ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់បងប្អូន វា.យគ្នាសន្ល.ប់ម្នាក់នៅកណ្ដាលផ្លូវ ក្រោយទា.ស់សម្តីរឿងស្រលាញ់ស្រីម្នាក់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជម្លោះ​រវាង​បងប្អូន​២​នាក់ វាយ​គ្នា​ដណ្តើម​មនុស្ស​ស្រី ក្រោយ​ចេញពី​ផឹក បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ស្តុ​ប​បឹង​កេងកង កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ នៅ​ស្តុ​ប​បឹង​កេងកង…

រាជធានីភ្នំពេញ ៖ ជម្លោះ​រវាង​បងប្អូន​២​នាក់ វាយ​គ្នា​ដណ្តើម​មនុស្ស​ស្រី ក្រោយ​ចេញពី​ផឹក បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ស្តុ​ប​បឹង​កេងកង កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ នៅ​ស្តុ​ប​បឹង​កេងកង ផ្លូវ​លេខ​៣១០ កែង​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​យុវជន​២​នាក់ ឈ្លោះប្រកែក​គ្នា​តឹង​ស​សៃ​ក រហូត​ឈាន​ដល់​ប្រើ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​គេ​ឃើញ​ក្រុម​យុវជន​ដឹក​ជញ្ជូន E-Get ដែល​ស្ថិត​នៅ​ក្បែរ​នោះ​នាំ​គ្នា​ចូល​ទៅ​ជួយ​ឃាត់ ប៉ុន្តែ​យុវជន​២​នាក់​ខាងលើ បាន​វាយ​គ្នា​រហូត​សន្លប់​ម្នាក់​បាត់​ទៅ​ហើយ ទើប​អ្នក​ដឹក​ជញ្ជូន​ចូល​ទៅ​ឃាត់ ហើយ​នាំ​គ្នា​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ។

ក្រោយ​ស្វាង​បន្តិច អ្នក​សារព័ត៌​មានបាន​មក​ដល់ និង​ធ្វើការ​សាកសួរ​បងប្អូន​ទាំង​២​នាក់ ពី​មូលហេតុ ទើប​គេ​ឆ្លើយ​ថា ពួក​គេ​ទើប​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​ក្នុង​ស្ថានភាព​ស្រវឹង​ដូច​គ្នា ជិះ​តាម​ផ្លូវ​ពួក​គេ​ទាំង​២​បាន​ប្រកែក​គ្នា ព្រោះតែ​ស្រលាញ់​ស្រី​តែ​ម្នាក់ ទើប​ទាស់សម្តី​រហូត​ជិះ​ម៉ូតូ​បុក​គំរប​លូ​នៅ​ក្រោម​ស្តុ​ប​បឹង​កេងកង ហើយ​ផ្តើម​វាយ​គ្នា​តែម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​មក​ដល់ ប៉ុន្តែ​យុវជន​ទាំង​២​ខាងលើ បាន​នាំ​គ្នា​ចេញពី​ទីតាំង​កើតហេតុ​បាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ