ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​សាកល​វិ​ទ្យា​ល័យ​ន័រ​តុន​បើក​ម៉ូតូ​បុក​​ចិញ្ចើម​​សួន​ច្បារ​​​បាក់​ក​​ស្លា.ប់​ម្នាក់​និង​បាក់​ភ្លៅ​ម្នាក់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ និស្សិត​សា​កល​វិទ្យា​ល័យ​ន័រ​តុន​ពីរ​នាក់​​ ម្នាក់​បាក់​ក​ស្លា.ប់ និង​ម្នាក់​ទៀតរង​​របួស​បាក់​ភ្លៅ​ក្នុង​ហេតុ​ការណ៍​បើក​ម៉ូតូ​បុក​ចិញ្ចើម​ សួន​ច្បារ​ផ្លូវ​លេខ​៧៤​​កែង​នឹង​ផ្លូវ​លេខ​​៤៧ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ កាល​ពី​វេ​លា​ម៉ោង​១២​និង​៣០​នាទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​៣ សី​ហា​ ២០១១ ។​

រាជធានី​ភ្នំពេញ ៖ និស្សិត​សា​កល​វិទ្យា​ល័យ​ន័រ​តុន​ពីរ​នាក់​​ ម្នាក់​បាក់​ក​ស្លាប់ និង​ម្នាក់​ទៀតរង​​របួស​បាក់​ភ្លៅ​ក្នុង​ហេតុ​ការណ៍​បើក​ម៉ូតូ​បុក​ចិញ្ចើម​សួន​ច្បារ​ផ្លូវ​លេខ​៧៤​​កែង​នឹង​ផ្លូវ​លេខ​​៤៧ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ កាល​ពី​វេ​លា​ម៉ោង​១២​និង​៣០​នាទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​៣ សី​ហា​ ២០១១ ។

សាក្សី​​បាន​និ​យាយ​​ថា មុ​ន​ពេល​កើត​ហេតុ​​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស​​ ពាក់​​ស្លាក​លេខ​ ភ្ន​ំ​ពេញ​ 1AN-5613 ​ជិះ​គ្នា​២​នាក់​​បាន​ធ្វើ​ដំណើរ​តាម​​មហា​វិថី​ព្រះមុនី​វង្ស​ឆ្ពោះ​​​ទៅ​ទិស​​ខាង​ជើង​ក្នុង​ល្បឿន​​លឿន​ទំនង​ជា​ស្រ​វឹង​ស្រា​។ លុះ​ដល់​រង្វង់​មូល​រូប​សំណាក់​កាំ​ភ្លើង​កួ​ច​កា​ណុង​​ម៉ូតូ​នោះ​បាន​បត់​ស្តាំ​តាម​ផ្លូវ​​លេខ​៤៧ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ ​បានជ្រុល​ចង្កូត​ទៅ​បុក​ចិញ្ចើម​​សួន​ច្បារ​ទាំង​កំរោល​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​​ដួល​​បោក​ខ្លួន​​ទៅ​លើ​ឥដ្ឋ​ រី​ឯ​ម៉ូតូ​​បាន​ខ្ទាត​ចេញ​ពី​កន្លែង​កើត​ហេតុ​ចម្ងាយ​ប្រ​ហែល​៥​ម៉ែត្រ​តែ​មិន​ខូច​ខាតធ្ងន់​ធ្ងរ​​នោះ​ទេ​។ ​ភ្លាម​​នោះ​អ្នក​បើក​ម៉ូតូ​​ស្លាប់​នៅនឹង​កន្លែងចំណែក​​​អ្នក​ជិះ​​ពី​ក្រោយ​បាក់​ភ្លៅ​ខាង​​ស្តាំ​ត្រូវ​បាន​រថយន្ត​ពេទ្យ​ឯក​ជន​មួយ​នៅ​ខណ្ឌ​ទួល​គោក​មក​ដឹក​យក​ទៅបាត់​។

តាម​ព័ត៌​មាន​ពីមន្ត្រីន​គរ​បាល​មូល​ដ្ឋានបាន​ប្រាប់​ថា អ្នក​​បើក​ម៉ូតូ​ដែល​ស្លាប់​ដោយ​សារ​បាក់​ក​នោះឈ្មោះ​ស្រីុ តុលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​​នៅ​ផ្ទះ​លេខ​៣៨Eo​ ​​មហា​វិថី​ព្រះ​មុនី​វង្ស​សង្កាត់​អូ​ឫស្សីទី​៤ ខណ្ឌ​៧​មករា។ ចំណែក​អ្នក​រួម​ដំណើរ​រង​របួស​បាក់​ភ្លៅឈ្មោះ​ណុត លី​ដា ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ស្នាក់​​នៅ​ផ្ទះ​លេខ​៣៤ ផ្លូវ​២០០៤ សង្កាត់​កាកាប ខណ្ឌ​ដង្កោ​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាង​លើ​ជា​និស្សិតនៃ​សាកល​វិទ្យា
ល័យ​ន័រ​តុន​។

បុរស​ម្នាក់​ដែល​​ឃើញ​​ហេតុ​ការណ៍​បាន​និយាយ​ថា មុន​ពេល​ជួប​គ្រោះ​អា​ក្រក់​នេះ ជន​រង​គ្រោះ​​ទាំង​ពីរ​នាក់​ខាង​លើ​បាន​ចេញ​ពី​ហាង​ផឹក​ស៊ី​មួ​យ​នៅ​ម្តុំ​​កំពង់​ផែ​ភ្នំពេញ វិថី​ព្រះ​ស៊ី​សុវត្ថ​ សង្កាត់​ ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ ហើយ​​បើក​លឿន​ស្លេវ តាមផ្លូវ​ទើបជួប​គ្រោះថ្នាក់​​បែបនេះ​​។​ សព​​និស្សិត​រង​គ្រោះស្រ៊ី តុលា និង​ម៉ូតូ​ត្រូវ​បាន​នគរ​បាល​ចរាច​រ​ផ្លូវ​គោក​ប្រ​គល់​ទៅ​ឱ្យ​ក្រុម​គ្រួ​សារ​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​៣ សីហា៕