ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​​​ជំទង់​អាយុ​16​ឆ្នាំ​​​ជាប់ចោទ​រំលោ.ភ​កុមារី​អាយុ​6ឆ្នាំ

13 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​​សមត្ថ​កិច្ច​​មូល​ដ្ឋាន​បាន​ឃាត់​ខ្លួន​ក្មេង​ប្រុស​ជំទង់​អាយុ​១៦​ឆ្នាំ ម្នាក់​កាល​ពី​វេ​លាម៉ោង​៨​យប់​ថ្ងៃ​ទី​៣១ កក្កដា ​​កន្លង​ទៅ​ក្រោយ​ពី​មាន​​បណ្តឹង​​ចោទ​ប្រ​កាន់​ថា រូប​គេ​ជាប់​សង្ស័យ​ចាប់​រំ​លោភ​កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់​កាល​ពី​សប្តាហ៍ ​មុន​​នៅ​ឃុំ​តា​សាញ ស្រុក​សំឡូត តែ​ត្រូវ​បាន​​ប​ដិ​សេធ​ចំពោះ​ការ​ចោទ​ប្រកាន់នេះ ។

ខេត្តបាត់ដំបង ៖ ​​សមត្ថ​កិច្ច​​មូល​ដ្ឋាន​បាន​ឃាត់​ខ្លួន​ក្មេង​ប្រុស​ជំទង់​អាយុ​១៦​ឆ្នាំ ម្នាក់​កាល​ពី​វេ​លាម៉ោង​៨​យប់​ថ្ងៃ​ទី​៣១ កក្កដា ​​កន្លង​ទៅ​ក្រោយ​ពី​មាន​​បណ្តឹង​​ចោទ​ប្រ​កាន់​ថា រូប​គេ​ជាប់​សង្ស័យ​ចាប់​រំ​លោភ​កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់​កាល​ពី​សប្តាហ៍​មុន​​នៅ​ឃុំ​តា​សាញ ស្រុក​សំឡូត តែ​ត្រូវ​បាន​​ប​ដិ​សេធ​ចំពោះ​ការ​ចោទ​ប្រកាន់នេះ ។

លោកហុក ហឿត អធិ​ការរង​​នគរ​បាល​ស្រុក​​សំ​ឡូត​បាន​​ឱ្យ​​ដឹង​ថា ​ក្មេង​ប្រុស​ជំទង់​រូប​នេះ​ឈ្មោះ​​ប៉ុន​ រ័ត្ន អាយុ​១៦​ឆ្នាំ ហើយសមត្ថ​
កិច្ច​របស់​​លោក​បាន​ចាត់​ការ​លើ​សំ​ណុំ​រឿង​នេះ ក្រោយ​ពី​ម្តាយ​កុមារី​​ដាក់​ពាក្យ​បណ្តឹង​ចោទ​​ប្រ​កាន់​ពី​រឿង​​អា​ស្រូវ​នេះ​ដែលត្រូវ​បានទម្លាយ​ប្រាប់​ដោយ​កុមារី​ម្នាក់​ទៀត​។

ចំណែក​ម្តាយ​ក្មេង​​ស្រី​បាន​រៀបរាប់​នៅ​ក្នុង​កំណត់​ហេតុ​របស់​សមត្ថកិច្ច​ថា រូប​គាត់​និង​ស្វាមី​បាន​ទៅ​​ចម្ការ​​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​​ចាប់ពី​​ថ្ងៃ​ទី​២៣ កក្កដា ដោយ​យក​កូន​​ស្រី​​តូចៗ​៣​​នាក់​​​ផ្ញើ​ជី​ដូន ។ លុះ​​ពេលគាត់ត្រ​ឡប់​ពី​​ចម្ការ​វិញ​នៅ​ថ្ងៃ​ទី​៣១​ កក្កដា ស្រាប់តែ​​ក្មេង​ស្រី​ម្នាក់​ប្រាប់​ថា ឈ្មោះ​រ័ត្ន បាន​​ចាប់​កូន​ស្រី​គាត់​រំ​លោភ​​ ហើយ​​​​ពេលសួរ​កូន​ស្រី​បន្ថែម​ក៏​និយា​យ​ដូចគ្នា ​ទើប​​​គាត់​ទៅ​ប្តឹង​សមត្ថ​កិច្ច​​​តែម្តង​ ។

រីឯតាម​ការ​បំ​ភ្លឺ​របស់ក្មេង​​ស្រី​​ថា ខណៈ​ពួក​នាង​៣​នាក់​​កំពុង​លេង​​ជុំ​គ្នា​​ពេល​ថ្ងៃ​នៅ​ក្បែរ​ផ្ទះនា​​ថ្ងៃ​ទី២៥ កក្កដា ​ត្រូវ​ឈ្មោះ​រ័ត្ន​មក​បបួល​​ចូល​បន្ទប់​​មួយ​​ដែល​ទុក​ម៉ូតូ​។ នាង​និយាយ​ថា ​គ្រា​នោះ​ឈ្មោះ​រ័ត្ន​បាន​ឱ្យ​តំណាប់​ពុទ្រា​ពួក​នាង​ញ៉ាំ​ លុះ​ក្រោយ​មក​​​បាន​ស្រាត​ខោ​នាង រួច​ធ្វើ​សកម្ម​ភាព​តិចៗ​ ​តែ​មិន​​ធ្វើ​ឱ្យ​នាង​ឈឺ​ចាប់​ទេ។ រី​ឯ​កុមារី​២នាក់​ទៀត​ ក៏​បាន​បំ​ភ្លឺ​ប្រាប់​​សមត្ថ​កិច្ច​ដូច​គ្នា​ដែរ។ ទោះ​បីជា​បែ​ប​ណា​ ឈ្មោះ​ប៉ុន រ័ត្ន បាន​បដិសេធ​​ថា​ខ្លួន​មិន​បាន​ប្រ​ព្រឹត្ត​អ្វី​ទាំង​អស់ តែ​ខ្លួន​ធ្លាប់​តែ​លេង​សើច​ជា​មួយ​​ពួក​ក្មេង​ៗ​ទាំង​នោះ នា​ពេល​កន្លង​មក​ ព្រោះ​ផ្ទះ​នៅជិត​គ្នា​។

លោក​ហុក​ ហឿត បាន​​បញ្ជាក់​ថា ​យើង​បាន​​ស្នើ​ឱ្យ​គ្រូ​ពេទ្យ​ពិ​និត្យ​កុមារី​នោះ​ហើយ​​​​គ្រូ​ពេទ្យ​ប្រាប់​ថា នាង​មាន​​ស្នាម​ជាំ​លើ​ប្រ​ដាប់​ភេទ​ ដែល​ប៉ះ​ទង្គិច​ដោយ​វត្ថុ​រឹង ទើប​សម្រេច​ក​សាង​សំណុំ​រឿង​បញ្ជូន​ឈ្មោះ​ប៉ុន រ័ត្ន ទៅ​ស្នង​ការ​ដ្ឋាន​ ដើម្បី​​ចាត់​ការ​បន្ត​តាម​ច្បាប់ ៕