ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​​​​បង្ក្រាប​​ជន​សង្ស័យ​​​ប្លន់​​​ប្រដាប់​អាវុធ​​ឆ្លង​ខេត្ត​​ម្នាក់​

13 ឆ្នាំ មុន

ខេត្តកណ្តាល ៖​ សមត្ថកិច្ចកងរាជអាវុធ ហត្ថស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំង​ មន្ទីរស្រាវជ្រាវកងរាជអាវុធហត្ថខេត្ត បានធ្វើ​ការបង្ក្រាបមុខ សញ្ញាចោរប្លន់ឆ្លងខេត្តមួយក្រុម ដែលបានរៀបគម្រោងធ្វើសកម្មភាពនៅចំណុច​ភូមិតាំងឫស្សី ឃុំរកាជន្លឹង កាលពីយប់ថ្ងៃទី​២៩ កក្កដា ដោយឃាត់

ខេត្តកណ្តាល ៖​ សមត្ថកិច្ចកងរាជអាវុធ ហត្ថស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំង​ មន្ទីរស្រាវជ្រាវកងរាជអាវុធហត្ថខេត្ត បានធ្វើ​ការបង្ក្រាបមុខ សញ្ញាចោរប្លន់ឆ្លងខេត្តមួយក្រុម ដែលបានរៀបគម្រោងធ្វើសកម្មភាពនៅចំណុច​ភូមិតាំងឫស្សី ឃុំរកាជន្លឹង កាលពីយប់ថ្ងៃទី​២៩ កក្កដា ដោយឃាត់ ខ្លួនបានជនសង្ស័យ​ម្នាក់ និងរឹបអូសបានម៉ូតូ៤គ្រឿង។

លោកអនុសេនីយ៍ឯកស្វាយ សុខា ប្រធាន​​ស្តីទី​​នៃមន្ទីរ​​ស្រាវ​ជ្រាវ​​​និង​យុត្តិធម៌​​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បានឱ្យ​ដឹងថា ប្រតិបត្តិការបង្ក្រាប​មុខ​សញ្ញា​ចោរប្លន់ដ៏សកម្មនៅតាមបណ្តាខេត្ត និង​រាជធានី​បានដោយជោគជ័យនេះគឺដោយមាន​ការ​បញ្ជា​ណែនាំពីលោកមេបញ្ជាការកងរាជ​អាវុធ​ហត្ថលើ​ផ្ទៃប្រទេស លោកអភិបាលខេត្ត​ និង​មានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍​ត្រី ​មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត ឱ្យកម្លាំងមន្ទីរស្រាវជ្រាវ​និងយុត្តិ​ធម៌កង​រាជ​អាវុធហត្ថខេត្ត​សហការជាមួយស្រុក​ខ្សាច់​កណ្តាល​ ធ្វើការស្រាវជ្រាវបង្ក្រាបទល្មើស​ប្លន់​ប្រដាប់អាវុធឱ្យខាងតែបាន។

លោកអនុសេនីយ៍ឯកស្វាយ សុខា បន្ត​ថា មុខ​សញ្ញាចោរប្លន់ដ៏​សកម្មដែលត្រូវកម្លាំងកង​រាជ​​អាវុធ​ហត្ថឃាត់ខ្លួននោះឈ្មោះលី សារី ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ មាន​ទី​លំ​​នៅ​ក្នុង​ភូមិ«ឃ» សង្កាត់ច្រាំងចំរេះ២ ខណ្ឌ​ឫស្សី​កែវ រាជ​ធានីភ្នំពេញ។ វត្ថុតាងដែលរឹបអូស​បានពីមុខ​សញ្ញា​​ប្លន់នោះគឺមានម៉ូតូស៊េរីទំនើប៤​គ្រឿង ក្នុងនោះមាន ម៉ូតូC125 ស៊េរីឆ្នាំ២០១១ ចំនួន​៣គ្រឿង និងម៉ូតូវីវ៉ា ស៊េរីឆ្នាំ២០០៨ មួយគ្រឿង បង់កាំភ្លើងដែលមានគ្រាប់អាកា​ចំនួន៣០គ្រាប់ ខ្សែអង្រឹង១១ខ្សែ ខ្សែភ្លើង​១​ខ្សែ ខ្សែជ័រ​១ខ្សែ និងម៉ាស់បិទមុខ​ចំនួន៧ ។

លោកអនុសេនីយ៍ឯកបានបញ្ជាក់ឱ្យដឹង​ទៀតថា មុខសញ្ញាជនសង្ស័យដែលត្រូវបាន​ឃាត់ខ្លួននិងវត្ថុតាង​ដែល​បានរឹបអូសនោះគឺ​បន្ទាប់​ពីកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់​កណ្តាល​និងកម្លាំងនៃមន្ទីរស្រាវជ្រាវនិងយុត្តិធម៌​ខេត្តបានបើកប្រតិបត្តិការបង្រ្កាបមុខសញ្ញាប្លន់​ប្រដាប់​ដោយ​កាំភ្លើងអាកាដែលកំពុងចេញ​ដំណើរ​ពីរាជ​ធានីភ្នំពេញទៅធ្វើសកម្មភាពនៅ​ចំណុច​ស្ពាន​ព្រះ​គន្លង ក្នុងភូមិសាស្រ្តឃុំរកាជន្លឹង ស្រុកខ្សាច់​កណ្តាល នាយប់ថ្ងៃទី២៩ កក្កដា ឆ្នាំ​២០១១។ លោកបន្តថា ក្រុមចោរប្លន់មានគ្នា៨​នាក់ ក្នុង​នោះ​មានស្រី២នាក់ មធ្យោបាយធ្វើ​ដំណើរ​ម៉ូតូ​៤គ្រឿង ​និងកាំភ្លើងអាកាស្វាយបត់​ចំនួន៣ដើម​ដែលក្រុមជនសង្ស័យបានដាក់នៅ​ក្នុងការុង ​ពណ៌​ស។ ខណៈកម្លាំងសមត្ថកិច្ចកង​រាជ​អាវុធហត្ថឡោមព័ទ្ធមុខសញ្ញាប្លន់ប្រដាប់​អាវុធនោះ ក្រុមជនសង្ស័យធ្វើការបាញ់​ប្រហារ​មកលើកម្លាំងសមត្ថកិច្ច ហើយកម្លាំង​សមត្ថកិច្ច​ក៏បានបាញ់តបតវិញធ្វើឱ្យក្រុមជន​សង្ស័យបាន​បំបែកគ្នាគេចខ្លួនដោយបន្សល់​ទុកម៉ូតូចំនួន៤​គ្រឿង និងបង់កាំភ្លើងអាកា​មានគ្រាប់ចំនួន៣០​គ្រាប់នៅនឹងកន្លែងកើតហេតុ​។ ចំណែកឯជន​សង្ស័យ​ម្នាក់ឈ្មោះលី សារី ដែលបានរត់គេច​ខ្លួនទៅពួនក្នុងគុម្ពោតព្រៃជិតផ្លូវ​ជាតិលេខ៨A ​បានត្រូវកម្លាំងកងរាជអាវុធហត្ថ​ឃាត់ខ្លួនបាន​ក្នុងយប់នោះ។

បើតាម​ចម្លើយ​សារភាពរបស់ជន​ឈ្មោះលី សារី បានឱ្យដឹងថា រូបគេចូល​រួមធ្វើសកម្មភាព​ប្លន់ប្រដាប់អាវុធជាមួយបក្សពួកគេ៧នាក់នោះ គឺបានចំនួនតែ៤លើកប៉ុណ្ណោះ ដោយបាន​សម្រេច​មួយលើក។ ចំណែកឯបក្ស​ពួករបស់គេ​ដែលមិនត្រូវបានសមត្ថកិច្ចឃាត់​ខ្លួននោះ បាន​ធ្វើ​សកម្មភាពជាង១០លើកមក​ហើយ គឺនៅទឹក​ដី​ខេត្តកំពត តាកែវ កណ្តាល រាជធានីភ្នំពេញ ព្រៃវែង និងខេត្តរតនគីរី។  ជននេះបានសារ​ភាព​​ទៀតថា រូបគេនិងបក្សពួកដែលត្រូវសមត្ថកិច្ច​បង្ក្រាប​បានមុននេះ គឺនៅថ្ងៃទី២៣-២៦-២៧ ខែកក្កដា ឆ្នាំ២០១១ ក្រុមគេបានចេញដំណើរពី​ផ្ទះ​ជួល​នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយមានកាំភ្លើងអាកាចំនួន៣ដើម មកប៉ុនប៉ង​ប្លន់​ស្ថានីយ​​​ប្រេង​ឥន្ធនៈ​តេលា នៅក្រុងតាខ្មៅ ហួស​បន្ទាយ​ទួលក្រសាំង ជាងមួយគីឡូម៉ែត្រ ប៉ុន្តែសកម្ម​ភាពទាំង៣លើកនេះមិនបាន​សម្រេច​ទេ ព្រោះចូលជិតដល់ស្ថានីយ​ប្រេង​​សុទ្ធតែ​ត្រូវ​បានម្ចាស់ភ្ញាក់ទាន់។ ដោយឡែកនៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ ក្រុមរបស់គេ​បានធ្វើ​សកម្ម​ភាពប្លន់លំនៅឋានប្រជាពលរដ្ឋនៅម្តុំផ្លូវជាតិ​លេខ៣បានសម្រេចនិងចែក​លុយគ្នាបាន​ម្នាក់​ចំនួន២០០ដុល្លារ ។

ជន​ឈ្មោះ​លី សារី បានសារភាព​​ទៀតថា នៅយប់ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១១ រូបគេ​និង​បក្ស​ពួក៧នាក់​ប្រដាប់ដោយកាំភ្លើងអាកា​ចំនួន៣ដើមនិងជិះ​ម៉ូតូចំនួន៤គ្រឿងបានចាក​ចេញពីផ្ទះជួល​នៅម្តុំទួលសង្កែក្នុង​គោលបំណង​​​ទៅ​ប្លន់ផ្ទះប្រជាពលរដ្ឋនៅម្តុំវិហារសួគ៌ ស្រុក​ខ្សាច់កណ្តាល និងនៅម្តុំអ្នកលឿង ខេត្ត​ព្រៃវែង។ ប៉ុន្តែខណៈពួកគេកំពុងតែជួបជុំចាំគ្នីគ្នា​នៅមុខ​សាលាឆទាន ផ្លូវជាតិលេខ៨A ក្នុងភូមិតាំង​ឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល​ដើម្បីដាក់​ទិសដៅធ្វើសកម្មភាព ក៏ត្រូវកម្លាំង​សមត្ថកិច្ច​បង្ក្រាបតែម្តង។

លោកអនុសេនីយ៍ឯកស្វាយ សុខា បាន​បញ្ជាក់ថា បើតាម​ចម្លើយសារភាពរបស់ជន​សង្ស័យ​ខាងលើ​គឺថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១១ កន្លងទៅនេះ ពួកគេ (ក្រុមជន​សង្ស័យ)បាន​ធ្វើសកម្មភាពប្លន់ផ្ទះប្រជាពល​រដ្ឋ​នៅភូមិបឹងទូក ឃុំបឹងទូក ស្រុកទឹកឈូ ខេត្ត​កំពត ​ដោយយក​បាន​ម៉ូតូ២គ្រឿង និងលុយកាក់​មួយចំនួនធំ ហើយម៉ូតូដែលប្លន់បាននេះ គឺពួក​គេ​ជិះ​មក​ធ្វើសកម្មភាពនៅស្រុកខ្សាច់កណ្តាលក៏​ត្រូវកងរាជអាវុធហត្ថបង្ក្រាប​បាន។ ម៉ូតូ២​គ្រឿង​នេះគឺធុនC125 ស៊េរីឆ្នាំ២០១១ ចំនួន​មួយ​គ្រឿង និងវីវ៉ា ស៊េរីឆ្នាំ២០០៨មួយគ្រឿង​បាន​ត្រូវប្រគល់ទៅឱ្យម្ចាស់ដើមវិញ ៕