រាជធានីភ្នំពេញ ៖ ស្លាកយីហោ សាលាអន្តរជាតិសាលាអន្តរជាតិប៊ើខឹលី (BERKELEY INTERNATIONAL SCHOOL)ត្រូវបានអគ្គិភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៥និង២៥នាទីល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ផ្ទះលេខ២២អា ផ្លូវ២៧៣ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានទុស្សេឆេះផ្លាកអក្សរប៉ាន់ណូយីហោ សាលាដែលស្ថិតនៅជាន់លើ ខណៈដែលសាលាបានចាក់សោ ។
ភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើលហៅរថយន្តពន្លត់អគ្គិសនីទៅអន្តរាគមន៍ ។ ខណៈនោះដែរ គេឃើញភ្លើងបានឆេះស្លាកយីហោសាលា ហើយធ្លាក់មកក្រោម និងឆេះរាលដាលទៅខ្សែភ្លើងម៉ាស៊ីនត្រជាក់ ។ ទោះបីជាយ៉ាងណា ភ្លើងពុំឆេះរាលដាលធ្ងន់ធ្ងរឡើយ ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រាមអោយដឹងថា នៅក្នុងហេតុការណ៍រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងបានទៅអន្តរាគមន៍បាញ់អស់១ រថយន្តហើយភ្លើងបានរលត់នៅម៉ោង១៧នឹង៤០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ។
តាមនគរបាលបានអោយដឹងទៀតថា អគ្គិភ័យនេះបណ្តាលអោយខូចខាតផ្លាកអក្សរប៉ាន់ណូសាលាចំនួន០១ផ្ទាំង ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕


ចែករំលែកព័តមាននេះ