ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំពិនិត្យលើក្រប ខណ្ឌច្បាប់ ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុ វត្តចំពោះករណីក្មេងទំនើង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខណ្ឌច្បាប់ ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង ។

កិច្ចប្រជុំនេះ នៅទីស្តីការក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងព្រះរាជ អាជ្ញានៃអយ្យ ការអមសាលាជម្រះក្តីមួយចំនួន។
កិច្ចប្រជុំក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់ និងសមស្របទៅនឹងបរិបទសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព និងបម្រើដល់ប្រយោជន៍របស់សង្គមជាតិ ព្រមទាំងការគិតគូរអំពីវិធានការដែលផ្តោតលើការអប់រំ កែប្រែ និងស្តារនីតិ សម្បទារបស់ក្មេងទំនើង សំដៅធានាការធ្វើសមាហរណកម្មវិលត្រឡប់ចូលសង្គមវិញដោយជោគជ័យ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ចែករំលែកព័តមាននេះ