ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​​ដ្ឋាន​​​នគរ​បាល​​ស្រុក​ភ្នំក្រវាញ​​បង្ក្រាប​ឈើ​គ្រញូង​​​បាន​446ដុំ

13 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ យុទ្ធនាការបង្ក្រាបបទ ល្មើសព្រៃឈើនៅស្រុកភ្នំក្រវាញ បានដំណើរ ការដូចភ្លៀងរលឹម និងទទួលបានលទ្ធផលជា បន្តបន្ទាប់។នៅថ្ងៃទី២ សីហា ២០១១ អធិការ​ដ្ឋាននគរបាលស្រុកភ្នំក្រវាញបានធ្វើពិធីប្រគល់​ឈើគ្រញូងចំនួន៤៤៦ដុំ ទម្ងន់៨១២គីឡូក្រាម​

ខេត្តពោធិ៍សាត់ ៖ យុទ្ធនាការបង្ក្រាបបទ ល្មើសព្រៃឈើនៅស្រុកភ្នំក្រវាញ បានដំណើរ ការដូចភ្លៀងរលឹម និងទទួលបានលទ្ធផលជា បន្តបន្ទាប់។នៅថ្ងៃទី២ សីហា ២០១១ អធិការ​ដ្ឋាននគរបាលស្រុកភ្នំក្រវាញបានធ្វើពិធីប្រគល់​ឈើគ្រញូងចំនួន៤៤៦ដុំ ទម្ងន់៨១២គីឡូក្រាម​ទៅឱ្យផ្នែករដ្ឋបាលព្រៃឈើរក្សាទុកជាសម្បត្តិ​រដ្ឋ​ បន្ទាប់ពីបង្ក្រាបបានក្នុងអំឡុងពេលពីរ​សប្ដាហ៍នេះ។

លោកវរសេនីយ៍ត្រីពេជ សុភាព​​​​​​​ អធិការ​នគរបាលស្រុកភ្នំក្រវាញបានប្រាប់​កោះសន្តិភាព​ថា ឈើគ្រញូងទាំងនេះកម្លាំងនគរបាលស្រុក​ភ្នំក្រវាញ​យើងសហការជាមួយអាជ្ញាធរមូលដ្ឋាន​បង្ក្រាប​​បានតាមការដឹកជញ្ជូនតាមម៉ូតូ និងរទេះ កាលពី​ថ្ងៃទី១៧​ ដល់​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១១ នៅ​ឃុំចំនួន​៦​ គឺឃុំលាច រកាត សំរោង ផ្ទះរុង ព្រងិល​ និង​ឃុំសន្ទ្រែ ។ យុទ្ធនា​ការនេះធ្វើ​ឡើង​តាមបទបញ្ជារបស់លោក​ឧត្តម​សេនីយ៍ត្រី​ សារុន ចាន់ធី ស្នងការនគរបាល​ខេត្ត​ពោធិ៍សាត់ ពិសេសផ្អែកតាមស្មារតីអង្គប្រជុំ​របស់អភិបាល​ខេត្តកាលពីថ្ងៃទី៧ កក្កដា ២០១១ ​ស្ដីពីការ​បង្កើតគណៈកម្មការចម្រុះ​បង្ក្រាបបទល្មើសព្រៃ​ឈើខុសច្បាប់ ដែលកំពុងចរាចរសព្វថ្ងៃនេះ​ពិសេសស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍​សាត់ ស្រុកក្រគរ និងស្រុកបាកាន ។
លោក ទូច សំបូរ អភិបាលស្រុកភ្នំក្រវាញ​មានប្រសាសន៍ថា លោកខូយ សុខា អភិបាល​ខេត្តបានចាត់វិធានការឱ្យប្រធានគណៈបញ្ជា​ការឯកភាពគ្រប់ស្រុកបង្ក្រាបបទល្មើសព្រៃឈើ​តាមស្រុកនីមួយៗឱ្យខាងតែបាន។ ដូច្នេះហើយ​ទើប​លោកដឹកនាំកម្លាំងប៉ូលិស ប៉េអឹម មេព្រៃ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ទាក់ចាប់ការ​ដឹកជញ្ជូនឈើតាមរទេះ រថយន្ត និងការលាក់​ទុកតាមផ្ទះបានជាបន្តបន្ទាប់ប្រគល់ឱ្យមេព្រៃ។ ជាមួយគ្នានេះ យើងក៏កំពុងស្វែងរកមុខសញ្ញា​ឈ្មួញដើម្បីបង្កសំណុំរឿងបញ្ជូនទៅតុលាការឱ្យ​ចេញដីកាឃាត់ខ្លួនផ្ដន្ទា​ទោស​តាមច្បាប់។ លោក​អភិ​បាលស្រុកបានអំពាវនាវឱ្យ​ប្រជាពល​រដ្ឋ​ដែល​​លាក់ស្តុកឈើប្រណីតខុសច្បាប់តាម​លំនៅ​ឋាន​ឬទីកន្លែង​ណាក៏ដោយ សូមយកមកប្រគល់​ឱ្យ​សមត្ថកិច្ចជាបន្ទាន់ ចៀសវាងមានទោស៕