ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាំ​ង​ភ្លើង​ហ្វា​រថយន្តកុងតឺន័រ ​បើក​គេច​​ក្រឡាប់​ស្លា.ប់ជន​ជាតិចិនម្នាក់​

13 ឆ្នាំ មុន

​ខេត្តកំពង់ស្ពឺ​ ៖ ​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​វេលា​យប់​ម៉ោង​២១​និង​​​៤០នាទី​​ ថ្ងៃទី​​​៣១ កក្កដា ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​​​៤ ដែល​​​បង្ក​​​​ឡើង​ដោយ​​រថយន្ត​​ធុនតូច​​​មួយគ្រឿង​​បានបើក​គេច​ពីពន្លឺ​​ ហ្វា​​រថយន្ត​កុងតឺន័រ​​​ ហើយ​បានជ្រុល​​​ចង្កូត​​ក្រឡាប់​​ទៅស្តាំ​​ដៃ​របស់​ខ្លួន​​​ បណ្តាល​​ឱ្យបុរសជនជាតិ​

ខេត្តកំពង់ស្ពឺ​ ៖ ​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​វេលា​យប់​ម៉ោង​២១​និង​​​៤០នាទី​​ថ្ងៃទី​​​៣១ កក្កដា ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​​​៤ ដែល​​​បង្ក​​​​ឡើង​ដោយ​​រថយន្ត​​ធុនតូច​​​មួយគ្រឿង​​បានបើក​គេច​ពីពន្លឺ​​ហ្វា​​រថយន្ត​កុងតឺន័រ​​​ ហើយ​បានជ្រុល​​​ចង្កូត​​ក្រឡាប់​​ទៅស្តាំ​​ដៃ​របស់​ខ្លួន​​​ បណ្តាល​​ឱ្យបុរសជនជាតិ​ចិនម្នាក់ស្លាប់​នៅ​កន្លែង​​កើត​ហេតុ ។

តាមព័ត៌មាន​ពី​មន្ត្រី​​ប៉ូលិស​​​ចរាចរ​ស្រុក​ភ្នំ​ស្រួច​​​បាន​ឱ្យ​ដឹង​​ថា ​គ្រោះថ្នាក់​​នេះ​បានកើតឡើង​​​នៅវេលា​​ម៉ោង​​​២១​និង​​​៤០នាទី​​លើកំណាត់​ផ្លូវជាតិ​​លេខ​​៤ ចន្លោះ​​​គីឡូម៉ែត្រ​លេខ​​​៧៧-៧៨ ចំណុច​ខាង​លិច​ស្ពាន​ស្រែខ្លុង ចម្ងាយ​ប្រមាណ​​​​២០០ម៉ែត្រ ។ ​មន្ត្រី​ប៉ូលិស​​​ចរាចរ​ស្រុកភ្នំស្រួច​បន្ត​​ថា ​រថ​យន្តម៉ា​ក​តាកូម៉ា ពណ៌កណ្តុរល្មែះ បើក​បរ​​​ក្នុងទិសដៅ​ពី​​​ភ្នំពេញ​​​ទៅក្រុងព្រះសីហនុ ​​ដោយ​ឈ្មោះ​​​ឈៀន ​ចាន់​ថា ​​ភេទស្រី អាយុ​​២៧​ឆ្នាំ ​មាន​ទី​លំនៅ​​ភូមិ​​​១ សង្កាត់​លេខ​៣ ខណ្ឌមិត្ត​ភាព​ ខេត្ត​ព្រះ​សីហនុ ។ ​លុះ​បើក​​​បរ​មក​ដល់​ចំណុច​​នេះ​​ក៏ចាំង​នឹង​​ពន្លឺហ្វា​​​របស់​រយន្ត​​​កុងតឺន័រ​មួយ​គ្រឿង​​ដែល​ធ្វើដំណើរ​​បញ្ច្រាស​​​ទិស​ពីលិច​ទៅ​​​ភ្នំពេញ​។  ​រថ​យន្ត​តាកូម៉ា បានគេច​ពី​​ភ្លើងហ្វា​​ ហើយ​ជ្រុល​​​ចង្កូត​​ធ្លាក់​​​ទៅស្តាំ​ដៃ​​​ក៏​​ក្រឡាប់​​បណ្តាល​ឱ្យ​​មនុស្ស​​​​ប្រុសម្នាក់​ក្នុង​ចំណោម​​​៣នាក់ ក្នុង​រថយន្ត​នេះ​បាន​​​ស្លាប់ គឺ​ឈ្មោះ​​​ផាន់ ម៉ិញ​ហ័រ ​អាយុ​​​​៤៣​ឆ្នាំ ជាជនជាតិ​ចិន ។

រថយន្ត​​​ និងសពត្រូវ​បានប៉ូលិស​​​ខេត្តកំពង់ស្ពឺ​​នាំទៅ​​​លំនៅឋាន​​ឯក្រុង​ភ្នំពេញ​​​វិញ​ទាំង​យប់​។ ​នេះជាការបើកបរ​​ដោយ​​ការ​ចាំង​នឹង​ពន្លឺហ្វាពីរ​រថយន្ត​​​ដែលបើក​​​មក​ពីមុខ​ក្នុងល្បឿន​​មួយដែល​​​ប្រថុយ​​ប្រថាន​ជាន់​ហ្វ្រាំង​ពុំជាប់​​​​ទើប​បណ្តាល​​ឱ្យ​​​​មាន​គ្រោះថ្នាក់​​បែបនេះ​។ ​ប៉ូលិស​ថា ស្ត្រី​​​អ្នក​បើក​បរ​​ និងអ្នក​​​ជិះឯ​ទៀត​​ពុំមាន​​រង​របួស​​ទេ គឺស្លាប់តែ​​​ជន​ជាតិចិន​ម្នាក់​​ប៉ុណ្ណោះ​៕