ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាយ​មាន​ជ័យ​៖ អភិបាលខេត្ត​ហាម​ដាច់ខាត​ការ​​លេង​បា.ញ់​ទឹក និង​ជះ​ទឹក​ដាក់​គ្នាក្នុង​ឱកាស​​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​២០២៦

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​រៀប​ចំការ​សម្តែង​សិល្បៈ និង​ល្បែង​ប្រជាប្រិយ​ជូន​ប្រជាពលរដ្ឋ​កម្សាន្ត តែ​ហាម​លេង​បាញ់​ទឹក និង​ជះ​ទឹក​ដាក់​គ្នា ។ នេះ​ជា​ការ​ហាមឃាត់​របស់​ឯកឧត្តម​អភិបាលខេត្ត នៅ​ក្នុង​កិច្ចប្រជុំ…


ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​រៀប​ចំការ​សម្តែង​សិល្បៈ និង​ល្បែង​ប្រជាប្រិយ​ជូន​ប្រជាពលរដ្ឋ​កម្សាន្ត តែ​ហាម​លេង​បាញ់​ទឹក និង​ជះ​ទឹក​ដាក់​គ្នា ។ នេះ​ជា​ការ​ហាមឃាត់​របស់​ឯកឧត្តម​អភិបាលខេត្ត នៅ​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦​កន្លង​ទៅ នៅ​សាល​ប្រជុំ​សាលាខេត្ត ។

ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្នុង​ឆ្នាំ​២០២៦​ខាង​មុខ​នេះ ត្រូវ​រៀបចំ​សម្តែង​សិល្បៈ និង​ល្បែង​ប្រជាប្រិយ​ជូន​ប្រជាពលរដ្ឋ​កម្សាន្ត​ដូច​ជា ចោល​ឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ដណ្តើម​ស្លឹកឈើ និង​រាំ​កម្សាន្ត​តាម​ប្រពៃណី ។

ឯកឧត្តម​បាន​ហាម​មិន​ឱ្យ​លេង​បាញ់​ទឹក ឬ​គប់​ទឹក​ជះ​ទឹក​ដាក់​គ្នា និង​យក​ទឹក​ពណ៌​និង​ទឹក​កខ្វក់​ជះ​ដាក់​គ្នា ប៉ាត​ម្សៅ ប៉ាត​ធ្យូង អ្នកដំណើរ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ។ ពេល​ចាក​ចេញពី​លំនៅ​ឋាន​ត្រូវ​ពន្លត់ភ្លើង​ចង្ក្រាន និង​ពន្លត់​ទៀន ធូប និង​បិទបា​រ៉ែត​ភ្លើង​ការពារ​ពី​អគ្គិភ័យ​ដែល​កើតឡើង​ជាយថាហេតុ ។

ឯកឧត្តម អ៊ុំ រាត្រី ដាក់​វិធានការ​ដល់​កម្លាំង​សមត្ថកិច្ច ត្រូវ​ចេញ​ល្បាត​តាម​ដងផ្លូវ​ទប់ស្កាត់​ការ​លេងល្បែង​គប់​ទឹក​ឬ​ជះ​ទឹក ឬ​បាញ់​ទឹក​ដាក់​គ្នា និង​ក្រុម​បង​តូច​បងធំ​ធ្វើ​សកម្មភាព​តាម​កន្លែង​កម្សាន្ត មិន​ឱ្យ​កើត​មាន​ល្បែងស៊ីសង និង​ល្បែងភ្នាល់​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ