ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិផរណាកូរ៉េខាងត្បូងឡើងខ្ពស់ជាងការរំពឹងទុក

12 ឆ្នាំ មុន

តំលៃទំនិញក្នុងប្រទេសកូរ៉េខាងត្បូងកើន​ ឡើងខ្ពស់ជាងការរំពឹងទុកក្នុងការខែកក្កដា បង្កើតឱ្យ​មានក្តីបារម្ភថែមទៀតពីសំពាធរបស់​អតិផរ​ ណាកាន់តែខ្លាំងបើទោះជារដ្ឋាភិបាលក្រុង​សេ​ អ៊ូលព្យាយាមទប់ស្កាត់ការឡើងថ្លៃទំនិញក្តី ។ នេះ​បើ​តាម​ព័ត៌មានកាលពីថ្ងៃចន្ទ។

តំលៃទំនិញក្នុងប្រទេសកូរ៉េខាងត្បូងកើន​ឡើងខ្ពស់ជាងការរំពឹងទុកក្នុងការខែកក្កដា បង្កើតឱ្យ​មានក្តីបារម្ភថែមទៀតពីសំពាធរបស់​អតិផរ​ណាកាន់តែខ្លាំងបើទោះជារដ្ឋាភិបាលក្រុង​សេ​អ៊ូលព្យាយាមទប់ស្កាត់ការឡើងថ្លៃទំនិញក្តី ។ នេះ​បើ​តាម​ព័ត៌មានកាលពីថ្ងៃចន្ទ។

តំលៃទំនិញកើនឡើង៤,៧ភាគរយក្នុងខែ​កក្កដាធៀបជាមួយឆ្នាំទៅមិញ។ ចំណែកតាម​រយៈ​​ការ​ព្យាករណ៍របស់ផ្សារហ៊ុនDow Jone Newswires ជាមួយអ្នកវិភាគសេដ្ឋកិច្ច៩នាក់ ថាអតិផរណានឹងកើនឡើង៤,៤ភាគរយ តែ​នៅ​ខែមិថុនាទេដែលអត្រាអតិផរណាកើន​ឡើង​៤,៤​ភាគរយនោះ។
អត្រាអតិផរណាលោតឡើងយ៉ាងលឿនបើ គិតចាប់ពីខែមីនាមក និងអាចធ្វើឱ្យមានគំនាប​ដល់ធនាគារកណ្តាលក្នុងការបង្កើតអត្រាការ​ប្រាក់។
វាជាខែទី៧ហើយ ដែលអត្រាអតិផរណានៅ​កូរ៉េ​ខាងត្បូងនៅលើគោលដៅដែលធនាគារ​កណ្តាលចង់បានដល់ទៅ២ទៅ៤ភាគរយ។

តំលៃទំនិញកើនឡើង០,៧ភាគរយក្នុងខែ កក្កដា ធៀបនឹងខែមិថុនាដែលកើនឡើង០,២​ភាគរយ។
អត្រាអតិផរណានឹងធ្វើឱ្យតំលៃស្បៀង​អាហារ និងថាមពលកើនឡើង៣,៨ភាគរយក្នុង​ខែ​កក្កដា ធៀបជាមួយឆ្នាំកន្លងទៅហើយតួលេខ​ដែលខ្ពស់បំផុតគឺកើតឡើងក្នុងខែឧសភាឆ្នាំ​២០០៩ ​ដែលមានចំនួន៣,៩ភាគរយ។

ធនាគារកូរ៉េបានរក្សាអត្រាការប្រាក់ថេរ​ត្រឹម៣,២៥ភាគរយក្នុងខែកក្កដា តែប្រហែល​ជា​​មាន​ការប្រែប្រួលនៅថ្ងៃ១១ សីហាខាងមុខ។
រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានប្រកាសពីយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងជាមួយអតិផរណា​នេះ​ដែរ។