ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគួច ចំរើន ​​ចែក​អំណោយ​​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​12គ្រួសារ

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​ដោយ​អនុវត្ត​​​តាម​យុទ្ធ សាស្ត្រ​​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​ក្រោម​ការ​​ដឹកនាំ​របស់​សម្តេចអគ្គ​ មហា​ទាំង​៣​​ និង​​ជា​ការ​ចូលរួម​ចំណែក​​ជាមួយ​កាកបាទក្រហម​កម្ពុជា​​ក្រោម​ការ​ដឹកនាំ​ របស់​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត​ ប៊ុន រ៉ា​នី ហ៊ុន សែន ​​​​លោកគួច ចំរើន ​​អភិ​បាល​ខណ្ឌ​​មាន​

រាជ​ធានីភ្នំពេញ ៖ ​​ដោយ​អនុវត្ត​​​តាម​យុទ្ធ សាស្ត្រ​​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​ក្រោម​ការ​​ដឹកនាំ​របស់​សម្តេចអគ្គ​មហា​ទាំង​៣​​ និង​​ជា​ការ​ចូលរួម​ចំណែក​​ជាមួយ​កាកបាទក្រហម​កម្ពុជា​​ក្រោម​ការ​ដឹកនាំ​របស់​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត​ ប៊ុន រ៉ា​នី ហ៊ុន សែន ​​​​លោកគួច ចំរើន ​​អភិ​បាល​ខណ្ឌ​​មាន​ជ័យ ​​រួមដំណើរ​​ដោយលោក​ពៅ ហួត ​​​​ចៅ​សង្កាត់​ច្បារអំពៅទី១ ​លោក​យ៉ិន វុធ ចៅ​សង្កាត់​ច្បារអំពៅ​ទី២ ព្រម​ទាំង​​​មន្ត្រី​​នានា​ជុំ​វិញ​​សាលា​ខណ្ឌ​​មានជ័យ​​ជាច្រើនរូប ​បាននាំ​យក​អំណោយ​​​ទៅ​ចែក​ជូន​ដល់ប្រជាពលរដ្ឋ​​​ក្រីក្រ​រស់នៅ​សង្កាត់​ក្បាល​កោះ​ចំនួន១២​​​គ្រួសារ កាលពីព្រឹក​ថ្ងៃទី២ សីហា ​​ឆ្នាំ​​​២០១១ ។

អំណោយ​ដែលប្រជាពលរដ្ឋ​​ក្នុង​មួយគ្រួសារ​​​ៗ​​​​ទទួលបាន​រួម​មាន​ អង្ករ​២៥​គីឡូ​ក្រាម ​​មី១កេស ​ត្រីខ​១០កំប៉ុង ​​ទឹកត្រី​១យួរ ​​​ទឹកស៊ី​អ៊ីវ ​​១យួរ ​អំបិល២​គីឡូក្រាម ​ស្ករ.ស ​២គីឡូក្រាម ​​សារុង​​១​ និងថវិកា​​​៥ម៉ឺន​រៀល ។ លោក​គួច ចំរើន ​​​មាន​ប្រសាសន៍​​ក្នុង​ឱកាស​ចុះ​ចែក​អំណោយ​​​ដល់បងប្អូន​ប្រជាពលរដ្ឋ​​​ខាងលើ​នេះ ថា ស្តែ​ងចេញ​​​ពីការ​គិតគូរ​​នូវសុខទុក្ខ​​​​​របស់​បង​ប្អូន​​តាម​គោល​​​នយោបាយ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ទើបរូប​លោក​ផ្ទាល់ និង​ក្រុម​ការ​ងារ​​ទាំង​អស់​​បានធ្វើ​​អំណោយ​​​យក​​មក​ឧបត្ថម្ភ​​​​​​ដល់បង​ប្អូ​ន​ប្រជា​ពលរដ្ឋ​​ដែលកំពុង​ជួប​ប្រទះ​នូវ ​ការ​ខ្វះ​​ខាត​​ជាក់ស្តែង​​​ ដើម្បី​​ជា​ការ​ចូលរួម​រំលែក​នូវ​ទុក្ខលំបាក​​​របស់បងប្អូន​បាន​មួយ​​កម្រិត​ដែរ។

ជាមួយ​នឹង​សកម្មភាព​ខាងលើនេះ ប្រជា​ពលរដ្ឋ​​ទាំង​១២​គ្រួសារ​​​បាន​ថ្លែង​អំណរគុណ​​ដល់​អាជ្ញា​ធរ​​ខណ្ឌ​មានជ័យ​ ដែល​​បាន​គិតគូ​រ​​ដល់​
សុខ​ទុក្ខ​​របស់​ប្រជាពលរដ្ឋ​​ក្នុងមូលដ្ឋាន​​​ជាប់​ជាប្រចាំ ៕