ មាន​អាយុ​​​១​ឆ្នាំ៨​ខែ ហើយនិងជា​កូនទី​៣។ ​បើ​តាម​សម្តី​គ្រូ​ពេទ្យ​​ពេល​ដែល​កូន​ស្រី​របស់​គាត់​ទើប​​កើត​មក​និយាយ​ថា វា​គ្មាន​ខួរក្បាល​ទេ តែ​មាន​ទឹក​ក្នុង​ខួរ​ក្បាល​​ រី​ឯ​លលា​ដ៍​ក្បាល​មាន​២​ជាន់ ក្រោយ​ពេល​កើត​រយៈ​ពេល​តែ​៣​ម៉ោង​ កូន​នេះ​នឹង​ស្លាប់ តែ​មក​ទល់​ពេល​នេះ​កូន​ស្រី​​របស់​គាត់​រស់​បាន​ដល់​អាយុ​​១​ឆ្នាំ​៨​ខែហើយ ​គ្រាន់​តែ​អាការរបស់វា​​ខុស​ពី​មនុស្ស​ដទៃ​៕