ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេកមិនលក់ ឬមិន​គ្រប់​​ នឹង​កើតជំងឺ​រ៉ាំ​រ៉ៃ​ច្រើន​​យ៉ាង​

12 ឆ្នាំ មុន

​មជ្ឈមណ្ឌល​​​គ្រប់​គ្រង​​​​សុខភាព និង​​បង្ការ​​ជំងឺ​​​​អាេមរិក (CDC) បាន​​ឱ្យ​ដឹង​​​​ថា មនុស្ស​​​​​ពេញវ័យ​​ត្រូវ​​ទទួលទានដំណេក​​ឱ្យ​គ្រប់​​គ្រាន់​​​យ៉ាង​ហោច​ ណាស់​​ក៏​៧​ម៉ោង​​ដែរ ក្នុង​​​១ថ្ងៃ​​​​ បើ​ពុំ​ដូច្នេះ​​​​ទេ លោកអ្នក​នឹង​​ទទួលរង​នូវ​ជំងឺច្រើន​មុខ​​​។​
​ជំងឺ​ដែលបណ្តាល​​​មកពី​​ដេក​មិនគ្រប់​គ្រាន់​​​រួម​មាន ​ខ្សោយ​​​ថាមពល, ​ចុករួយ, ឈឺសន្លាក់, ធ្លាក់​ទឹកចិត្ត, គិតគូរ​មិនសូវ​រហ័ស, ជំងឺ​បេះ​ដូង, ​ទឹកនោម​

មជ្ឈមណ្ឌល​​​គ្រប់​គ្រង​​​​សុខភាព និង​​បង្ការ​​ជំងឺ​​​​អាេមរិក (CDC) បាន​​ឱ្យ​ដឹង​​​​ថា មនុស្ស​​​​​ពេញវ័យ​​ត្រូវ​​ទទួលទានដំណេក​​ឱ្យ​គ្រប់​​គ្រាន់​​​យ៉ាង​ហោច​ណាស់​​ក៏​៧​ម៉ោង​​ដែរ ក្នុង​​​១ថ្ងៃ​​​​ បើ​ពុំ​ដូច្នេះ​​​​ទេ លោកអ្នក​នឹង​​ទទួលរង​នូវ​ជំងឺច្រើន​មុខ​​​។

ជំងឺ​ដែលបណ្តាល​​​មកពី​​ដេក​មិនគ្រប់​គ្រាន់​​​រួម​មាន ​ខ្សោយ​​​ថាមពល, ​ចុករួយ, ឈឺសន្លាក់, ធ្លាក់​ទឹកចិត្ត, គិតគូរ​មិនសូវ​រហ័ស, ជំងឺ​បេះ​ដូង, ​ទឹកនោម​ផ្អែម​, ធាត់, ឆាប់​ភ្លេច​ភ្លាំង​…​។ ​​អ្នក​ដែល​​ដេក​មិន​​គ្រប់គ្រាន់​​​បែបនេះ​​គេមិនសូវ​​ឱ្យ​កាន់​ចង្កូត​​​រថយន្តបើក​បរ​នោះទេ ​ព្រោះនឹង​បង្ក​គ្រោះថ្នាក់​ដោយសារ​​ងងុយដេក​​នៅ​ពេល​បើក​បរ​។

សូមបញ្ជាក់​​​ថា មនុស្សពេញវ័យ​​​គ្រូពេទ្យ​​​តម្រូវ​​ឱ្យដេកយ៉ាង​​​តិចបំផុត​​៧ម៉ោង​​​ក្នុង​១ថ្ងៃ ​ដើម្បី​​​បំពេញ​​ឱ្យសុខភាព​​​លូត​លាស់​​​ល្អ​ជា​មួយ​​នឹង​សេរីរាង្គ​កាយ ។ ​​​ការដេក​​ដើម្បី​ឱ្យសុខភាព​​មនុស្ស​ដំណើរការ​ល្អ​ គឺ​មនុស្ស​​ពេញវ័យ​ត្រូវ​​​ដេក​ពី​​៧​ទៅ​៩ម៉ោង​ក្នុង​​​​១ថ្ងៃ​ ក្មេង​ចូល​​រៀន​អាយុ​​ពី​​៦​ទៅ​១១​ឆ្នាំ​​ ត្រូវដេកពី​​​១០​ទៅ​១​១ម៉ោង​​ក្នុង​១​ថ្ងៃ, ក្មេង​តូច​ត្រូវ​ដេក​ពី​​​១២​ទៅ​១៤ម៉ោង ​​ក្នុង​​១​ថ្ងៃ​, កូនង៉ែត ត្រូវដេក​​ពី​១៤​ទៅ​​១៥ម៉ោង​​ក្នុង​​​​១​ថ្ងៃ ។ សូមបញ្ជាក់​ថា ​ត្រឹមតែ​ដេក​​របៀប​សំងំ​ ប៉ុន្តែ​​​​ដេក​មិនលក់​ក៏​វា​មិន​​ទទួល​បាន​ផលដែរ​៕