ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស តាមច្បាប់ធម្មជាតិ មុននឹងមនុស្សម្នាក់ទទួលបានជោគជ័យដ៏អស្ចារ្យ ឬ “ដួងរាសីឡើងខ្ពស់ត្រដែត” ពួកគេជឿថាចក្រវាឡជារឿយៗតែងតែដាក់ល្បងនូវការលំបាកធំៗចំនួន ៣ ដើម្បីដុសខាត់សន្តានចិត្ត និងជម្រះថាមពលចាស់ៗចេញ។
ការលំបាកទាំងនោះរួមមាន៖ ការបាត់បង់ទ្រព្យសម្បត្តិ ឬជួបវិបត្តិហិរញ្ញវត្ថុភ្លាមៗ ដែលជាការដាស់តឿនឱ្យយើងរៀនគ្រប់គ្រងធនធាន និងរឹងមាំក្នុងការតស៊ូឡើងវិញ។ បន្ទាប់មកគឺការជួបមនុស្សអាក្រក់មកបង្កបញ្ហា ឬការក្បត់ទំនុកចិត្តពីមនុស្សដែលយើងធ្លាប់ជឿជាក់ ដែលនេះគឺជា “តម្រង” ជួយជម្រះមនុស្សមិនល្អចេញពីជីវិត ដើម្បីបើកផ្លូវឱ្យមនុស្សល្អពិតប្រាកដចូលមកជំនួសវិញ។
ចុងក្រោយគឺការធ្លាក់ក្នុងភាពឯកោខ្លាំងបំផុតដែលគ្មានអ្នកយល់ចិត្ត ដែលជាឱកាសមាសឱ្យយើងបានស្វែងយល់ពីខ្លួនឯង កាត់ផ្ដាច់ការផ្អែកលើអ្នកដទៃ និងកសាងភាពម្ចាស់ការលើជីវិត។ ប្រសិនបើអ្នកកំពុងឆ្លងកាត់ការឈឺចាប់ទាំងនេះ ចូររក្សាចិត្តឱ្យស្ងប់ និងមានជំនឿចិត្ត ព្រោះវាគឺជាសញ្ញាដែលបញ្ជាក់ថាភាពរុងរឿង និងសំណាងធំកំពុងរង់ចាំអ្នកនៅខាងមុខក្នុងពេលឆាប់ៗនេះ៕
ចែករំលែកព័តមាននេះ