ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ចាប់​បញ្ជូន​​​ពីសៀម​​មាន​ចំនួន​​កើនឡើង​តាម​ច្រក​ប៉ោយប៉ែត​

13 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​​ ៖ ​​ពលករ​​ខ្មែរ​ដែល​ត្រូវ​បាន​​​ចាប់​​បញ្ជូន​​ពីសៀម​​​មកវិញ មាន​ចំនួន​កើន​ឡើង​​ដោយ​​​គ្មានការ​ថយចុះ​​​​ទេ តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ប៉ោយប៉ែត ​​ភាគច្រើន​បាន​​​ប្រាប់​ថា ​​​ឆ្លង​ដែន​​តាមច្រករបៀង​​ និង​មួយចំនួន​ទៀត​​ប្រាប់​ថា ​​ឆ្លង​តាម​ច្រក​​​​ទ្វារ​អន្តរជាតិ​​​ប៉ោយប៉ែត ​ដោយ​គ្រាន់​តែ​​​ចំណាយ​​លុយធ្វើ​​​​ប័ណ្ណ​​​

ក្រុងប៉ោយប៉ែត​​ ៖ ​​ពលករ​​ខ្មែរ​ដែល​ត្រូវ​បាន​​​ចាប់​​បញ្ជូន​​ពីសៀម​​​មកវិញ មាន​ចំនួន​កើន​ឡើង​​ដោយ​​​គ្មានការ​ថយចុះ​​​​ទេ តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ប៉ោយប៉ែត ​​ភាគច្រើន​បាន​​​ប្រាប់​ថា ​​​ឆ្លង​ដែន​​តាមច្រករបៀង​​ និង​មួយចំនួន​ទៀត​​ប្រាប់​ថា ​​ឆ្លង​តាម​ច្រក​​​​ទ្វារ​អន្តរជាតិ​​​ប៉ោយប៉ែត ​ដោយ​គ្រាន់​តែ​​​ចំណាយ​​លុយធ្វើ​​​​ប័ណ្ណ​​​ឆ្លងដែន​ប៉ុណ្ណោះ​។

ពលករ​​ចំណាកស្រុក​​​ដែលសៀមចាប់​​​បញ្ជូន​​​​មក​វិញ ​​នៅព្រឹកថ្ងៃទី​​២ សីហា ​​​គិតត្រឹម​​ម៉ោង​​១០​​មាន​ចំនួន​​៣​រថយន្ត​​ ដែលមានចំនួន​សរុប​​​ជិត​​២០០នាក់ ។ ​​​ពល​​ករទាំង​​​​នោះ​ត្រូវ​បាន​មន្ត្រី​​​​​​​ប៉ូលិស​​អន្តោប្រវេសន៍​​​ប្រាប់​តាម​ទូរស័ព្ទ​ថា ​​ក្នុង​នោះ​មាន​កុមារ​​​ប្រហែល​​​២០​នាក់ ។ ​តាមការ​សាក​​សួរ​ពលករ​​មួយចំនួន​​តូចនិយាយ​ថា ​​ពួក​គេ​បាន​កាន់​ប័ណ្ណ​​​​ឆ្លងដែន​​​​​ផុត​កំណត់​​​ ហើយ​ក៏​​បោះ​បង់​​​ប័ណ្ណ​​នោះ​ចោល រួចបន្តដំណើរ​​​ទៅក្រុង​​បាង​កក ប៉ុន្តែ​​​​ពុំ​ទាន់​ទាំង​ដល់​គោលដៅ​​ផង ​​ត្រូវ​​បាន​​​​គេ​ចាប់​បញ្ជូន​​​ត្រឡប់មកវិញ​​។

ជុំវិញ​​​បញ្ហា​​ការ​ប្រើ​​ប័ណ្ណ​​​ឆ្លងដែន​​​​ទៅដីសៀម​​​ ​និង​ការ​​​ចាប់​បញ្ជូន​​​ត្រឡប់​​​​មកវិញ​ដែលពលករ​​មួយចំនួន​​ត្រូវ​បាន​​លោក​​​លាក់​​​ រម្មនា ​ប្រធាន​សេនា​​​ធិការ​ប៉ូលិស​​អន្តោ​ប្រវេសន៍​​ច្រកទ្វារ​អន្តរ​​ជាតិ​​ប៉ោយប៉ែត​​ប្រាប់តាម​​ទូរស័ព្ទ​​​​នៅព្រឹក​ថ្ងៃទី​​​២ សីហា ​ថា ដោយ​សារ​ពល​ករ​ទាំង​នោះ​​ស្នាក់​នៅ​លើ​ស​កំណត់​កាល​បរិច្ឆេទ​​​​​របស់​ប្រទេស​ទាំង​​២​ ទើប​ពួកគេ​​មិន​ត្រឡប់​មក​វិញ​។ ​​លោក​បាន​​បន្ត​​​ថា ប័ណ្ណ​​​ឆ្លងដែន​​​ (Border Pass) ជា​គោល​ការណ៍​​​អាច​ស្នាក់នៅ​​បានត្រឹមតែ​​​​៧ថ្ងៃ​​​ប៉ុណ្ណោះ ​​​ត្រូវ​វិល​ត្រឡប់​​មក​​បំពេញ​បែបបទ​​​​សា​ជា​ថ្មី​​ទៀត​ ​ដែល​​ប័ណ្ណ​នេះអនុញ្ញាត​​​​សម្រាប់តែ​​​២ខេត្ត​​​ទាំង​កម្ពុជា ​និង​​សៀម ។
គេកត់សម្គាល់​​ថា ពលករ​បច្ចុប្បន្ន​​​​ដោយ​​សារ​ការ​​​ចូលទៅដីសៀម​មានភាព​​​ងាយស្រួល​តាម​រយៈ​​ការ​ធ្វើ​​ប័ណ្ណ​​​ឆ្លងដែន​​ ទើប​ពួកគេ​​​​មក​ពី​​​តាម​​បណ្តា​ខេត្ត​​​ផ្សេងៗ​​​ធ្វើប័ណ្ណ​​​​ឆ្លងដែន​ចូល​​ទៅ​ដី​សៀម​​​តាមច្រក​អន្តរ​ជាតិ​​វិញ ៕