ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រន្ទះបា.ញ់​នៅ​វិហារ​សសរ​១០០ ខេត្តក្រចេះ ​ស្លា.ប់បុរសម្នាក់ ​របួសស្ត្រីម្នាក់ ចំថ្ងៃចូលឆ្នាំទី២

7 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ​៖​ករណី​គ្រោះថ្នាក់​ធម្មជាតិ​ដ៏​រន្ធត់​មួយបាន​កើតឡើង កាលពី​វេលា​ម៉ោង ៥:១៥ នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​វត្ត​វិហារ​ធំ​សរសរ​១០០ ក្នុងភូមិ​សំបូរ ឃុំ​សំបូរ…

ខេត្តក្រចេះ​៖​ករណី​គ្រោះថ្នាក់​ធម្មជាតិ​ដ៏​រន្ធត់​មួយបាន​កើតឡើង កាលពី​វេលា​ម៉ោង ៥:១៥ នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​វត្ត​វិហារ​ធំ​សរសរ​១០០ ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ បណ្ដាល​ឱ្យ​មនុស្សម្នាក់​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​រង​របួស​។

យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង ២ នាក់ រួម​មាន​៖
១. ឈ្មោះ វ៉ា​ន រតនៈសម្បត្តិ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ច្រែង ឃុំ​កោះ​ច្រែង ស្រុក​ចិត្រ​បុរី បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅកន្លែង​កើតហេតុ ។​២. ឈ្មោះ ហុ​ក កញ្ញា ភេទ​ស្រី អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សំបូរ រង​របួសស្រាល​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ
ពេទ្យ​បង្អែក​ស្រុក​សំបូរ​។ ដោយឡែក សព​ជនរង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួ
សារ ដើម្បី​យក​ទៅ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​។

អាជ្ញាធរ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ធម្មជាតិ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ជា​ពិសេស​នៅ​ក្នុងអំឡុងពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ដើមរដូវ​បែប​នេះ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ