ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​បន្ត​ធ្លាក់​ជាប់​​​មិន​ដាច់​ផ្សារ​ក្រុង​កំពត​អាច​នឹង​លិច​បើ​ភ្លៀង​មិន​រាំង

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៣១ កក្កដា ​​ភ្លៀងបាន​​ធ្លាក់​ជា​ច្រើន​មេ​ធ្វើ​ឱ្យ​កម្ពស់​ទឹក​នៅ​ព្រែក​កំពង់​បាយ​ ពេញព្រៀប​ដោយ​សារ​តែ​អំណាច​ទឹក​ភ្លៀង​​ហូរ​ចុះ​ពី​ទំនប់​វារី​អគ្គិស​នី​ កំចាយ​រួម​នឹងទឹក​ហូរ​មក​ពី​ស្ទឹង​កែវ​ផង​ ប៉ុន្តែ​មន្ត្រី​​នានា​​និយាយ​ថា បើ​កុំ​តែ​បាន​ទំនប់​វារី​អគ្គិសនី​កំចាយ​កុំ​អី​​ក្រុង​កំពត​ត្រូវ​ទទួល

ខេត្ត​កំពត ៖ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៣១ កក្កដា ​​ភ្លៀងបាន​​ធ្លាក់​ជា​ច្រើន​មេ​ធ្វើ​ឱ្យ​កម្ពស់​ទឹក​នៅ​ព្រែក​កំពង់​បាយ​ពេញព្រៀប​ដោយ​សារ​តែ​អំណាច​ទឹក​ភ្លៀង​​ហូរ​ចុះ​ពី​ទំនប់​វារី​អគ្គិស​នី​កំចាយ​រួម​នឹងទឹក​ហូរ​មក​ពី​ស្ទឹង​កែវ​ផង​ ប៉ុន្តែ​មន្ត្រី​​នានា​​និយាយ​ថា បើ​កុំ​តែ​បាន​ទំនប់​វារី​អគ្គិសនី​កំចាយ​កុំ​អី​​ក្រុង​កំពត​ត្រូវ​ទទួល​រង​ជំនន់​ទឹក​ភ្លៀង​លិច​​តាំង​ពី​សប្តាហ៍​មុន​មក​ម្ល៉េះ​។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​១ សីហា ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​យ៉ាង​ខ្លាំង​​រហូត​​បរិវេណ​ជុំ​វិញ​​ផ្សារ​សាមគ្គី​​ក្រុងកំពត​កម្ពស់​ទឹក​​មាន​ជម្រៅ​ក្រោម​ក្បាល​ជង្គង់​ទៅ​ហើយ​ ហើយ​អាជីវ​ករ​ភាគ​ច្រើន​បាន​ត្រៀម​ជញ្ជូន​អីវ៉ាន់​​ចេញ​ពីតូប​​ដើម្បី​យក​ទៅ​ទុក​​ដាក់​​នៅ​កន្លែង​មាន​សុវត្ថិ​ភាព​។ លោក​ចាន់ វណ្ណា ប្រធាន​មន្ទីរ​​​ធន​ធាន​ទឹក​និង​ឧតុ​និយម​ខេត្ត​​មាន​ប្រសាសន៍​ថា ប៉ុន្មាន​ថ្ងៃ​​កន្លង​មក​នេះ​​ទឹក​ព្រែក​កំពង់​បាយ​ឡើង​ ប៉ុន្តែ​មិន​គួរ​ឱ្យ​ព្រួយ​បារម្ភ​ពី​ទឹក​ជំនន់​ទេ ព្រោះ​អំណាច​ទឹក​ភ្លៀង​ហូរ​ពី​តំបន់​នានា​ចុះ​មក​ផ្លូវ​តែ​មួយ​។ ឯ​ចំពោះ​ទឹក​ដែល​មាន​ជម្រៅ​រហូត​ដល់​ក្រោម​ក្បាល​ជង្គង់​​នៅ​ជុំ​វិញ​ផ្សារ​សាមគ្គីនោះ ​គឺ​មក​ពី​ទឹក​ហូរ​​ចុះ​លូ​មិន​ទាន់​។ លោក​បាន​បញ្ជាក់​ថា បើ​ភ្លៀង​រាំង​ពិត​ជា​មិន​រំខាន​ដល់​អាជីវករ​ទេ​។

លោក​នាក់ សុវណ្ណារី អភិ​បាល​ក្រុង​កំពត​មាន​ប្រសាសន៍​​ថា នៅ​ក្រុង​កំពត​មិន​ទាន់​​មាន​គ្រោះ​ទឹក​ជំនន់​ដោយសារ​ទឹក​ភ្លៀង​​ទេ គឺគ្រាន់​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ស្ទះ​លូ​ប៉ុណ្ណោះ ​ធ្វើ​ឱ្យ​​ទឹក​ដក់​នៅ​លើ​ផ្លូវ​មិន​អាច​ហូរ​ចុះ​ទៅ​សមុទ្រ​អស់​ភ្លាម​ៗ។ ទោះ​ជា​យ៉ាង​ណា ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​កំពត​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ពី​គ្រោះ​ទឹក​ជំនន់​ដូច​បណ្តា​ឆ្នាំ​មុនៗ​ដដែល​ ៕