ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ី​​ចាប់​ផ្តើម​​អនុ​វត្ត​ការ​ស្គែន​ម្រាម​ដៃ​របស់​ពល​ករ​បរ​ទេស​

12 ឆ្នាំ មុន

​រដ្ឋា​ភិបាល​​ម៉ាឡេ​ស៊ី ចាប់​​ផ្តើម​លើក​លែង​ទោស​ដល់​ពល​ករ​បរទេស​ដែល​ចូល​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​ ​ក្នុង​ថ្ងៃ​ទី​១ សីហា កន្លង​​មក ខណៈ​ពេល​ក្រុម​ការ​ពារ​សិទ្ធិ​​ពល​ករ​​​បាន​ធ្វើ​ការ​​ព្រមាន​​ពី​នយោ​បាយ​​ ខាង​លើ​ថា គ្មាន​​ភាព​​ច្បាស់​លាស់​ និង​អាច​ធ្វើ​ឱ្យ​ពល​ករ​បរទេស​​ប្រឈម​មុខ​នឹង​ការ​ឆបោក ។

រដ្ឋា​ភិបាល​​ម៉ាឡេ​ស៊ី ចាប់​​ផ្តើម​លើក​លែង​ទោស​ដល់​ពល​ករ​បរទេស​ដែល​ចូល​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​​ក្នុង​ថ្ងៃ​ទី​១ សីហា កន្លង​​មក ខណៈ​ពេល​ក្រុម​ការ​ពារ​សិទ្ធិ​​ពល​ករ​​​បាន​ធ្វើ​ការ​​ព្រមាន​​ពី​នយោ​បាយ​​ខាង​លើ​ថា គ្មាន​​ភាព​​ច្បាស់​លាស់​ និង​អាច​ធ្វើ​ឱ្យ​ពល​ករ​បរទេស​​ប្រឈម​មុខ​នឹង​ការ​ឆបោក ។

ក្នុង​រយៈ​ពេល​៦​ខែ​ចាប់​ពី​ពេល​នេះ​តទៅ ​​ពល​ករ​បរទេស​​ក្នុង​ប្រទេស​​ម៉ាឡេ​ស៊ីភាគច្រើន​​មក​ពី​ប្រទេស​​ឥណ្ឌូណេ​ស៊ី ​បង់​ក្លា​ដែស និង​ឥណ្ឌា​ នឹង​បាន​ទទួល​ការ​ចុះ​បញ្ជី​​ដោយ​ប្រព័ន្ធ​​ស្គែន​​ម្រាម​ដៃ​ដែលអាច​ជួយ​ដល់​មនុស្ស​ទាំង​នេះ​ឱ្យធ្វើ​ការ​​នៅប្រទេស​ម៉ាឡេ​ស៊ី​​បន្ត​ដោយ​ស្រប​ច្បាប់​ ឬ​ក៏​បញ្ជូនត្រឡប់​ទៅ​ប្រទេស​​វិញ ដោយ​មិន​ទទួល​ទោស​ ។ គួរ​បញ្ជាក់​​ថា កន្លងមកការ​​លួច​​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេសម៉ាឡេ​ស៊ី​ ដោយ​ខុសច្បាប់ នឹង​មាន​ទោស​ដោយ​ជាប់​ពន្ធ​នា​គារ ឬ ​ត្រូវ​ធ្វើ​ទារុណ​កម្ម ។

អាជ្ញា​ធរ​ម៉ាឡេ​ស៊ីបានឱ្យ​ដឹង​ថា ​ការ​ស្គែន​​ម្រាម​ដៃ​​នឹង​ជួយ​កាត់​បន្ថយ​ឧក្រិដ្ឋ​​កម្ម​បាន ព្រោះ​ពល​ករ​បរទេស​ភាគ​ច្រើន​​រមែង​មាន​ការ​ពាក់​ព័ន្ធ​​ជា​មួយ​ឧក្រិដ្ឋ​​ជន​ រួម​ទាំង​អាច​ការ​ពារ​មិន​ឱ្យ​​ពល​ករ​​ដែល​ត្រូវ​បញ្ជូន​​ទៅ​ប្រទេស​វិញ បន្លំ​ឯក​សារ​ ​ត្រឡប់​ចូល​ទៅ​ម៉ាឡេ​ស៊ីទៀត ។ ​អាជ្ញា​ធរ​​បាន​បន្ត​ទៀត​ថា ​«ផ្នែក​ឧស្សាហ​កម្ម និង​សំណង់​នៅ​ខ្វះ​ខាត​ពល​ករ និង​មាន​តម្រូវ​​ការ​ស្ត្រី​បម្រើ​​តាម​ផ្ទះ​យ៉ាង​ច្រើន ។ ​រដ្ឋា​ភិបាល​​មាន​ក្តី​សង្ឃឹម​​​យ៉ាង​មុត​មាំ​ថា ​ពល​ករ​បរទេស​ នឹង​ជួយ​​បំពេញ​តម្រូវ​ការ​របស់​ផ្នែក​​ជំនួញ​ទាំង​នេះ​បាន​នៅ​មុន​ពេល​អនុ​ញ្ញាត​ឱ្យ​ពល​ករ​ថ្មី​ចូល»។

រដ្ឋា​ភិបាល​​ម៉ាឡេស៊ី ​បាន​ប្រកាស​ពី​គម្រោង​​​លើក​លែង​ទោស​កាល​ពី​ខែ​មិថុនាកន្លង​មក ​ដើម្បី​រៀបចំ​ពល​ករ​ខុស​ច្បាប់​​ដែលមាន​ចំនួន​១,៨​លាន​នាក់ ​ដោយ​មនុស្ស​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ការ​ងារ​ផ្នែក​ឧស្សាហ​កម្ម ​និង​សំណង់​​ដែល​មាន​​ចំណូល​តិច និង​មិន​មែន​ជា​តម្រូវ​ការ​រប​ស់​ជន​ជាតិ​មា៉ឡេ​សីុ ។
ទោះ​​បី​ជា​យ៉ាងណា​ក៏​ដោយ ​ក្រុម​ការ​ងារ​សិទ្ធិ​​ពល​ករ​​បាន​គូស​បញ្ជាក់​ថា នយោ​បាយ​ខាង​លើ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​ថា តើ​ពល​ករ​​ប្រភេទ​ណា​ត្រូវ​ស្គែន​​ម្រាម​ដៃ? ហើយ​បញ្ហា​នេះ​អាចធ្វើ​ឱ្យ​​ពល​ករ​មួយ​ចំនួន​ទៀត​ប្រឈម​មុខ​នឹង​ការ​​ល្មើស​​ ឬ​ឆបោក​បាន៕