ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ធំ​ទៀត​ហើយ សង្ក្រាន្ត​ឆ្នាំ​នេះ​! ខ្មែរ ប៊ែ​វើ​រី​ជី​ស រៀបចំ​ឆាក​ប្រគំ​តន្ត្រី ៣ ទីតាំង​ក្នុង​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត និង ៣ ផ្សេង​ទៀត​នៅ​តាម​ខេត្ត

14 ម៉ោង មុន
  • ភ្នំពេញ

(​ភ្នំពេញ​)៖ កាន់តែ​ធំ កាន់តែ​សប្បាយ ជាមួយ​ឆាក​សង្ក្រាន្ត​ធំ​ៗ ពី ខ្មែរ ប៊ែ​វើ​រី​ជី​ស​! ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស…

(​ភ្នំពេញ​)៖ កាន់តែ​ធំ កាន់តែ​សប្បាយ ជាមួយ​ឆាក​សង្ក្រាន្ត​ធំ​ៗ ពី ខ្មែរ ប៊ែ​វើ​រី​ជី​ស​!

ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​រៀបចំ​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត ដែល​មាន​រយៈពេល ៦ ថ្ងៃ រាប់​ចាប់ពី​ថ្ងៃ​ទី ១៤ រហូត​ដល់​ថ្ងៃ​ទី ១៩ ខែមេសា ឆ្នាំ ២០២៦​។ ជា​ពិសេស គឺ​ការ​រៀបចំ​ឆាក​តន្ត្រី​ធំ​ៗ ៣ នៅ Walkstreet ផ្ទាល់​រួម​មាន​៖ សង្ក្រាន្ត​កម្ពុជា​, សង្ក្រាន្ត Gen Z របស់​ទឹកក្រូច CAMBODIA COLA និង​ភេសជ្ជៈ EXPREZ, ព្រមទាំង សង្ក្រាន្ត​ទឹក​ពិសា​កម្ពុជា និង CAMBODIA SPORT+ ដែល​ញ៉ាំង​បរិយាកាស​ឱ្យ​កាន់តែ​សប្បាយ​បាន​គ្រប់​ជ្រុង មាន​គ្រប់​ទម្រង់ ទាំង​ការ​រាំ​លេង​កំសាន្ត លេងល្បែង​ប្រជាប្រិយ ក៏​ដូច​ជា​សកម្មភាព​កំសាន្ត​ផ្សេង​ៗ​ទៀត នៅ​ឆាក​សង្ក្រាន្ត​ទាំង ៣ របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស​។

មិន​រំលង​សូ​ម្បី​តាម​ខេត្ត ឆាក​ដ៏​ធំ​របស់​ព្រឹត្តិការណ៍ ១ ពាន់​លាន​រៀល ដើម្បី​សប្បុរស​ធ​ម៍ ក៏​នឹង​ចូលរួម​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជាមួយ​បងប្អូន​នៅ​ខេត្ត​ចំនួន ៣ ខុស​ៗ​គ្នា រួម​មាន​៖ សង្ក្រាន្ត ដា​ហ្ស នៅ​ខេត្តកំពត​, សង្ក្រាន្ត Exprez នៅ​ខេត្ត​ព្រះ​សីហ​នុ​, សង្ក្រាន្ត​ទឹក​ពិសា​កម្ពុជា នៅ​ខេត្តព្រៃវែង​។

លើស​ពី​នេះ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ព្រឹ​ត្ត​ការណ៍​សង្ក្រាន្ត​ជា​ច្រើន​នៅ​តាម​តំបន់​ផ្សេង​ៗ ចាប់តាំងពី​ដើម​ខែមេសា​មក​ម្ល៉េះ មាន​ទាំង​សង្ក្រាន្ត​តាម​សាលា សង្ក្រាន្ត​តាម​វិទ្យាល័យ ក៏​ដូច​ជា​សង្ក្រាន្ត​តាម​សកល​វិទ្យាល័យ​ជាដើម ដើម្បី​ចូលរួម​ជំរុញ និង​បណ្តុះ​ផ្នត់គំនិត​កូន​ខ្មែរ ឱ្យ​ស្រឡាញ់​ទំនៀមទម្លាប់ ល្បែង​ប្រជាប្រិយ តន្ត្រី គុន​ខ្មែរ ឱ្យ​កាន់តែ​ទូលំទូលាយ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​តែ​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​គ្រប់​ទម្រង់​នៅ​កម្ពុជា ដោយ​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​សង្ក្រាន្ត ដើម្បី​អភិរក្ស​ថែរក្សា​ប្រពៃណី​បុរាណ​ខ្មែរ និង​ជម្រុញ​លើក​ស្ទួយ​ស្មារតី​សិល្បៈ​សម័យ​តាម​រយៈ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​គ្រប់​ខេត្ត​-​ក្រុង​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​អ្នក​ឧបត្ថម្ភ​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ