ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​គ្រោង​ទម្លាក់​​​ស្ថានីយ​អវ​កាស​អន្តរ​ជាតិ​នៅ​មុន​ឆ្នាំ2015 ​ចូលក្នុងមហាសមុទ្រ​ប៉ាស៊ី​ហ្វិក​ជំនួស​​ការ​ទុកឱ្យ​ក្លាយ​ជាសំរាម​​អ​វកាស

13 ឆ្នាំ មុន

តាមទី​ភ្នាក់​ងារព័ត៌​មាន​​បរ​ទេស​ផ្សាយ​ថ្ងៃ​ទី​២៨ កក្កដា គឺមន្ត្រី​ផ្នែក​អវ​កាស​របស់​រុស្ស៊ី​បានឱ្យ​ដឹង​ថា ស្ថា​នីយ​អវ​កាស​អន្ត​រជាតិ​​ដែល​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​យូរនឹង​លែង​ ក្លាយ​ជា​តម្រូវ​ការ​ក្នុង​ការ​ប្រើ​ប្រាស់​បន្ត ហើយ​គ្រោង​​ទម្លាក់​ចោល​ក្នុង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិកនៅមុន​ឆ្នាំ​២០១៥។ លោក​វីតាលី​ ដាវី​យ៉ា​

 តាមទី​ភ្នាក់​ងារព័ត៌​មាន​​បរ​ទេស​ផ្សាយ​ថ្ងៃ​ទី​២៨ កក្កដា គឺមន្ត្រី​ផ្នែក​អវ​កាស​របស់​រុស្ស៊ី​បានឱ្យ​ដឹង​ថា ស្ថា​នីយ​អវ​កាស​អន្ត​រជាតិ​​ដែល​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​យូរនឹង​លែង​ក្លាយ​ជា​តម្រូវ​ការ​ក្នុង​ការ​ប្រើ​ប្រាស់​បន្ត ហើយ​គ្រោង​​ទម្លាក់​ចោល​ក្នុង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិកនៅមុន​ឆ្នាំ​២០១៥។ លោក​វីតាលី​ ដាវី​យ៉ា​ណូ​ហ្វ អនុ​ប្រ​ធាន​អង្គ​ការ​អវកាស​រុស្ស៊ី​ថ្លែង​ថា ស្ថានីយ​អវ​កាស​អន្តរ​ជាតិ​នឹង​ត្រូវ​បំ​ផ្លាញ​​ចោល​ដោយ​ទម្លាក់​មក​លើ​ផែន​ដីដើម្បី​មិន​ឱ្យ​ក្លាយ​ជា​សំរាម​​អវ​កាស​ដែល​បង្ក​គ្រោះ​ថ្នាក់​។

នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​​ថា ស្ថានីយ​អវ​កាស​អន្តរ​ជាតិចាប់​ផ្តើម​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៨ ពី​កិច្ច​សហ​ការរវាង​ប្រ​ទេស​ជា​ច្រើន​ដូច​ជា សហ​រដ្ឋ​អាមេរិក​ រុស្ស៊ី កាណា​ដា ជប៉ុន និង​អង្គ​ការ​​អវ​កាស​ក្នុង​តំបន់​អឺ​រ៉ុប ​ដោយ​រំពឹង​ថា ត្រូវ​ប្រើ​រហូត​ដល់​ឆ្នាំ​២០២០ ឬក៏រហូត​ដល់​ឆ្នាំ​២០២៨។ ស្ថានីយ​អវកាស​​អន្តរ​ជាតិ​​ខាង​លើ​ ត្រូវ​ប្រ​ឈម​មុខ​នឹងការ​រំលាយ​ចោល​​ដូច​ជា​ស្ថានីយ​អវ​កាស «មៀរ» សាង​សង់​ក្នុង​សម័យ​សហ​ភាព​សូវៀត​ត្រូវ​បាន​ទម្លាក់​​ទៅ​ក្នុង​មហាសមុទ្រ​​​​​​ប៉ា​ស៊ី​ហ្វិកក្នុង​ឆ្នាំ​២០១១ បន្ទាប់​ពី​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ។ ចំណែកស្ថានីយ​អវ​កាស​ដំបូង​របស់​​ស​ហរដ្ឋ​អាមេរិក«ស្តាយ​លេប» ​ជួប​នឹង​ហេតុ​ការណ៍​ធ្លាក់​ពី​រង្វង់​គោចរ​ក្រោយ​ពី​ប្រើ​ប្រាស់​រយៈ​ពេល​៦​ឆ្នាំ។

លោក​​ប៊ីល ណេ​ល​សុន ព្រឹទ្ធ​សភាសហរដ្ឋ​អាមេរិក និ​ងជា​អតី​ត​​អាកាស​យា​និក​អាមេរិក​បញ្ជាក់ថា តាម​ការ​ឱ្យ​ដឹង​របស់​ប្រ​ធាន​អង្គ​ការ​​អវ​កាស​រុស្ស៊ី​ គឺ​មាន​​គោល​បំណង​បន្ធូរ​បន្ថយ​ក្តី​បារម្ភ​​របស់​ប្រ​ជា​ជន​នៅ​លើ​ពិ​ភព​លោក ដែល​ភ័យ​ខ្លាច​ស្ថានីយអវ​កាស​អន្តរ​ជាតិ​​ ​ក្លាយ​ជា​សំរាម​​អវ​កាស​នា​ពេល​អនា​គត ឬ​ត្រូវ​ទម្លាក់​ចោល​ទៅ​លើ​ទី​ប្រ​ជុំ​ជន។

ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​អាមេរិក​បាន​ផ្សាយ​ថា កន្លងមក​​រដ្ឋា​ភិបាល​មិន​ធ្លាប់​បានលើក​ឡើងពី​ការ​បោះ​បង់​ចោល​ការ​ប្រើ​ស្ថានីយអវ​កាស​​អន្តរ​ជាតិ​ជា​មួយ​រុស្ស៊ីទេ  ហើយ​សេត​វិមាន និង​សភា​​ជាន់​ទាប​រមែង​រំពឹង​ថា ស្ថានីយ​អវ​កាស​អន្ត​​ជាតិ នឹង​ត្រូវ​ប្រើ​ប្រាស់រហូត​ដល់​​ឆ្នាំ​២០២០៕