ទីក្រុងកង់បេរ៉ា ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា និងអូស្ត្រាលី ហើយបានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលី ដែលបន្តគាំទ្រដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលដល់កងកម្លាំងយោធា ។
កម្ពុជា ទន្ទឹងរង់ចាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យដែលសក្តានុពលនានា ដូចជាការផ្លាស់ប្តូរព័ត៌មាន និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានា ក្នុងពេលដែលសភាពការណ៍ពិភពលោក មានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ចំណែកឯវឌ្ឍនភាពថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានលើកយកមកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅផងដែរ ៕



ចែករំលែកព័តមាននេះ